ក្រសួងអប់រំ រៀបចំប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ឡើងវិញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃនេះ (៣ កុម្ភៈ) បានប្រកាស​ពី​ការ​រៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ឡើងវិញ បន្ទាប់ពី​ប្រកាស​ផ្អាកការរៀបចំការប្រឡង ដោយលើកទឹកចិត្តឱ្យរាជធានី-ខេត្ត ម្ចាស់ការក្នុងការរៀបចំការប្រឡងនេះ កាលពីសប្តាហ៍​កន្លងទៅ។

យោង​តាម​សេចក្ដីជូនដំណឹងចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ​២០២៥ របស់ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តរៀបចំការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស ដោយរៀបចំដូចលំនាំ នៃការប្រឡងនៅឆ្នាំសិក្សា២០២៣-២០២៤។ ទន្ទឹមគ្នានេះ ក្រសួង នឹងចេញសេចក្ដីណែនាំបច្ចេកទេសសម្រាប់ការប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត និងទូទាំងប្រទេសសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ក្នុងពេលឆាប់ៗនេះ។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការដែលក្រសួងអប់រំ យុវជន និងកីឡា សម្រេចបន្តរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ ក៏​ព្រោះទទួលបាននូវសំណើរ ក៏ដូចជាសំណូមពរពីប្អូនៗសិស្សានុសិស្សជាច្រើនឱ្យក្រសួងរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេស។ លោកជំទាវបន្តថា ក្រសួងបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំនៅលើកម្មវិធីនេះឡើងវិញ ហើយក្រសួងអប់រំ ក៏សូមលើកទឹកចិត្តប្អូនៗនៅក្នុងការបន្តការខិតខំប្រឹងប្រែងរៀនសូត្រចូលរួមប្រឡង ក៏ដូចជាត្រៀមលក្ខណៈនៅក្នុងការអាចចូលរួមការប្រកួតនៅក្នុងពេលអនាគត។ ក្រសួងអប់រំ នឹងរៀបចំការណែនាំបច្ចេកទេស ដើម្បីផ្សព្វផ្សាយទៅដល់មន្ទីរអប់រំរាជធានី ខេត្ត ក្រុងនានា អនុវត្តនៅក្នុងពេលឆាប់ៗខាងមុខ។

លោក សាន គីមស័ង អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសឆ្នាំ២០១៩ នៃវិទ្យាល័យព្រះសីហនុ

លោក សាន គីមស័ង អតីតសិស្សពូកែគណិតវិទ្យាទូទាំងប្រទេសឆ្នាំ២០១៩ នៃវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា រូបលោកផ្ទាល់មានអារម្មណ៍សប្បាយរីករាយ និងថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលសម្រេចបន្តរៀបចំការប្រឡងសិស្សពូកែទូទាំងប្រទេសឡើងវិញ។ លោកថា ការរៀបចំឱ្យមានការប្រឡងសិស្សពូកែនេះ នឹងជួយឱ្យសិស្សានុសិស្សជំនាន់ក្រោយខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបានជ័យលាភីសិស្សពូកែ ក៏ដូចជាលើកទឹកចិត្តទៅដល់សិស្សពូកែដែលខិតខំបង្កើតមាតិកាប្រឡងសិស្សពូកែបានបញ្ចេញសមត្ថភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2025

ឱកាសសិក្សានៅប្រទេសចិន តាមរយៈអាហារូបករណ៍រដ្ឋាភិបាលចិន (CSC) ចំនួន៧៥នាក់ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ដោយការប្រឡងជ្រើសរើសតាមរយៈក្រសួងអប់រំ យុវជន និងកីឡា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *