អារម្មណ៍​ខ្លាច​គេ​ល្អ​ជាង (FOMO) ជា​បញ្ហា​ផ្លូវចិត្ត ដែល​គួរ​បង្ការ

ប្រសិន​បើ​មានទម្លាប់​ចំណាយ​ពេលតាមដាន​រឿងរ៉ាវ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មាន​អារម្មណ៍​ថា អ្នក​ហាក់ដូច​ជា​កំពុង​បាត់បង់​អ្វីមួយ ឬតាម​មិនទាន់​អ្នកដទៃ​លើរឿង​អ្វីមួយ នោះ​ទំនង​ជាអ្នក​យល់ច្បាស់​ហើយ​អំពី​អារម្មណ៍ FOMO ។

អារម្មណ៍​ភ័យ​ខ្លាច​គេ​ល្អ​ជាង ឬតាម​មិនទាន់​គេ (Fear of missing out) សំដៅ​លើ​អារម្មណ៍ ឬការ​យល់​ឃើញ ដែល​ថា អ្នកដទៃ​កំពុង​រស់នៅ​សប្បាយ​ចិត្តជាង មាន​ជីវិត​ល្អប្រសើរ​ជាង និង​មាន​បទពិសោធន៍​ជីវិត​ល្អ​ជាង​អ្នក។ អារម្មណ៍​នេះ នាំឱ្យ​មាន​ចិត្ត​ច្រណែន ហើយ​មាន​ឥទ្ធិពល​ខ្លាំង លើ​ការ​ឱ្យ​តម្លៃ​ខ្លួន​ឯង។

ការ​ស្រាវជ្រាវ​បង្ហាញ​ថា បញ្ហា FOMO មាន​ផល​អវិជ្ជមាន​ជាច្រើន ជាពិសេស គឺ​បញ្ហា​ផ្លូវចិត្ត ដែល​អាច​កើត​លើ​មនុស្ស​គ្រប់វ័យ ខណៈ​ក្មេង​ជំទង់​ជា​វ័យ​ដែល​ងាយ​រងគ្រោះ​ជាងគេ។

ក្មេង​ជំទង់​មាន​ទំនោរ​ប្រើប្រាស់​បណ្ដាញ​សង្គម​ក្នុង​អត្រាខ្ពស់។ យោង​តាម​ការ​ស្ទង់មតិ​របស់ Gallup ឆ្នាំ​២០២៣ បាន​បង្ហាញ​ថា ក្មេង​ជំទង់​អាម៉េរិក​ជាង​ពាក់​កណ្ដាល​រាយការណ៍​ថា ចំណាយ​ពេល​យ៉ាង​ហោច​ណាស់ ៤ម៉ោង​ក្នុង​មួយថ្ងៃ​នៅជាមួយ​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម ដូចជា Instagram, YouTube, TikTok, Facebook និង X (អតីត Twitter) ។

ក្មេង​ជំទង់​ក៏ជា​វ័យមួយ ដែល​ងាយ​រងគ្រោះ​ក្នុង​ការ​ប្រៀបធៀប​ខ្លួន​ឯង ទៅ​នឹង​អ្នកដទៃ។ ជា​លទ្ធផល អារម្មណ៍ FOMO អាច​មាន​ឥទ្ធិពល​ខ្លាំង​លើ​ពួកគេ ហើយ​ជារឿយៗ​មានឥទ្ធិពល​អវិជ្ជមាន​លើជីវិត​ក្មេងជំទង់ ដែល​ចំណាយ​ពេល​ច្រើន​លើ​បណ្ដាញ​សង្គម។

យ៉ាងណា​ក៏ដោយ មនុស្ស​គ្រប់វ័យ​អាច​ជួបប្រទះ FOMO នេះបើ​ផ្អែក​តាមការ​សិក្សា​ជាច្រើន​បាន​រកឃើញ។ ការ​សិក្សា​មួយ នៅ​ក្នុង​ទិនានុប្បវត្តិ​ស្រាវជ្រាវ​ចិត្តវិទ្យា បាន​រក​ឃើញ​ថា ការ​ភ័យខ្លាច​គេ​ល្អ​ជាង ឬហ្វូម៉ូ (FOMO) នេះ មាន​ទំនាក់​ទំនង​ទៅនឹង​ការ​ប្រើប្រាស់​ស្មាតហ្វូន និង​បណ្ដាញ​សង្គម​ច្រើន ហើយ​បញ្ហា​នេះ កើតឡើង​លើមនុស្ស​គ្រប់ភេទ និង​គ្រប់វ័យ​ទាំងអស់។

ការស្រាវជ្រាវ ដែលបាន​ចេញផ្សាយ​នៅលើ World Journal of Clinical Cases បាន​រកឃើញ​ថា បញ្ហា​ហ្វូម៉ូ (FOMO) លើក្មេង​ជំទង់​មួយចំនួន អាចនាំ​ឱ្យពួកគេ មាន​បញ្ហា​ថប់បារម្ភ បាក់ទឹកចិត្ត ឱ្យ​តម្លៃខ្លួន​ឯងទាប និង​អាចធ្វើ​សកម្មភាព​គ្រោះថ្នាក់។

ការ​ស្រាវជ្រាវ​ក៏បង្ហាញ​ដែរ​ថា FOMO អាច​ប៉ះពាល់​ដល់ការ​ពេញចិត្ត​នឹងជីវិត​របស់​ខ្លួន ហើយ​ទម្លាប់​នេះ រួម​ចំណែក​នាំឱ្យ​មាន​ការ​គិត​អវិជ្ជមាន និង​យល់​ថា ជីវិត​ខ្លួន​ឯង​មិន​ល្អ​គ្រប់គ្រាន់។

ការ​កាត់​បន្ថយ​អារម្មណ៍ FOMO

ការ​ស្រាវជ្រាវ​បង្ហាញ​ថា FOMO អាច​កើត​ចេញ​ពីការ​មិន​សប្បាយ​ចិត្ត ឬការ​មិន​ពេញ​ចិត្តក្នុង​ជីវិត ហើយ​អារម្មណ៍​ទាំងនេះ អាច​ជំរុញ​ឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​កាន់​តែច្រើន។ បញ្ហា​គឺនៅ​ត្រង់​ថា កាលណា ដែល​អ្នក​ចំណាយ​ពេល​នៅជាមួយ​បណ្ដាញ​សង្គម​កាន់​តែច្រើន អ្នកនឹង​កាន់តែ​មាន​អារម្មណ៍​មិនល្អ មិន​ពេញចិត្ត​នឹងខ្លួន​ឯង។

ដើម្បី​ដោះ​បញ្ហា FOMO សកម្មភាព​ដំបូងគឺ ត្រូវ​ផ្លាស់ប្ដូរ​ការ​ផ្ដោតអារម្មណ៍ តាម​រយៈការ​រក្សា​ទុក​មនុស្ស​វិជ្ជមាន នៅ​លើ​បណ្ដាញ​សង្គម​របស់អ្នក​ឱ្យបាន​ច្រើន ហើយ​កាត់បន្ថយ​តាមដាន​មនុស្ស​ដែលមាន​ទំនោរ​អួតអាង ឬអ្នក​ធ្វើ​សកម្មភាព ដែល​មិនគាំទ្រ​ផ្លូវចិត្តអ្នក។

លើស​ពីនេះ ត្រូវ​ព្យាយាម​ផ្ដាច់ខ្លួន ពី​បច្ចេកវិទ្យា​ឌីជីថល (Digital Detox)។ បើទោះ​បីជាមិន​អាចផ្ដាច់ខ្លួន​ទាំងស្រុង​ពីបច្ចេកវិទ្យា​ឌីជីថល​ក៏ដោយ អ្នកអាច​ព្យាយាម​កាត់​បន្ថយ​ពេលវេលា ដើម្បី​ភ្ជាប់ខ្លួន​ជាមួយ​បច្ចេកវិទ្យា​ឌីជីថល។ ម្យ៉ាងទៀត ការ​សរសេរ​កំណត់​ហេតុ​ប្រចាំថ្ងៃ ក៏ជា​ជម្រើស​ល្អផង​ដែរ ដោយ​អ្នកអាច​ផ្ដោត​លើការ​សរសេរ​សកម្មភាព​សប្បាយ ឬការ​ចងចាំល្អ ដែល​អ្នកបាន​ធ្វើជា​រៀងរាល់​ថ្ងៃ។

ចំណុច​មួយទៀត គឺ​ព្យាយាម ភ្ជាប់​ទំនាក់ទំនង ក្នុង​ជីវិត​ជាក់ស្ដែង។ នៅពេល អ្នកមាន​អារម្មណ៍​បាក់ទឹកចិត្ត ឬ​ថប់បារម្ភ ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មិត្តភក្ដិ ឬ​មនុស្ស​ជិតស្និទ្ធ គឺជាស​កម្មភាព​ល្អមួយ ដែល​ជួយឱ្យ​អារម្មណ៍​របស់​អ្នក​ប្រសើរ​ឡើង៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​កន្លែង​ស្នាក់​នៅ​ឥត​គិត​ថ្លៃ​ ​សម្រាប់​សិស្ស​-​និស្សិត​មកពី​តាម​បណ្តា​ខេត្ត​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2026

អង្គការពន្លកយុវជនដើម្បីអភិវឌ្ឍន៍ (YAD) បានប្រកាសជូនដំណឹងជាផ្លូវការអំពីការផ្តល់អាហារូបករណ៍កន្លែងស្នាក់នៅបន្ថែមទៀតដោយឥតគិតថ្លៃ ជូនដល់សិស្ស និងនិស្សិតមកពីតាមបណ្តាខេត្តនានា

អាហារូបករណ៍ អភិសន្តិបណ្ឌិត ស សុខា ៧០កន្លែង សិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2026

សម្រាប់សិស្សានុសិស្សដែលទើបប្រឡងបញ្ចប់ថ្នាក់ទី១២ ហើយ​កំពុងស្វែង​រក​ការ​បន្តការសិក្សា​ ពេលនេះកម្ម​វិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱ​កាស​សម្រាប់​សិស្ស​វិទ្យាល័យ​! ​កម្មវិធី​ ​«​ក្លឹប​សហគ្រិន​វិទ្យាល័យ​» ​បើក​ទទួល​ពាក្យ​ ​ដើម្បី​បណ្តុះ​ជំនាញ​អាជីវកម្ម​ ​និង​ភាព​ជា​អ្នកដឹកនាំ​តាម​អនឡាញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2026

ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស...

វិទ្យាស្ថានបច្ចេកទេស ហ្សឺ វ៉េ សេ ផ្តល់អាហារូបករណ៍ជំនាញជួសជុលរថយន្ត ៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2024

ឱកាសសិក្សាអាហារូបករណ៍វគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១នៅវិទ្យាស្ថានបច្ចេកទេស ហ្សី វ៉េ សេចំនួន៣០០កន្លែង។ អាហារូបករណ៍...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...