ស្ត្រីកូរ៉េខាងត្បូងម្នាក់ ចូលរៀនសាកលវិទ្យាល័យ ​ក្នុង​វ័យ៨៧ឆ្នាំ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ស្រ្តីអាយុ៨៧ឆ្នាំម្នាក់ នៅក្នុងប្រទេសកូរ៉េខាងត្បូង គ្រោងនឹងចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យកាលពីសប្ដាហ៍មុន ពោលគឺ ៧ឆ្នាំបន្ទាប់ពីបានចូលរៀនវិញ។

លោកស្រី Kim Gap-nyeo បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Ilsung Women’s High School ដែលជាស្ថាប័នអប់រំសម្រាប់មនុស្សចាស់ នៅទីក្រុងសេអ៊ូល នៅថ្ងៃទី២៥ ខែកុម្ភៈ ហើយលោកស្រីនឹងបន្តសិក្សាជំនាញ សុខុមាលភាពសង្គម (Social Welfare) នៅសាកលវិទ្យាល័យ Sookmyung Women’s University ក្នុងខែមីនានេះ។

Kim Gap-nyeo នៅពេលដែលគាត់បង្ហាញខ្លួននៅក្នុងកម្មវិធីទូរទស្សន៍ “You Quiz on the Block” ដោយប៉ុស្តិ៍ទូរទស្សន៍ tvN ក្នុងខែតុលា ឆ្នាំ 2024 ។

លោកស្រីបានផ្ដល់កិច្ចសម្ភាសន៍ជាមួយកាសែត Korea Times ថា សម្រាប់ការសិក្សានេះ លោកស្រីមិនមានគោលដៅអ្វីនោះទេ លោកស្រីគ្រាន់តែរីករាយនឹងការសិក្សា និងចង់ជួបជុំជាមួយមនុស្សឱ្យបានច្រើនប៉ុណ្ណោះ។

រឿងរ៉ាវរបស់លោកស្រី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាជនកូរ៉េ បន្ទាប់ពីលោកស្រីបានបង្ហាញខ្លួន ក្នុងកម្មវិធីទូរទស្សន៍មួយឈ្មោះថា “You Quiz on the Block” នៅលើប៉ុស្តិ៍ tvN កាលពីខែតុលាឆ្នាំមុន។ ដោយលោកស្រី បានប្រាប់ពិធីករ ដែលសម្ភាសន៍លោកស្រីថា ជីវិតរបស់លោកស្រី ហាក់មើលឃើញពិភពលោកទូលាយជាងមុន បន្ទាប់ពីបានចូលរៀន។

លោកស្រី Kim កើតនៅឆ្នាំ ១៩៣៨ ក្នុងតំបន់ Cheongwon County ខេត្ត Chungcheong ខាងជើង។ ក្នុងវ័យកុមារភាព លោកស្រី បានចូលរៀនថ្នាក់បឋមសិក្សានៅឆ្នាំ១៩៤៥ ប៉ុន្តែត្រូវឈប់ពាក់កណ្ដាលទី ដើម្បីជួយឪពុកម្ដាយធ្វើស្រែចម្ការ និងមើលថែប្អូនប្រុស។

នៅអាយុ ១៧ឆ្នាំ បន្ទាប់ពីឪពុករបស់លោកស្រី បានទទួលមរណភាព ហើយគ្រួសារក៏មានបញ្ហាហិរញ្ញវត្ថុផង លោកស្រី បានផ្លាស់ទៅរស់នៅទីក្រុង Busan ដើម្បីធ្វើបុគ្គលិកបម្រើការក្នុងហាងលក់ស្បែកជើងមួយកន្លែង។ មួយឆ្នាំក្រោយមក លោកស្រីបានផ្លាស់ទៅរស់នៅទីក្រុងសេអ៊ូល ដោយរៀបការនៅទីនោះ និងទទួលបានចំណងដៃកូន ៥នាក់។

លោកស្រីនិយាយថា ក្រោយមានគួ្រសារ លោកស្រីបានប្រឹងប្រែងធ្វើការយ៉ាងខ្លាំងនៅក្នុងផ្សារ រោងចក្រអាហារសម្រន់ និងកន្លែងផលិតគីមឈី ដើម្បីផ្គត់ផ្គង់គ្រួសារ។

នៅឆ្នាំ១៩៨៥ ប្ដីលោកស្រីបានទទួលមរណភាព បន្ទាប់ពីមានជំងឺប្រចាំកាយរយៈពេល ១៥ឆ្នាំ។ ចាប់ពីពេលនោះមក លោកស្រី បានធ្វើការជាអ្នកសម្អាតខ្នងនៅកន្លែងងូតទឹកសាធារណៈអស់រយៈពេល ២៣ឆ្នាំ ដើម្បីចិញ្ចឹមកូនទាំង ៥នាក់ និងផ្គត់ផ្គង់ការសិក្សាពួកគេ។

នៅអាយុ ៨០ឆ្នាំ លោកស្រី Kim បានសម្រេចចិត្តត្រឡប់ទៅរៀនវិញ។ តាមរយៈការណែនាំពីមិត្តភក្ដិម្នាក់ លោកស្រីបានចុះឈ្មោះចូលរៀននៅបឋមសិក្សា Yangwon ដែលជាស្ថាប័នអប់រំ សម្រាប់មនុស្សចាស់។  

សាកលវិទ្យាល័យ Sookmyung Women’s University នៅទីក្រុងសេអ៊ូល ជាកន្លែងដែល Kim នឹងចាប់ផ្តើមសិក្សាផ្នែកសុខុមាលភាពសង្គមនៅខែមីនា។ រូបថត៖ LinkedIn/Sookmyung Women’s University

ដំបូងឡើយ គាត់គ្រាន់តែចូលរៀន ដើម្បីចេះអាន និងសរសេរប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីបានចូលរៀន លោកស្រីកាន់តែស្រឡាញ់ការសិក្សា និងចង់រៀនសូត្រ ឱ្យបានជ្រៅជ្រះបន្ថែមទៀត។

គ្រូបង្រៀនតាមផ្ទះរបស់លោកស្រី នៅកម្រិតវិទ្យាល័យ Ilsung Girls ‘Kang Rae-kyung ​បានរៀបរាប់អំពី លោកស្រី Kim ថា ជាសិស្សគម្រូ ប្រឹងប្រែងសិក្សា កម្រអវត្តមាន ឬមិនអើពើនឹងកិច្ចការសាលាណាស់, នេះបើយោងតាម កាសែត Korea Time។

លោកស្រីគីម ថែមទាំងទទួលបានពានរង្វាន់ “Perseverance Award” និង “Grace Award” ក្នុងអំឡុងពេលពិធីបញ្ចប់ការសិក្សារបស់លោកស្រីទៀតផង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........