យុវជនកម្ពុជាមួយ​ក្រុមរៀបចំយុទ្ធនាការ១០០កោដិសំឡេង ដើម្បីរួមគ្នាលុបបំបាត់អំពើហិង្សាលើក្មេងស្រី និងស្ត្រី

ភ្នំពេញ- យុទ្ធនាការ១០០កោដិសំឡេង ដើម្បី​លើក​កម្ពស់សិទ្ធិស្រ្តី និងក្មេងស្រី ត្រូវ​បានយុវជន​មួយ​ក្រុម​ដែល​មក​ពី​ទីកន្លែងផ្សេងគ្នា រៀបចំប្រារព្ធធ្វើ​ឡើង​កាលពីពេលថ្មីៗនេះ ដោយ​មានការ​ចូលរួមគាំទ្រពី ក្រុមយុវជន សកម្មជនស្ត្រី និងបុរសដែលធ្វើការលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រី។

យុទ្ធនាការ១០០កោដិសំឡេងនៅ​ក្នុង​ឆ្នាំ២០២៣នេះ ប្រារព្ធឡើងក្រោមមូលបទ “ក្រោកឡើងដើម្បីសេរីភាពរបស់ក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាព” ដោយ​មានគោលបំណងបង្កើតនូវវប្បធម៌ថ្មីដែលផ្សព្វផ្សាយទៅក្នុងសហគមន៍ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី លុបបំបាត់តួនាទីយេនឌ័រ និងស្វែងយល់បន្ថែមពីយេនឌ័រ តាមរយៈសាមគ្គីភាពនៃថាមពលសិល្បៈ និងការរាំដែលមានចម្រុះភាព។

កញ្ញា កែវ យ៉ារី ជាអ្នករៀបចំយុទ្ធនាការ១០០កោដិសំឡេង បាននិយាយថា យុទ្ធនាការ១០០កោដិសំឡេង គឺជាវេទិកាដ៏ល្អមួយដើម្បីផ្សព្វផ្សាយទៅដល់សាធារណៈជន។ សំឡេង និងសារនៃកម្មវិធីត្រូវបានឮតាមរយៈយុទ្ធនាការដ៏សកម្មនេះបានលឺទៅដល់ និងបង្កើតផលវិជ្ជមានដល់ក្រុមគ្រប់ចម្រុះភាពទាំងអស់ ហើយវាបានបង្ហាញពីរូបភាពដ៏ល្អមួយដល់សង្គមថា ការសហការគ្នារវាងគ្នានឹងគ្នា គឺជាភាពខ្លាំងដើម្បីទម្លាយបញ្ហាប្រឈមទាំងអស់។

កញ្ញា កែវ យ៉ារី អ្នករៀបចំយុទ្ធនាការ១០០កោដិសំឡេង

“តាងនាមសមាគមយុវជនមួយខ្ញុំចង់ឃើញ ការចូលរួមកាន់តែច្រើនពីដៃគូពាក់ព័ន្ធ និងសាធារណៈជនបន្តទៀត ដើម្បីសេរីភាពពេញលេញនិងការគោរពសិទ្ធិមនុស្សនាពេលអនាគត”

កញ្ញា ទេព រចនា ដែលបានចូលរួមក្នុងថ្ងៃយុទ្ធនាការ១០០កោដិសំឡេង បាននិយាយថា កញ្ញាសប្បាយចិត្តពេលដែលឃើញបងប្អូនស្រីៗ អ៊ុំ ពូមីង និងមនុស្សចម្រុះជាច្រើនចូលរួមយុទ្ធនាការមួយរយកោដិសំឡេង ពីព្រោះការប្រយុទ្ធតស៊ូដើម្បីសិទ្ធិ និងសេរីភាពរបស់ក្មេងស្រី និងស្ត្រីពិតជាមានសារៈសំខាន់។ ទន្ទឹមគ្នា កម្មវិធីមួយនេះ ផ្ដល់ឱ្យយើងនូវកន្លែងសុវត្ថិភាពក្នុងការបញ្ចេញសំឡេងរបស់ពួកយើង ក៏ដូចជាពេលមួយដែលយើងអាចយល់ដឹងបន្ថែមអំពីសិទ្ធិសេរីភាពរបស់យើង ។

ជាមួយគ្នានេះ យុទ្ធនាការ១០០កោដិសំឡេង ក៏មានការរាំដោយមិនកំណត់ស្តង់ដារ ការចាក់បញ្ចាំងរឿងខ្លីៗ ការលេងហ្គេមកម្សាន្តឆ្លើយសំណួរទាក់ទងនឹងយុទ្ធនាការដើម្បីទទួលបានរង្វាន់ ការសរសេរពីការប្ដេជ្ញាចិត្តក្នុងការលុបបំបាត់អំពើហិង្សាលើក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាព និងស្តង់ជាច្រើនដែលមានព័ត៌មានពីអង្គការនានាដែលបានសហការគាំទ្រយុទ្ធនាការមួយនេះ។ ក្រៅពីសកម្មភាពនៅថ្ងៃយុទ្ធនាការផ្ទាល់ក្រុមយុវជន ក៏បានរៀបចំសកម្មភាពតាមអនឡាញ ដូចជា ការប្រកួតប្រជែងសេរីភាពនៃគំនិតច្នៃប្រឌិត (Art Competition) និងកិច្ចពិភាក្សាផ្សាយផ្ទាល់នៅលើផេក Facebook ក្រោមប្រធានបទ “ក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាព និងក្រោកឡើងដើម្បីបញ្ឈប់អំពើហិង្សាផ្អែកលើយេនឌ័រ” ។

បើយោងតាមរបាយការណ៍អង្គការសហប្រជាជាតិ ស្ត្រីម្នាក់ក្នុងចំណោម ៣នាក់ បានរងការវាយដំ ឬចាប់រំលោភក្នុងអំឡុងពេលពេញមួយជីវិតរបស់ពួកគាត់។ ស្ថិតិនេះ ស្មើនឹងជាង ១០០កោដិនាក់ ដូច្នោះហើយទើបមានការបង្កើតឱ្យមានយុទ្ធនាការនេះឡើង នៅថ្ងៃបុណ្យនៃក្តីស្រឡាញ់កាលពីឆ្នាំ២០១២ ក្នុងគោលបំណងប្រមូលផ្ដុំសំឡេងមនុស្ស១០០កោដិនាក់ ឬលើសពីនេះ ដើម្បីចូលរួមលុបបំបាត់អំពើហិង្សាលើក្មេងស្រី និងស្ត្រីគ្រប់ចម្រុះភាព៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ Sophie Germain ឆ្នាំ២០២៦ សម្រាប់ការសិក្សាផ្នែកគណិតវិទ្យានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2026

មូលនិធិគណិតវិទ្យា Jacques Hadamard (FMJH) ប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Sophie Germain សម្រាប់ឆ្នាំសិក្សា២០២៦។ នេះគឺជាកម្មវិធីអាហារូបករណ៍ដ៏មានកិត្យានុភាពបំផុតមួយ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍​ ​អ.ម​.​ត​ ​៦០​កន្លែង​ ​សិក្សា​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ ​(​RUFA​)​ ​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2026

អាហារូបករណ៍​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​នឹង​ផ្តល់​ជូន​ ​៦០​កន្លែង​...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។