ឯកឧត្តម ទេព ភិយ្យោរិទ្ធ ៖ សាលារៀនឌីជីថល ជាការផ្សារភ្ជាប់សាលារៀនជំនាន់ថ្មីទៅនឹងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)

ក្នុងវេទិកាពិភាក្សា ពី គំនិតផ្ដួចផ្ដើមឱ្យមានសាលារៀនឌីជីថលសម្រាប់សាលារៀន ក្នុង​សន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជាលើកទី១ កាលពីដើមសប្តាហ៍នេះ ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ពីសាលារៀនឌីជីថល ដោយថា វាគឺជាការផ្សារភ្ជាប់សាលារៀនជំនាន់ថ្មី សាលារៀនគំរូ ទៅនឹងវិទ្យាស្ថានជាតិអប់រំ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ដោយប្រើប្រាស់បច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីអនាគតកម្ពុជា។

បើតាម ឯកឧត្តម ទេព ភិយ្យោរិទ្ធ បញ្ញាសប្បនិម្មិត (AI) បានដើរតួនាទីសំខាន់ក្នុងការចូលរួមជាជំនួយការយ៉ាងល្អក្នុងការពង្រឹង មិនត្រឹមតែការងារអភិបាលកិច្ចល្អនោះទេ ប៉ុន្តែទាក់ទងនឹងការងារបណ្ដុះបណ្ដាលគ្រូ កិច្ចតែងការ ការគ្រប់គ្រងកម្រិតសាលារៀន ការរៀននិងបង្រៀន ។ល។

ឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការដ្ឋាន ក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តម ទេព ភិយ្យោរិទ្ធ បញ្ជាក់ថា ជាគោលដៅយុទ្ធសាស្រ្ត ក្រសួងអប់រំ​បានគិតគូរ៧ជំហាន ក្នុង​ការជំរុញឱ្យមានសាលាឌីជីថលនៅកម្ពុជា ដែល​រួមមាន ៖ ទី១. ការបង្កើតប្រព័ន្ធអេកូស៊ីស្ទែមនៃការរៀន និងការបង្រៀនតាមបែបឌីជីថល, ទី២. ការបណ្ដុះបណ្ដាលគ្រូ បញ្ចូលកម្មវិធីសិក្សាថ្មីដោយបញ្ជ្រាបបមុខវិជ្ជាស្ទែម និងបញ្ញាសិប្បនិម្មិត (AI) ទៅក្នុងការរៀន និងង្រៀន, ទី៣. ការផ្ដល់មាតិកាសម្បូរបែបទៅដល់គ្រូបង្រៀន និងសិស្សានុសិស្ស, ទី៤. រចនាប្រព័ន្ធសិក្សាផ្ទាល់ខ្លួន, ទី៥. ការលើកកម្ពស់ការសិក្សាដែលផ្ដោតលើសិស្ស, ទី៦. ការជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ និងទី៧. ការពិនិត្យតាមដាន និងវាយតម្លៃជាប្រចាំ។

ដោយឡែកភាគីពាក់ព័ន្ធដែលចូលរួមជំរុញសាលាឌិជីថលនៅកម្ពុជាវិញ បើតាម ឯកឧត្តម ទេព ភិយ្យោរិទ្ធ គឺមាន៤ រួមមាន ទី១. ក្រសួងអប់រំ យុវជន និងកីឡា ទី២. គ្រឹស្ថានបណ្ដុះបណ្ដាលគ្រូ រួមមាន វិទ្យាស្ថានជាតិអប់រំ, វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ, វិទ្យាស្ថានគរុកោសល្យបាត់ដំបង, សាលារៀនជំនាន់ថ្មី, សាលារៀនគំរូ ទី៣. គ្រូបង្រៀន គណៈគ្រប់គ្រងសាលា សិស្ស និងមាតាបិតាសិស្ស និងទី៤. អ្នកជំនាញ AI អ្នកបច្ចេកទេសអប់រំផ្នែកបច្ចេកវិទ្យា វិស័យឯកជន អង្គការក្រៅរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអន្តរជាតិ។

“គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ មានតួនាទីជាមជ្ឈមណ្ឌលកណ្ដាលសម្រាប់ការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀនដល់គ្រូនាយក លើការអនុវត្តការអប់រំឌីជីថល និងបញ្ញាសិប្បនិម្មិត (AI)។ សាលារៀនជំនាន់ថ្មី យកអ្វីដែលបានរៀបចំដោយគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ មកបន្ថែមការរកឃើញថ្មីៗដែលល្អប្រសើរសម្រាប់យកទៅប្រើប្រាស់នៅសាលារៀនគំរូ”

ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង

ឯកឧត្តមបណ្ឌិត ជា រដ្ឋា នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង មានប្រសាសន៍ថា បច្ចុប្បន្ននេះ វិទ្យាស្ថានគរុកោសល្យបាត់ដំបង បាននឹងកំពុងធ្វើបញ្រ្ជាបនូវបច្ចេកវិទ្យាអប់រំ ក៏ដូចជាបញ្ញាសិប្បនិម្មិត (AI) ក្នុងការរៀន និងបង្រៀន។ ទន្ទឹមគ្នានេះ ក៏លើកទឹកចិត្តដល់គ្រូប្រៀនដែលធ្វើបានល្អ តាមរយៈការផ្ដល់ជាពានរង្វាន់ និងមានការទទួលស្គាល់ពីវិទ្យាស្ថាន។

នាយកវិទ្យាស្ថានគរុកោសល្យបាត់ដំបង បញ្ជាក់បន្ថែមថា ដើម្បីឱ្យគ្រូមានបំណិនសតវត្សទី២១ គឺគ្រូបង្រៀនចេញថ្មីត្រូវតែមាននូវវិជ្ជាសម្បទា ចរិយាសម្បទា និងបំណិនសម្បទាពេញលេញ មានន័យថា ត្រូវចេះច្បាស់បំណិនភាសាបរទេស និងបំណិនបបច្ចេកវិទ្យាឌីជីថល។

លោក ហួត ស៊ាងហៃ នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី មានប្រសាសន៍ថា ឆ្នាំសិក្សានេះ សាលាបានបណ្ដុះបណ្ដាលគ្រូរួចហើយ ដោយឱ្យគ្រូរៀបចំសំណួរប្រឡងដោយប្រើ AI ដាក់ឱ្យកូនសិស្ស ក្នុងនោះ មួយផ្នែកគ្រូជាអ្នកចេញវិញ្ញាសា ហើយមួយផ្នែកទៀត គ្រូជាអ្នកបង្កើតដោយ AI។ លើសពីនេះ បណ្ដុះបណ្ដាលគ្រូ អំពីការរៀបចំកិច្ចតែងការក្នុងការបង្រៀន រៀបចំជាស្លាយ (Slide) សម្រាប់បង្រៀនដោយប្រើប្រាស់ AI ជាដើម។

លោក ហួត ស៊ាងហៃ នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី

នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិ បញ្ជាក់បន្ថែមថា ដោយមានអនុសារណៈយោគយល់គ្នារវាងក្រសួងអប់រំ និងក្រសួងប្រៃសណីយ៍ វិទ្យាល័យព្រះស៊ីសុវត្ថិ សាលារៀនជំនាន់ថ្មី នឹងត្រូវទៅជួយបណ្ដុះបណ្ដាលគ្រូផ្នែកព័ត៌មានវិទ្យា នៅតាមសាលាចំនួន១៨ ក្នុងខេត្តតាកែវ នាចុងខែកុម្ភៈនេះ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសពីមជ្ឈមណ្ឌលស៊ីមេអូ RELC នៅប្រទេសសឹង្ហបុរី សម្រាប់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2023

មជ្ឈមណ្ឌលស៊ីមេអូ RELC ប្រកាសផ្ដល់អាហារូបករណ៍សិក្សាវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសតាមរយៈការសិក្សាផ្ទាល់នៅប្រទេសសឹង្ហបុរី និងតាមបែបចម្រុះសម្រាប់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាចំនួន១៦កន្លែងដល់បេក្ខជនដែលជាគ្រូបង្រៀនឯកទេសភាសាអង់គ្លេស ។

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *