អ្នកនាំពាក្យ ៖ ឆ្នាំ២០២៥ ក្រសួងការងារបន្ត​ពង្រីក​ការផ្សព្វផ្សាយពីកម្មវិធី​បណ្តុះបណ្តាល ១,៥លាននាក់ ដើម្បីជំរុញយុវជន​កម្ពុជា ក្លាយ​ជា​កម្លាំងពលកម្មជំនាញ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

សម្រាប់ឆ្នាំ២០២៥នេះ ជា​យុទ្ធសាស្រ្ត ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្ត​ពង្រីកធ្វើការ​ផ្សព្វផ្សាយ​ពីការ​បណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១,៥លាននាក់ ឱ្យ​កាន់តែផុសផុលថែមទៀត តាមរយៈ​បណ្តាញ​សារព័ត៌មាន បណ្តាញសង្គម បញ្ជរសេវាសាធារណៈរបស់ក្រសួងការងារ សិល្បៈកសិល្បៈការិនីជាដើម ដោយ​ធ្វើ​យ៉ាង​ណាបានជ្រួបជ្រាបទៅដល់យុវជន ក៏​ដូចជា​គ្រួសារយុវជន ឱ្យ​មក​ទទួលការ​ចុះឈ្មោះ​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ឱ្យ​គេ​ក្លាយទៅជា​កម្លាំង​ពលកម្មជំនាញរបស់​កម្ពុជា។ នេះ បើតាម​ការ​លើកឡើងរបស់ ឯកឧត្តម កត្តា អ៊ន មន្រ្តីជាន់ខ្ពស់ និង​ជាអ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

ឯកឧត្តម កត្តា អ៊ន មានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ១លាន៥សែននាក់ គឺជា​កម្មវិធីពិសេសមួយ​របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការកៀរគរយុវជនដែលបានបោះបង់ការសិក្សា​កន្លងមក និងយុវជន​ដែលពុំមានជំនាញ​ឱ្យ​ចូលរៀនជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដើម្បី​ឱ្យ​ពួកគេមានជំនាញ​មួយ​សម្រាប់ជីវិត។ ឯកឧត្តមបន្តថា បច្ចុប្បន្ន​​តម្រូវ​ការ​ក្នុងវិស័យ​ការងារ គឺកំពុងតែត្រូវ​ការ​កម្លាំង​ពលកម្មជំនាញ ដូច្នេះ ប្រសិន​បើ​យុវជន​គ្មាន​ជំនាញ នោះពួកគេ​នឹង​មិន​អាច​ទទួលបានការងារធ្វើនោះទេ ដូច្នេះ​ហើយ​បានជា​រាជរដ្ឋាភិបាលប្រឹងប្រែងក្នុង​ការ​បណ្តុះបណ្តាល ដើម្បី​ឱ្យ​យុវជន​ទទួលបានជំនាញ ដើម្បីទទួលបាន​ការងារធ្វើ។

យោង​តាម​របាយការណ៍​របស់​អគ្គនាយកអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ កម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ១,៥លាននាក់ ដែលរាជរដ្ឋាភិបាល​បានប្រកាស​ដាក់​ឱ្យ​អនុវត្ត​កាលពីចុងឆ្នាំ២០២៣ ទទួលបានការ​គាំទ្រពី​គ្រប់មជ្ឈដ្ឋាន ប៉ុន្តែចំនួន​សិស្ស​ចុះឈ្មោះ​ចូលរៀន​នៅ​មិន​ទាន់មាន​ចំនួន​ច្រើន​នៅឡើយ។ បើតាម​តួលេខ ក្នុងឆ្នាំ២០២៤ សិស្ស​ដែលបាន​ចុះឈ្មោះ​ចូលរៀន​ក្នុង​កម្មវិធី​បណ្តុះបណ្តាលជំនាញ ១,៥លាននាក់ មានសរុបចំនួន ៨៥ ៦៣៩នាក់ ក្នុងនោះ​សិស្ស​ដែលបញ្ចប់ការសិក្សា​មាន​ចំនួន ១៧ ១៨០នាក់, កំពុងសិក្សាមានចំនួន ២៨ ០៩០នាក់, ទទួលបានការងារធ្វើ ១០ ១០៨នាក់ ហើយ​ក៏​មានសិស្សបោះបង់ចំនួន ៦៥៤៦នាក់។

បើតាម​ប្រសាសន៍ ឯកឧត្តម កត្តា អ៊ន ការបោះបង់ការសិក្សា​របស់សិស្ស​ គឺមាន​ចំនួនតិចតួច ដោយ​គេ​បានរកឃើញ​មូលហេតុ​ថា ការបោះបង់ទាំងនោះ ព្រោះយុវជន​មួយ​ចំនួន​បានប្តូរចិត្តទៅរៀនជំនាញ ឬវិស័យផ្សេង ហើយ​ខ្លះ​បានទៅធ្វើការងារកំឡុងពេលនៃការរង់ចាំវគ្គសិក្សា។ យ៉ាងណាក៏ដោយ ឯកឧត្តមអ្នកនាំពាក្យ បានលើកទឹកចិត្ត​​ទៅ​ដល់យុវជនដែលចង់ចុះឈ្មោះ​រៀនជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ សូមពិចារណា​ឱ្យបានដិតដល់ ដើម្បីរង់ចាំ​ចូលរៀន​ជំនាញ​ដែល​ខ្លួនពេញចិត្ត ជាតម្រូវ​ការ​ទីផ្សារការងារ។ ឯកឧត្តមមានប្រសាសន៍បញ្ជាក់ថា ការរៀនជំនាញពីកម្មវិធី ១,៥លាននាក់ គឺប្រើរយៈពេលខ្លី ហើយ​មានការងារធ្វើ ទទួល​បាន​ប្រាក់ខែសមរម្យ ហើយ​សម្រាប់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ គឺចូលរៀន​ដោយ​មិនបង់ប្រាក់ ហើយ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ចំនួន ២៨ម៉ឺន​រៀល​ក្នុង​មួយខែថែមទៀត។

គួរ​ជំរាបជូនថា កម្មវិធីបណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ នៅទូទាំង​ប្រទេស​ចំនួន ១,៥លាននាក់ ត្រូវ​បានផ្តួចផ្តើម​ឡើង​ដោយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ហើយ​កម្មវិធីត្រូវ​បាន​សម្រេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា ដាក់បញ្ចូល​ទៅ​ក្នុង​យុទ្ធសាស្រ្ត​បញ្ចកោណដំណាក់កាលទី១ និង​បាន​ប្រកាសជា​កម្មវិធី​គោលនយោបាយ​អាទិភាព ១ ក្នុង​ចំណោម​ ៦ របស់រាជរដ្ឋាភិបាល។ កម្មវិធីនេះ មានគោលបំណង ផ្តល់នូវ​ជំនាញ​មួយ​យ៉ាង​តិចប្រចាំជីវិត ដល់​យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ និង​យុវជន នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ និង​ក្នុង​ប្រព័ន្ធ ដើម្បីទទួលបាន​ឱកាស​ការងារ ឬ បង្កើត​ការងារ​ដោយ​ខ្លួនឯង​ប្រកប​ដោយ​ភាព​ម្ចាស់ការ មានគុណភាព និង​ផលិតភាពខ្ពស់ សម្រាប់ផ្គត់ផ្គង់ និង​ឆ្លើយតប​បាន​តាមតម្រូវ​ការ​ទីផ្សារ​ប្រកបដោយ​ចីរភាព ភាពធន់ និង​បរិយាបន្ន។

ដើម្បីឱ្យ​ឆ្លើយតបទៅនឹង​តម្រូវ​ការ​ទីផ្សារ​ការងារ ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានកំណត់យក​មុខ​ជំនាញ​ចំនួន ៤៥ ក្នុងវិស័យ​អាទិភាព​ចំនួន១០ មក​ធ្វើការ​បណ្តុះបណ្តាល​យុវជន​ក្នុង​កម្មវិធី ១,៥លាននាក់នេះ ដោយ​វិស័យទាំងនោះ​រួមមាន ៖ វិស័យសំណង់, អគ្គិសនី និង​ថាមពល, អេឡិចត្រូនិក, បរិក្ខារត្រជាក់ និង​កំដៅ, កម្មន្តសាល, មេកានិក/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត​នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោម​កម្មវិធី MOFCOM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2024

សម្រាប់ឆ្នាំ​២០២៤នេះ ​កម្មវិធីអាហារូបករណ៍ MOFCOM នៃសាធារណរដ្ឋប្រជាមានិតចិន បានផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​សម្រាប់​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សិក្សា​រយៈពេល១-២ឆ្នាំ និង​ថ្នាក់បណ្ឌិត សិក្សា​រយៈពេល៣ឆ្នាំ...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *