លោក ភាព សុភ័ក សរសេរសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ជាបំណិនក្នុងការ​សិក្សា​សម្រាប់សិស្សត្រៀមប្រឡងបាក់ឌុប

លោក ភាព សុភ័ក ដែលជាអតីតសិស្សនិទ្ទេស A ឆ្នាំ២០១៨ ហើយ​បច្ចុប្បន្នលោកគឺជាគ្រូបង្រៀនភាសាអង់គ្លេស និងជាអ្នកបង្កើតមាតិកាអប់រំនៅលើបណ្តាញសង្គម បានសម្រេច​ចិត្ត​និពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA» ក្នុង​គោលបំណងជួយដល់សិស្សានុសិស្ស​ដែល​កំពុង​ត្រៀមប្រឡងបាក់ឌុបឱ្យទទួលបានលទ្ធផលល្អ។

បើក្រឡេកមើលប្រវត្តិសិក្សាវិញ លោក ភាព សុភ័ក គឺជាសិស្សឆ្នើមចាប់តាំងពីរៀននៅថ្នាក់អនុវិទ្យាល័យ ហើយលោកក៏មានឱកាសទទួលបានអាហា​រូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជំនាញអក្សរសាស្រ្តអង់គ្លេស និងជំនាញគ្រប់គ្រងពាណិជ្ជកម្មនៅថ្នាក់សាកលវិទ្យាល័យ។ លោកក៏ជានិស្សិតធ្លាប់ផ្លាស់ប្តូរការសិក្សាទៅរៀននៅសហរដ្ឋអាមេរិក និងធ្លាប់ជាយុវជនតំណាងកម្ពុជានៅក្នុងកម្មវិធីកិច្ចប្រជុំយុវជនអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីផងដែរ កាលពីឆ្នាំ២០២៣។

ពាក់ព័ន្ធជាមួយការនិពន្ធសៀវភៅ​ កម្រាស់ជាង២០០ទំព័រ មានចំណងជើងថា «សិស្សឆ្នើមនិទ្ទេសA» លោក ភាព សុភ័ក បានឱ្យដឹងថា ព្រោះតែលោកជាអតីតសិស្សនិទ្ទេស A និងជាអ្នកបង្កើតវីដេអូអប់រំផងនោះ ទើបមានចំណង់ចំណូលចិត្ត និងស្រឡាញ់ការចែករំលែកតាំងពីដើមមក ។ លោកថា ការចាប់ផ្តើមសរសេរសៀវភៅនេះឡើង គឺលោកមានគោលបំណងចង់ជួយបង្ហាញផ្លូវដល់សិស្សត្រៀមខ្លួនឱ្យ​បានល្អសម្រាប់ការប្រឡងបាក់ឌុប ហើយអ្វីកាន់តែពិសេស គឺការត្រៀមលក្ខណៈចូលរៀននៅសាកលវិទ្យាល័យ ព្រមទាំងការជ្រើសរើសជំនាញរៀនឱ្យបានត្រឹមត្រូវ។

ខ្ញុំសង្ឃឹមថានឹងមានការគាំទ្រស្នាដៃដំបូងរបស់ខ្ញុំពីសំណាក់អ្នកសិក្សារៀនសូត្រ ក៏ដូចជារំពឹងថាសៀវភៅមួយក្បាលនេះនឹងជាផ្នែកមួយជួយឱ្យសិស្សវិទ្យាល័យទាំងអស់ទទួលបាននូវភាពជោគជ័យ តាមរយៈការផ្តល់ជាគន្លឹះ វិធីសាស្រ្ត ឬជាការជំរុញទឹកចិត្ត ឆន្ទៈឱ្យកាន់តែខ្លាំងក្លាក្នុងការសម្រេចក្តីស្រមៃរបស់ពួកគេ។

លោក ភាព សុភ័ក  អ្នកនិពន្ធសៀវភៅ «សិស្សឆ្នើមនិទ្ទេសA»

អ្នកនិពន្ធជំនាន់ថ្មីវ័យ២៤ឆ្នាំរូបនេះ បន្ថែមថា ការពិតលោកមានគម្រោងសរសេរសៀវភៅនេះយូរណាស់មកហើយ ពោល​គឺតាំងពីពេលលោកចាប់ផ្តើមផលិតវីដេអូចែករំលែកដំបូងមកម៉្លេះ ប៉ុន្តែការសរសេរសៀវភៅមិនមែនជារឿងងាយស្រួលនោះទេ។ លោកថា ដោយការប្តេជ្ញាចិត្តសម្រេចនូវអ្វីដែលខ្លួនចង់ធ្វើ លោកបានចំណាយពេលវេលា៤ខែ ដើម្បីផ្តោតលើការរៀបចំ និងសរសេរសៀវភៅនេះឱ្យចេញជារូបរាង។

ទោះបីជាការសរសេរសៀវភៅនេះជួបបញ្ហាខ្លះៗ ប៉ុន្តែលោក ភាព សុភ័ក អាចដោះស្រាយបានតាមរយៈការសុំជំនួយ និងការប្រឹក្សាយោបល់ពីរៀមច្បងអ្នកនិពន្ធឱ្យជួយចែករំលែកបទពិសោធន៍។ លោក ភាព សុភ័ក បានបង្ហាញអារម្មណ៍រីករាយ និងមោទនភាពចំពោះស្នាដៃមួយនេះ ហើយអរគុណដល់អ្នកដែលបានជួយជ្រោមជ្រែងលោកកន្លងមករហូតសម្រេចបាននូវសមិទ្ធផលមួយនេះ។

ភាពជាសិស្សឆ្នើម ឬសិស្សនិទ្ទេស A គឺជាអ្វីដែលសិស្សគ្រប់គ្នាអាចធ្វើបានឱ្យតែពួកគេមានក្តីស្រមៃ ហើយមានការតាំងចិត្តសម្រេចក្តីស្រមៃនោះ។ លោក ភាព សុភ័ក ក៏បានលើកទឹកចិត្តឱ្យយុវជនទាំងអស់ខិតខំរៀនសូត្រដើម្បីអភិវឌ្ឍសមត្ថភាពខ្លួនឯង ដើម្បីគ្រួសារ និងដើម្បីក្លាយជាធនធានមនុស្សសម្រាប់សង្គមជាតិរបស់យើង។

គួរជម្រាបជូនថា កន្លងមក លោក ភាព សុភ័ក បានបង្កើតវីដេអូពាក់ព័ន្ធនឹងការសិក្សាជាច្រើន រួមទាំងវីដេអូដែលពាក់ព័ន្ធជាមួយការត្រៀមប្រឡងបាក់ឌុបផងដែរ។ លោកក៏មានបទពិសោធន៍ជាច្រើនក្នុងការចូលរួមជាវាគ្មិន ជាអ្នកនិយាយជាសាធារណៈ ជាពិធីករ និងជាអ្នកចែករំលែកនៅក្នុងកម្មវិធីនិងវេទិការសាធារណៈផ្សេងៗ ក្នុងគោលបំណងតម្រង់ទិស និងជំរុញទឹកចិត្តឱ្យយុវជនស្រឡាញ់ការរៀនសូត្រ ជឿជាក់លើខ្លួនឯងក្នុងការតាមចាប់ក្តីស្រមៃរបស់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Trento ប្រទេសអ៉ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/04/2025

ជាឱកាសសម្រាប់និស្សិត​កម្ពុជា​ដែលចង់បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​ក្រៅ​ប្រទេស​ ពេលនេះ កម្មវិធីអាហារូបករណ៍ University of Trento Scholarshiip 2025-2026 កំពុង​ប្រកាស​ជ្រើសរើស...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2024

អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...