គន្លឹះក្នុងការបង្កើនផលិតភាពក្នុងការសិក្សាឱ្យកាន់តែខ្លាំង

ការសិក្សាដោយមានផលិតភាពខ្ពស់គឺជាកត្តាសំខាន់ដែលនឹងជួយឱ្យអ្នកទទួលបានលទ្ធផលល្អ និងសម្រេចគោលដៅនៃ​ការសិក្សារបស់អ្នក។ ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអាច​ជួយ​អ្នក​ដើម្បីបង្កើនផលិតភាពក្នុងការសិក្សា ៖

១. រៀបចំផែនការសិក្សាច្បាស់លាស់ ៖ ការរៀបចំផែនការសិក្សាឱ្យមានប្រសិទ្ធភាព អាចជួយអ្នករៀនបានលឿន និងមានផលិតភាពខ្ពស់, អ្នកអាចកំណត់គោលដៅសិក្សាប្រចាំថ្ងៃ/សប្តាហ៍ ដោយបែងចែកពេលវេលាជាបណ្តុំខ្លីៗ (ឧ. ២៥-៣០ នាទី) ហើយធ្វើការសម្រាកខ្លីៗក្នុងពេលសិក្សា។ ក្នុងនោះ​ក៏ត្រូវកំណត់អាទិភាពសម្រាប់មុខវិជ្ជា ឬប្រធានបទដែលត្រូវរៀនផងដែរ។

២. បង្កើតបរិយាកាសសិក្សាល្អ ៖ កន្លែងសិក្សាដែលមានបរិយាកាសល្អ អាចធ្វើឱ្យ​អ្នកផ្ដោតក្នុងការរៀនជាងមុន។ ព្យាយាមប្រើកន្លែងសិក្សាដោយស្ងប់ស្ងាត់ នេះមានន័យថា អ្នកគួរតែជៀសវាងការញ៉ាំអាហារ ឬទូរស័ព្ទទៅកាន់មិត្តភ័ក្តិរបស់អ្នក ឬធ្វើអ្វីផ្សេងទៀតដែលមិនទាក់ទងនឹងការរៀននៅក្នុងកន្លែងនោះ។

៣. ប្រើប្រាស់វិធីសិក្សាដែលមានប្រសិទ្ធភាព ៖ អ្នក​អាចប្រើបច្ចេកទេស Pomodoro (២៥នាទីសិក្សា + ៥នាទីសម្រាក), ធ្វើសេចក្តីសង្ខេប ឬគំនូសចិត្តការ (Mind Map), បង្កើនការចងចាំតាមរយៈការធ្វើលំហាត់ និងពិនិត្យខ្លួនឯង, បង្កើតការតភ្ជាប់រវាងចំណេះថ្មីនិងចំណេះដឹងដែលមានពីមុន។

៤. រក្សាសុខភាពឱ្យបានល្អ ៖ ការថែរក្សាសុខភាពឱ្យបានល្អ គឺមានសារៈសំខាន់ណាស់ ដូច្នេះ សូមគេងឱ្យបានគ្រប់គ្រាន់ (៧-៨ម៉ោង/ថ្ងៃ), កុំភ្លេចហាត់ប្រាណជាប្រចាំ, ញ៉ាំអាហារដែលមានជីវជាតិ និងអាហារូបត្ថម្ភ ហើយសំខាន់បំផុត គឺសូមផឹកទឹកឱ្យបានគ្រប់គ្រាន់។

៥. កាត់បន្ថយការរំខាន ៖ ដកឧបករណ៍ ឬរឿងដែលបង្កការរំខានណាមួយចេញពីកន្លែងសិក្សារបស់អ្នក។ ដើម្បីបន្តផ្តោតលើកិច្ចការដែលនៅនឹងដៃ សូមដាក់ទូរស័ព្ទរបស់អ្នកនៅក្នុងបន្ទប់ផ្សេង ឬបិទវាចោល។ កំណត់ពេលវេលាសម្រាប់ប្រើបណ្តាញសង្គម និងកម្មវិធីបំពេញការ, ប្រើកម្មវិធីដូចជា Forest, Focus To-Do ដើម្បីជួយឱ្យមានការផ្តោតអារម្មណ៍។ ប្រាប់មិត្តភក្តិ និងគ្រួសារអំពីពេលវេលាសិក្សារបស់អ្នក៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ ​១០០​%​ ​សម្តេច​តេជោ​ ហ៊ុន សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​ផ្តល់​ជូន​ការ​សិក្សា​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​(​IT​C​)​ ​ចំនួន​ ២០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2026

​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ ​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន​ សែន ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ​តាមរយៈ​សម្តេច​មហា​បវរធិបតី​ ​ហ៊ុន​ ម៉ាណែត ​និង​លោក​ជំទាវ​បណ្ឌិត​ ​ពេជ ​ចន្ទ​មុន្នី ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​%​

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *