ម្ចាស់ជ័យលាភីរូបថតកាយរិទ្ធថ្នាក់ជាតិលើកទី២ ៖ ការថតរូប ជាចំណែកធ្វើ​ឱ្យ​ប្រទេស​ជាតិមានកេរ្តិ៍ឈ្មោះ និងល្បីល្បាញនៅលើសាកលលោក

ម្ចាស់ជ័យលាភីលេខ១ ក្នុង​កម្មវិធី​ប្រកួតប្រជែង​រូបថត​កាយរិទ្ធិថ្នាក់ជាតិលើក២ គឺយុវជន ពេជ្រ វន្ថា បានលើកឡើងថា ​ការថតរូប គឺជា​សិល្បៈ​នៃវិទ្យាសាស្រ្ត ដែលក៏​ជាចំណែកមួយ​ធ្វើ​ឱ្យ​ប្រទេស​ជាតិយើង​មានកេរ្តិ៍ឈ្មោះ និង​មានភាពល្បីល្បាញ​នៅ​លើសាកលលោកបាន។

មកពីអង្គភាពខេត្តឧត្ដរមានជ័យ និង​មានស្រុកកំណើត​នៅ ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម យុវជន ពេជ្រ វន្ថា ក៏​បានបញ្ជាក់ដែរថា ការថតរូបពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមយើងសព្វថ្ងៃ ពីព្រោះមានអ្នកថតរូបជាច្រើនបានចាប់យកជំនាញថតរូបនេះសម្រាប់ធ្វើជាមុខរបរចិញ្ចឹមជីវិត ឬថតកំសាន្ត ស្រាវជ្រាវ និងសម្រាប់ទុកជាឯកសារក៏មាន។ ហើយ​កត្តាដែលជំរុញឱ្យរូបគេ ចូលរួមកម្មវិធីប្រកួតថតរូបកាយរឹទ្ធិ ព្រោះតែខ្លួន​ធ្លាប់មានក្តីស្រមៃចង់ក្លាយជាអ្នកថតរូបអាជីពដែលមានជំនាញច្បាស់លាស់។ ទន្ទឹមគ្នានេះ រូបគេក៏ចង់ផ្លាស់ប្តូរបទពិសោធន៍ថតរូប និងសិក្សាឱ្យកាន់តែស៊ីជម្រៅនៃបចេ្ចកទេសថតរូប រួមមាន បចេ្ចកទេសថត, ការចាប់ប្លង់, ការកំណត់ function camera, ការកែពណ៌ និងការប្រើប្រាស់ពន្លឺជាដើម។

យុវជន ពេជ្រ វន្ថា បញ្ជាក់បន្ថែមថា រូបគេក៏ចង់បង្ហាញពីស្នាដៃថតរូបរបស់ខ្លួនឱ្យកាន់តែទូលំទូលាយលើឆាកអន្តរជាតិ។ ជាពិសេស ចង់ឱ្យអ្នកថតរូបគ្រប់រូបយល់ឱ្យកាន់តែច្បាស់នៃច្បាប់ និងកម្មសិទ្ធិបញ្ញា ក្នុងការថតរូបអ្វីមួយ ឬមុននឹងចែករំលែករូបភាពទាំងអស់នោះ។

យុវជន ពេជ្រ វន្ថា ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី២

ចំពោះលក្ខណៈពិសេសដែលធ្វើ​ឱ្យ​រូបថតរបស់គេជាប់ជ័យលាភី យុវជន ពេជ្រ វន្ថា បានបញ្ជាក់ថា ក៏ដោយសារតែស្នាដៃរបស់ខ្លួនមានបង្កប់អត្ថន័យក្នុងរូបភាពឱ្យអ្នកមើលមានអារម្មណ៍ថា រូបភាពមានសំឡេង។ លើសពីនេះ  បច្ចេកទេសឱ្យតួក្នុងរូបថត (Model) ក៏ដូចជា អ្នកដែលចូលរួមថតជាមួយគ្មានអារម្មណ៍ធុញទ្រាន់។ ម៉្យាងវិញទៀត ការចេះសង្កេតអំពីពេលវេលានៃពន្លឺព្រះអាទិត្យ និងការប្រើប្រាស់ពន្លឺ ភាពច្បាស់លាស់ក្នុងប្រធានបទ ការអត់ធ្មត់ និងការតាំងចិត្តជដើម។

វន្ថា ឱ្យដឹងថា រូបថតដែល​ខ្លួន​យក​ទៅប្រកួត គឺបានលើកយកការថតរូបជនមានពិការភាព ដែលបង្កប់អត្ថន័យអប់រំក្នុងការទទួលបានឱកាសបន្តការសិក្សា មានស្នាមញញឹម និងក្ដីសង្ឃឹមក្នុងជីវិត។ វន្ថា បន្តទៀតថា ការថតរូបឱ្យសម្រេចបាននេះ ក៏ដោយសារ រូបគេធ្លាប់ចូលរួមក្នុងការងារស្ម័គ្រចិត្តមួយដែលមានឱកាសបាននៅក្បែរជនមានពិការភាព និងយល់ច្បាស់អំពីការប្រាស្រ័យទាក់ទងគ្នា ដូចនេះ រូបគេអាចធ្វើឱ្យពួកគាត់ (ជនមានពិការភាព) ញញឹមបាន ហើយរូបគេបានថតរូបពួកគាត់ (ជនមានពិការភាព) យ៉ាងស្អាត និងមានអត្ថន័យ។

រូបថតរបស់ វន្ថា ដែលជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី២

ជាការយល់ឃើញរបស់ វន្ថា កម្មវិធីប្រកួតប្រជែងរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី២នេះ បានផ្ដល់ចំណេះដឹងដល់រូបគេឱ្យកាន់តែយល់ច្បាស់អំពីការថតរូបពាក់កណ្តាលប្រធានបទ។ ក្នុងនោះ បេក្ខជនមានជំនាញថតរូបក៏ពិតមែន ប៉ុន្តែអាចយល់ច្បាស់បន្ថែមអំពីការបង្កប់អត្ថន័យក្នុងរូបភាពនីមួយៗ។

ម្ចាស់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតប្រជែងរូបថតកាយរឹទ្ធិថ្នាក់ជាតិលើកទី២ រូបនេះ ក៏បានលើកទឹកចិត្តដល់យុវជនទាំងអស់ឱ្យឧស្សាហ៍ចូលរួមធ្វើការងារស្ម័គ្រចិត្ត នៅក្នុងសហគមន៍ដែលខ្លួនរស់នៅ ពីព្រោះការងារទាំងអស់នោះ បានបង្ហាត់បង្រៀនឱ្យយុវជនទទួលបាននូវបទពិសោធន៍ជាច្រើន ក្នុងនោះក៏​មានការដោះស្រាយបញ្ហានៅចំពោះមុខយ៉ាងទូលំទូលាយ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាតបត្រ៥០កន្លែងនៅសាកលវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍អាស៊ីសច្ចៈចំនួន៥០កន្លែង សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍រៀនជំនាញ TVET រយៈពេល២ឆ្នាំ ចំនួន៣០០កន្លែង នៅ​វិទ្យាស្ថានជាតិ​បណ្តុះបណ្តាល​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2025

វិទ្យាស្ថាន​ជាតិ​បណ្តុះបណ្តាល​បច្ចេកទេស បានប្រកាស​ដល់សិស្ស​និស្សិត ដែលចង់ចូលរៀន​ជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ដោយ​វិទ្យាស្ថាន​នឹងផ្តល់អាហារូបករណ៍ ១០០% ចំនួន៣០០កន្លែង។