ការប្រកួតប្រជែងគំនិតបង្កើតធុរកិច្ចថ្មីក្នុងសម័យបច្ចេកវិទ្យា ជ្រើសរើសនិស្សិតចូលរួមប្រកួត រដូវកាលទី២

សាកលវិទ្យាល័យខេមតិច បានប្រកាសជ្រើសរើសនិស្សិតចូលរួមការប្រកួតនវានុវត្តន៍បច្ចេកវិទ្យា រដូវកាលទី២ ក្នុងការលើកកម្ពស់សហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មីដោយប្រើប្រាស់បច្ចេកវិទ្យា។

អ្នកនាង ណយ ឆវិន អ្នកសម្របសម្រួលគម្រោងការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ មានប្រសាសន៍ថា ក្រោមការគាំទ្រពីសហគ្រិនខ្មែរ (Khmer Enterprise) សាកលវិទ្យាល័យខេមតិច នឹងរៀបចំការប្រកួតនវានុវត្តន៍បច្ចេកវិទ្យា រដូវកាលទី២ (Innovative Tech Challenge Season 2) ដែលជាការប្រកួតប្រជែងស្តីពីគំនិតបង្កើតធុរកិច្ចថ្មីក្នុងសម័យបច្ចេកវិទ្យា។

កម្មវិធីប្រកួតនេះ គឺជាវេទិកាមួយដែលផ្តល់ឱកាសដល់និស្សិតដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះសា្ថនឧត្តមសិក្សាអាចដាក់ពាក្យចូលរួមការប្រកួតប្រជែងគម្រោងនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួនបាន។

អ្នកសម្របសម្រួលគម្រោងការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ បញ្ជាក់បន្ថែមថា និស្សិតដែលនឹងត្រូវជ្រើសរើសចំនួន១០ក្រុមចុងក្រោយនឹងទទួលបានការបណ្តុះបណ្តាលចំនួន ០៨វគ្គ លើប្រធានបទទាក់ទងនឹងសហគ្រិនភាព និងការបង្កើតធុរកិច្ចថ្មី និងត្រៀមការប្រកួតយកជ័យលាភីដែលមានទឹកប្រាក់រហូតដល់ ៣៥០០ដុល្លារអាមេរិក។

អ្នកនាង ណយ ឆវិន បន្ថែមថា បេក្ខជនដែលមានបំណងចូលរួមត្រូវមានលក្ខខណ្ឌ រួមមាន ជានិស្សិតដែលកំពុងសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានបណ្តុះបណ្តលវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត។ បេក្ខជនមួយក្រុមមានសមាជិកមិនលើសពី៥នាក់ យ៉ាងហោចណាស់មានសមាជិកម្នាក់ជានារី។ លើសពីនេះ មានគំនិតបង្កើតធុរកិច្ចថ្មីៗក្នុងសម័យបច្ចេកវិទ្យា។

អ្នកសម្របសម្រួលគម្រោងការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍ សង្ឃឹមថា និស្សិតដែលកំពុងសិក្សាតាមគ្រឹះស្ថានឧត្តមសិក្សា និងវិទ្យាស្ថានបណ្តុះបណ្តលវិជ្ជាជីវៈ ទាំងនៅរាជធានីភ្នំពេញ និងបណ្តាខេត្ត នឹងដាក់ពាក្យចូលរួមកម្មវិធីការប្រកួតប្រជែងបច្ចេកវិទ្យានវានុវត្តន៍រដូវកាលពី២នេះ ច្រើនជាងរដូវកាលទី១។ បន្ថែមពីនេះ និស្សិតគ្រប់រូបដែលមានគំនិតបង្កើតធុរកិច្ចថ្មីៗក្នុងសម័យបច្ចេកវិទ្យា ដោយពួកគាត់នឹងដាក់បង្ហាញគំនិតរបស់ខ្លួនដល់ទស្សនិកជន និងអ្នកវិនិយោគនាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខ។

សម្រាប់ស្សិតដែលកំពុងសិក្សានៅតាមបណ្តាគ្រឹះសា្ថនឧត្តមសិក្សាមានចំណាប់អារម្មណ៍អាចដាក់ពាក្យចូលរួមការប្រកួតប្រជែងគម្រោងនវានុវត្តន៍បច្ចេកវិទ្យារបស់ខ្លួន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។ ការដាក់ពាក្យប្រកួតតាមរយៈតំណភ្ជាប់ https://forms.gle/KUo7ps6Amkz584dRA ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា

ឱកាស​សិក្សា​អាហារូបករណ៍​ចំនួន​២០កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

ឱកាស​ទទួល​បានការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ចំនួន២០​កន្លែង​នៅ​សាកលវិទ្យាល័យ​ក្រចេះ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​ការ​សិក្សា​ពី​គម្រោង...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...