យុវជនកម្ពុជាផ្ដើមងាកមកពង្រឹងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីទប់ទល់នឹងបញ្ហាចំណាយលើសចំណូល

បញ្ហាចំណាយច្រើនជាងចំណូល ការមិនចេះរៀបចំផែនការ និងគោលដៅហិរញ្ញវត្ថុ ជាពិសេសមិនដឹងពីរបៀបសន្សំប្រាក់​ឱ្យ​មានប្រសិទ្ធភាពកំពុង​កើត​មានកាន់តែច្រើន​ទៅ​លើយុវជន​កម្ពុជា, ហេតុនេះហើយ ទើបកាលពីសប្តាហ៍កន្លងទៅនេះ (១៥-១៧ កញ្ញា) សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) សហការជាមួយ My Money-លុយខ្ញុំ និងគាំទ្របច្ចេកទេសដោយអង្គការ ILO បានបើកវគ្គបណ្តុះបណ្តាលចំណេះដឹងហិរញ្ញវត្ថុសម្រាប់យុវជន ដើម្បីជំរុញពួកគេចាប់ផ្ដើមស្វែងយល់ពីគន្លឹះចាត់ចែងលុយ តិចនិកសន្សំ និងការរៀបចំផែនការហិរញ្ញវត្ថុដោយវៃឆ្លាត។

កញ្ញា​ ​មឿន ម៉ារី និស្សិតឆ្នាំទី៤ ជំនាញរដ្ឋបាលសាធារណៈ នៃវិទ្យាស្ថានជាតិសង្គមកិច្ច បានចំណាយពេលរយៈពេល៣ថ្ងៃពេញ ចូលរួមវគ្គបណ្តុះបណ្តាលនេះនិយាយថា កន្លងមកនាងពុំធ្លាប់ដឹងពីរបៀបរៀបចំផែនការហិរញ្ញវត្ថុឡើយ ដោយសារនាងរស់នៅក្រោមបន្ទុកគ្រួសារ។ ម៉ារី បន្តថា ចំណេះដឹងហិរញ្ញវត្ថុ ដូចជាការចេះបែងចែកចំណាយ ចំណូល មានសារៈសំខាន់ខ្លាំង ព្រោះជាការត្រៀមទុកមុនសម្រាប់ពេលបញ្ចប់ការសិក្សា និងស្វែងរកការងារធ្វើ ដែលពេលនោះ នាង​នឹងអាចចេះចាត់ចែងលុយកាក់បានត្រឹមត្រូវ។

កញ្ញា​ ​មឿន ម៉ារី ជានិស្សិតជំនាញរដ្ឋបាលសាធារណៈ ឆ្នាំទី៤ នៃវិទ្យាស្ថានជាតិសង្គមកិច្ច

យើងត្រូវចេះបែងចែកថវិកាឱ្យបានត្រឹមត្រូវ ដកសន្សំសម្រាប់តម្រូវការចាំបាច់ ដូចជា សម្ភារសិក្សា កុំព្យូទ័រ គឺសន្សំដើម្បីទៅទិញអ្វីដែលជាតម្រូវការចាំបាច់

អ្នកនាង ច័ន្ទពេញបូរមី ដែលជាម្ចាស់អាជីវកម្មវ័យក្មេងមួយរូប លើកឡើងថា ការយល់ដឹងពីហិរញ្ញវត្ថុ គឺជារឿងល្អ ដែលអាចដឹងពីការគ្រប់គ្រងចំណូល ចំណាយ ការសន្សំ។ បូរមី បន្តថា មនុស្សម្នាក់ៗ មានតម្រូវការ និងការប្រើប្រាស់ហិរញ្ញវត្ថុខុសៗគ្នា។ ហើយ​តាមរយៈវគ្គបណ្ដុះបណ្ដាលនេះ បានជួយឱ្យនាងចេះចាត់ចែងលុយកាក់ ដោយទំនួលខុសត្រូវ និងបានយល់ដឹងពីការប្រើប្រាស់កម្ចីឱ្យបានត្រឹមត្រូវផងដែរ។ អ្នកនាងលើកទឹកចិត្តឱ្យយុវជនគួរចាប់ផ្តើមរៀនសូត្រពីការគ្រប់គ្រងហិរញ្ញវត្ថុតាំងពីវ័យក្មេង ដើម្បីសម្រេចគោលដៅជីវិតបានកាន់តែរហ័ស។

អ្នកនាង ច័ន្ទពេញបូរមី ម្ចាស់អាជីកម្មវ័យក្មេង

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា មានប្រសាសន៍ថា ការអប់រំចំណេះដឹងហិរញ្ញវត្ថុ គឺជាដំណើរវែងឆ្ងាយមួយ ដោយចំណាយពេលច្រើនឆ្នាំ ឬស្ទើរតែពេញមួយជីវិត។ លោក តុងងី លើកទឹកចិត្តឱ្យយុវជនមិនត្រឹមតែរៀនពីចំណេះដឹងហិរញ្ញវត្ថុនោះទេ ប៉ុន្តែត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តជាក់ស្ដែង និងជឿជាក់ថា អាចសម្រេចគោលដៅរបស់ខ្លួនបាន។

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាវាគ្មិន

សម្រាប់ លោក វង្ស ភកគីនី អតីតប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ និងជាវាគ្មិនក្នុងកម្មវិធីនេះលើកឡើងថា នៅពេលលោកឃើញយុវជនជាច្រើនចង់រៀនពីចំណេះដឹងហិរញ្ញវត្ថុ លោកសប្បាយចិត្ត ព្រោះថា មុខវិជ្ជាហិរញ្ញវត្ថុនេះ គឺជាជំនាញ ឬបំណិនជីវិតដែលត្រូវគ្រប់ស្ថានការ មិនថាវ័យចាស់ ឬវ័យក្មេង អ្នកមានគ្រួសារ ឬនៅលីវ ហើយជំនាញនេះ គួរចាប់ផ្ដើមតាំងពីតូចៗទៅ។

អតីតប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ បន្តថា​ នៅពេលយុវជនចាប់អារម្មណ៍មករៀនផ្នែកនេះ លោកជឿជាក់ថា វាជាសញ្ញាណមួយល្អនៅក្នុងសង្គមជាតិរបស់យើង ហើយវានឹងជួយឱ្យពួកគេ ទទួលបានជំនាញ ឬចំណេះដឹងក្នុងការចាត់ចែង និងគ្រប់គ្រងលុយកាក់បានល្អប្រសើរ។

លោក វង្ស ភកគីនី អតីតប្រធាននាយកដ្ឋានបរិយាបន្នហិរញ្ញវត្ថុ និងជាវាគ្មិន

យុវជន គឺជាវ័យមួយដែលកំពុងស្ថិតក្នុងស្ថានភាពភ្លើតភ្លើន ឬមួយជ្រួលជ្រើមជាមួយលុយកាក់ ឬសម្ភារនិយម ដូច្នេះ ការដែលពួកគេទទួលបានចំណេះដឹងហិរញ្ញវត្ថុ នឹងជួយពួកគេផ្អាករឿងឥតប្រយោជន៍ មកផ្ដោតលើការទុកដាក់ឱ្យបានច្រើនជាងមុន

លោក វង្ស ភកគីនី បន្ថែមថា តាមរយៈរបាយការណ៍ស្ថានភាពចំណេះដឹងហិរញ្ញវត្ថុ នៅអាស៊ី ប្រទេសកម្ពុជានៅតែទាបជាងគេ ហើយរាជរដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែង ក្នុងការជួយជំរុញ ផ្សព្វផ្សាយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជួយទៅដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ក្នុងគោលបំណងធានាថា ប្រជាពលរដ្ឋ នឹងមានជំនាញបំណិនជីវិត ដើម្បីជួយសម្រួលដល់ការរស់នៅរបស់ពួកគាត់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

អាហារូបករណ៍ស្រាវជ្រាវ សម្រាប់សាស្ត្រាចារ្យ និងសាធារណជនកម្ពុជា នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2026

អាហារូបករណ៍ស្រាវជ្រាវសម្រាប់សាស្ត្រាចារ្យ អ្នកស្រាវជ្រាវ និងសាធារណជនកម្ពុជា សិក្សានៅអាមេរិក

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

ឱកាសរបស់យុវជនឆ្នើមលើវិស័យបច្ចេកវិទ្យា និង​ការ​បង្កើតហ្គេម ដើម្បីឈ្នះអាហារូបករណ៍ ១ម៉ឺនដុល្លារ ពីកម្មវិធីប្រកួតបង្កើតហ្គេមកម្រិតអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/02/2026

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពីការបើកឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ចូលរួមក្នុងកម្មវិធីប្រកួតប្រជែង Games for Change (G4C) Student Challenge 2026។ នេះគឺជាវេទិកាកម្រិតអន្តរជាតិដែលអនុញ្ញាត...

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...