លោក លី មុនីពុទ្ធិ សរសេរសៀវភៅ “រៀនរស់” ព្រោះចង់ជួយ​យុវជន​ឱ្យ​មើលឃើញ​គោលបំណងពិតប្រាកដ​នៃជីវិត

ផ្តើម​ពីគោលបំណងចង់ជួយ​យុវជន​ដែលស្ថិត​ក្នុងវ័យសិក្សា ក៏​ដូចជា​ទើបបញ្ចប់ការសិក្សា ដឹងអំពីរបៀបរៀន ការ​អភិវឌ្ឍខ្លួន ដើម្បីអាច​សម្របខ្លួន​ជាមួយបរិយាកាស​ការងារ និងជីវិត​រស់នៅ​ បានជំរុញ​ឱ្យ​លោក លី មុនីពុទ្ធិ ចំណាយពេលវេលា និង​ថវិកា​សរសេរសៀវភៅ “រៀនរស់”។

លោក លី មុនីពុទ្ធិ និយាយថា ការសរសេរសៀវភៅនេះឡើង ក៏​ព្រោះតែលោកចង់ចែករំលែកទស្សនៈវិជ្ជារបស់ខ្លួន ដើម្បីអាចជួយមនុស្សជុំវិញស្វែងយល់ពីជីវិតដែលមានភាពរីករាយ សុភមង្គល និងកសាងខ្លួនជាមនុស្សម្នាក់ប្រសើរឡើង។ លើសពីនេះ សៀវភៅ “រៀនរស់” ក៏​រួមចំណែកលើកកម្ពស់វិស័យតែងនិពន្ធនៅប្រទេសកម្ពុជាឱ្យកាន់តែមានភាពចម្រុះ ដោយបញ្ចូលស្នាដៃថ្មីទាក់ទងនឹងការអភិវឌ្ឍខ្លួនដែលសរសេរដោយកូនខ្មែរផ្ទាល់។

លោក លី មុនីពុទ្ធិ ជាអ្នកនិពន្ធសៀវភៅ «រៀនរស់», វាគ្មិននៃ “រៀនរស់ផតខាស់” (Rean Ruos Podcast) និងជាគ្រូបង្វឹកពីរបៀបរៀន

ម្ចាស់ស្នាដៃសៀវភៅ “រៀនរស់” បន្ថែមថា រស់រាន រៀនរស់ មានន័យថា ដរាបណាយើងនៅតែរស់ យើងនៅតែអាចរៀនបាន ហើយកាលណាយើងឈប់រៀន ជីវិតយើងនឹងជាប់គាំង។ លោកបន្តថា មិនថាយើងរៀនចប់ ឬរៀនចេះប៉ុណ្ណា យើងមានទំនួលខុសត្រូវក្នុងការរៀន ដើម្បីរស់នៅក្នុងជីវិតមួយកាន់តែប្រសើរ។

បើតាមលោក មុនីពុទ្ធិ វ័យដែលអាចទាញប្រយោជន៍បានច្រើនពីសៀវភៅ “រៀនរស់” គឺស័ក្តិសមបំផុតសម្រាប់អ្នកដែលកំពុងរៀននៅកម្រិតវិទ្យាល័យ និងសាកលវិទ្យាល័យ និងអ្នកដែលនៅស្រលាញ់ការរៀន ដើម្បីចេះពីរបៀបរៀន និងជួយឱ្យជីវិតពួកគេមានភាពប្រសើរឡើង។ អត្ថន័យ​ក្នុង​សៀវភៅនេះ ក៏នឹងជួយបង្ហាញផ្លូវ ថា តើត្រូវដើរបែបណា? រៀនបែបណា? ដើម្បីអាចទៅដល់ក្តីស្រមៃ និងគោលដៅបាន។

លោក លី មុនីពុទ្ធិ បានបង្ហាញអារម្មណ៍រីករាយនៅពេលសៀវភៅ “រៀនរស់” របស់លោកបានបោះពុម្ពផ្សាយ ក្រោយ​ចំណាយពេលប្រមាណជាងមួយឆ្នាំ ដើម្បីសរសេរ ។ លោកថា ឧបសគ្គចម្បងនៃការសរសេរសៀវភៅនេះសម្រាប់រូបលោក គឺផ្នែកភាសាខ្មែរ ដោយសារចាប់តាំងពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសមក លោកធ្វើការជាមួយជនបរទេស ដោយប្រើប្រាស់ភាសាអង់គ្លេសច្រើន ទើបមិនសូវបានប្រើប្រាស់ភាសាខ្មែរ។ តែយ៉ាងណា ដោយមានការណែនាំពីរៀមច្បង និងការប្រើប្រាស់វចនានុក្រមជាជំនួយផង បានធ្វើ​ឱ្យ​ស្នាដៃមួយ​នេះទៅតែបន្តទៅមុខ និងសម្រេចចេញជារូបរាង។

សៀវភៅ «រៀនរស់» ស្នាដៃរបស់ លោក លី មុនីពុទ្ធិ

សម្រាប់ស្នាដៃសៀវភៅ “រៀនរស់” លោក លី មុនីពុទ្ធិ រំពឹងថា នឹងជួយឱ្យយុវជនមើលឃើញភាពទូលំទូលាយទាក់ទងនឹងគោលបំណងពិតប្រាកដនៃជីវិតខ្លួនឯង ដោយមិនធ្វើតាមតែអ្នកដទៃនិយមធ្វើច្រើន។ លោកថា អ្វីដែលរៀននៅសាលាជាទ្រឹស្ដី ប៉ុន្តែមិនបានផ្ដោតលើជីវិតទាំងស្រុងឡើយ ដូច្នេះនៅពេលយើងផ្ដោតលើការចេះរៀនដោយខ្លួនឯង ដឹងពីគោលដៅជីវិតរបស់ខ្លួនឯង គឺយើងអាចរៀនបន្ថែមពីអ្វីដែលសាលាមិនបានបង្រៀន ហើយយើងអាចប្រើប្រាស់អ្វីដែលរៀននៅសាលាបានកាន់តែប្រសើរ ដោយសារយើងចេះរៀនបានស៊ីជម្រៅជាងមុន៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រទេសព្រុយណេផ្តល់អាហារូបករណ៍​រយៈពេលខ្លី សម្រាប់​បេក្ខជន​មក​ពី​បណ្តា​ប្រទេស​សមាជិកអាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2023

ក្រសួងអប់រំ យុវជន និង​កីឡា បានជូនដំណឹងថា នៅ​ក្នុង​ឆ្នាំ​២០២៣នេះ កម្មវិធី​អាហារូបករណ៍ "Brunei Darussaiam Scholarship on Enhancing Professional...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសវៀតណាម ពី TUAF-AEP ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសវៀតណាម ឬសាកលវិទ្យាល័យជាដៃគូផ្សេងទៀត ។...

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *