អ្នកវប្បធម៌ អំពាវនាវដល់យុវជន​កុំយកថ្ងៃ១៤ កុម្ភៈ ទៅបង្ហាញក្តីស្រឡាញ់ខុសវិធី

ក្ដីស្រឡាញ់អាចបង្ហាញចេញបានរាល់ថ្ងៃជាមួយមនុស្សជាទីស្រឡាញ់គ្រប់រូប មិនមែនត្រឹមតែការបង្ហាញនៅថ្ងៃទី១៤ កុម្ភៈ ទេ ហើយការស្រឡាញ់ទៀតសោតមិនមែនជាការបង្ហាញដោយការលះបង់អ្វីគ្រប់យ៉ាងទៅកាន់ដៃគូស្នេហាឡើយ។

ឯកឧត្ដម ឆាត សុឆេត មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា លើកឡើងថា បច្ចុប្បន្ននេះ Valentine’s Day ឬហៅថា ថ្ងៃនៃសេចក្ដីស្រឡាញ់ បានកំពុងចាក់ឬសយ៉ាងជ្រៅក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យ។ ជាងនេះទៀតសោត នាថ្ងៃទី១៤ ខែកុម្ភៈ រៀងរាល់ឆ្នាំ តែងតែឃើញមានការទិញផ្កា វត្ថុអនុស្សាវរីយ៍ ឬអំណោយ ជូនមនុស្សជាទីស្រឡាញ់ ហើយយុវវ័យខ្លះអាចផុងខ្លួនធ្វើរឿងមិនគម្បីដើម្បីបញ្ជាក់ពីក្ដីស្រឡាញ់ចំពោះដៃគូរទៀតផង។

ឯកឧត្ដម ឆាត សុឆេត មន្ត្រីជាន់ខ្ពស់ក្រសួងធម្មការ និងសាសនា

ដើម្បីចូលរួមផ្សព្វផ្សាយកុំឱ្យមានរឿងមិនគម្បីណាមួយកើតឡើងដោយចេតនា ឬអចេតនាក្ដី ក្រសួងធម្មការ និងសាសនា សហការណ៍ជាមួយ ក្រសួងអប់រំ យុវជន និងកីឡា និង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តែងតែចេញសេចក្ដីណែនាំ និងសារដាស់តឿន កុំឱ្យបុគ្គលគ្រប់រូបមានការយល់ច្រឡំអត្ថន័យនៃថ្ងៃនេះ រហូតដល់ប្រព្រឹត្តរឿងមិនគប្បីក្នុងសង្គមជាដើម។

“យ៉ាងណាមិញ បុគ្គលគ្រប់រូបអាចបង្ហាញក្ដីស្រឡាញ់ និងប្រើប្រាស់ពេលវេលានេះជាមួយមនុស្សជាទីស្រឡាញ់តាមរយៈការដឹងគុណ និងថ្លែងអំណរគុណដល់ ឪពុកម្ដាយ អ្នកមានគុណ លោកគ្រូ អ្នកគ្រូ ដោយចំណាយពេលវេលាជាមួយពួកគាត់ឱ្យបានល្អ”

ឯកឧត្ដម ឆាត សុឆេត

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ យល់ឃើញថា ថ្ងៃ១៤ កុម្ភៈ ឬថ្ងៃនៃក្ដីស្រឡាញ់នេះ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជា ហើយអាចជាមូលហេតុ ឬលេស មួយដែលយុវជន យុវនារីខ្មែរមួយចំនួនតូចមានការយល់ច្រឡំថាជាថ្ងៃដែលដៃគូត្រូវបង្ហាញការស្រឡាញ់ តាមរយៈការលះបង់ថវិកា ឬខ្លួនប្រាណ ការប្រព្រឹត្តទង្វើរមិនគប្បី និងខុសទំនៀមទម្លាប់ ដែលអាចបង្កជាផលលំបាកដល់សាម៉ីខ្លួន ក្រុមគ្រួសារ និងសង្គមជាតិនាពេលក្រោយ។

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

បើតាម លោក យូ សុភា សេចក្ដីស្រឡាញ់ត្រូវមានជារៀងរាល់ថ្ងៃសម្រាប់មនុស្សគ្រប់គ្នា និងមនុស្សជាទីស្រឡាញ់ ហើយការបង្ហាញក្ដីស្រឡាញ់គឺការយកចិត្តទុកដាក់ ព្រួយបារម្ភ ការណែនាំឱ្យដើរផ្លូវល្អ ធ្វើរឿងត្រឹមត្រូវ ដែលមានប្រយោជន៍សម្រាប់ខ្លួនឯង និងគ្រួសារ ឱ្យក្លាយជាធនធានមនុស្ស និងធ្វើសង្គមឱ្យកាន់តែរីកចម្រើន។

“យុវជន យុវនារីមួយចំនួនគ្រាន់តែយកថ្ងៃ១៤ កុម្ភៈ នេះជាលេសបង្ហាញក្ដីស្រលាញ់ និងប្រព្រឹត្តិខុសឆ្គងមួយចំនួនតែប៉ុណ្ណោះ ដូចនេះយុវជនទាំងអស់ មិនត្រូវធ្វើរឿងខុសពីទំនៀមទម្លាប់ប្រពៃណីឡើយ”

លោក យូ សុភា សាស្រ្ដាចារ្យផ្នែកវប្បធម៌

បន្ថែមពីការយល់ឃើញខាងលើ សាស្ត្រាចារ្យរូបនេះ សំណូមពរដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ជាពិសេសយុវជន យុវនារីកុំមានការជ្រួលជ្រើមនឹងវប្បធម៌បរទេសដែលកំពុងកើតមានក្នុងប្រទេសកម្ពុជាយើង ហើយគួរតែចូលរួមរក្សាវប្បធម៌ ប្រពៃណីឱ្យបានខ្ជាប់ខ្ជួន និងរក្សាតម្លៃនៃខ្លួនឯងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីសាកលវិទ្យាល័យ Yale នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2023

ឱកាសសិក្សាអាហារូករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានផ្សេងៗក្នុងសាកលវិទ្យាល័យ Yale សម្រាប់និស្សិតអន្តរជាតិទូទាំងពិភពលោកសិក្សានៅសហរដ្ឋអាមេរិក។​ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញបត្រ ....

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស ចាប់ផ្តើមទទួលពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

អាហារូបករណ៍ Chevening របស់រាជរដ្ឋាភិបាលអង់គ្លេស បានបើកទទួលពាក្យសម្រាប់អ្នកដែលចង់ទៅបន្តការសិក្សានៅចក្រភពអង់គ្លេសហើយ ដោយការដាក់ពាក្យ​អាចធ្វើឡើងពីពេលនេះ...

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង៣ពាន់កន្លែង សម្រាប់ការសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2023

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម (ITI) បានប្រកាសជ្រើសរើស​សិស្ស និស្សិត​ទាំងពីរភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ថ្នាក់អាហារូបករណ៍​ចំនួន ៣៤៨៥នាក់។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...