គ្រូបង្រៀនភាសាខ្មែរថ្នាក់ទី៤ ដល់ថ្នាក់ទី៦ មានតួទីបង្រៀនឱ្យ “សិស្សចេះអាន-សរសេរ ដើម្បីរៀន”

គ្រូបង្រៀនមុខវិជ្ជាភាសាខ្មែរថ្នាក់ទី៤ដល់ថ្នាក់ទី៦ មានតួនាទីបង្រៀនឱ្យ “សិស្សចេះអាន-សរសេរ ដើម្បីរៀន”។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវ ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងអប់រំ យុវជន និងកីឡា កំពុងយកចិត្តទុកដាក់ទៅលើបំណិនសតវត្សទី២១ ដោយកំណត់ទៅលើការចេះអាន ចេះសរសេរ និងចេះភាសាមួយឱ្យបានច្បាស់លាស់ ព្រមទាំងមានការត្រិះរិះពិចារណា វាយតម្លៃ ចេះវិនិច្ឆ័យ និងបង្កើតថ្មីរបស់សិស្សានុសិស្ស។

ក្នុងនោះដែរអ្នកនាំពាក្យក្រសួងអប់រំ ក៏បានស្នើដល់លោកគ្រូ អ្នកគ្រូទាំងអស់ឱ្យចូលរួមក្នុងការអុវត្តតាមសេចក្ដីណែនាំដែលក្រសួងអប់រំ បានដាក់ចេញស្ដីពី ការពង្រឹងការអនុវត្តវិធីសាស្ត្របងៀនមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៤ ដល់ទី៦ នៅតាមគ្រឹះសា្ថនបឋមសិក្សាសាធារណៈ ឱ្យមានប្រសិទ្ធភាព តាមឱ្យទាន់បច្ចុប្បន្នភាព និងអនុវត្តកញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង នៃកម្មវិធីកុមាររៀនកុមារចេះ ហើយបន្តទៅថ្នាក់ផ្សេងៗទៀតនៅកម្រិតបឋមសិក្សាដើម្បីឱ្យសិស្សចេះអាន ចេះសរសេរបានស្ទាត់ ចេះវិភាគលើអំណាន ដើម្បីវិនិច្ឆ័យទៅលើឯកសារបាន។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវក្របខណ្ឌកម្មវិធីសិក្សា កម្មវិធីសិក្សាលម្អិត និងសៀវភៅសិក្សាគោល ដែលឆ្លើយតបនឹងកំណែទម្រង់វិស័យអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា និងកាយសម្បទា។ ការពង្រឹងការបង្រៀននិងរៀនភាសាខ្មែរនៅកម្រិតបឋមសិក្សា ជាមូលដ្ឋានគ្រឹះក្នុងការសិក្សាមុខវិជ្ជាដទៃ និងកម្រិតសិក្សាបន្តបន្ទាប់ទៀត។ ក្នុងនោះ សិស្សម្នាក់ៗត្រូវមានចំណេះដឹងលើការអាន ការសរសេរ ការស្តាប់ ការនិយាយ និងគោលការណ៍ប្រើប្រាស់ភាសាខ្មែរ។

បើតាមអ្នកនាំពាក្យក្រសួងអប់រំ គោលបំណងនៃការសិក្សាមុខវិជ្ជាភាសាខ្មែរ គឺធានាឱ្យសិស្សម្នាក់ៗមាន ១. ទទួលបានចំណេះដឹង និងបំណិនភាសាខ្មែររឹងមាំ, ២. មានសមត្ថភាពពិពណ៌នា វិភាគ វិនិច្ឆ័យ ពន្យល់ បកស្រាយបានត្រឹមត្រូវ និងសមហេតុផល ៣. អនុវត្តចំណេះដឹង បំណិនភាសាខ្មែរក្នុងការសិក្សាមុខវិជ្ជាដទៃទៀត និងការរស់នៅប្រចាំថ្ងៃ, ៤. ស្គាល់ និងលើកកម្ពស់តម្លៃមុខវិជ្ជាភាសាខ្មែរ និងមានមោទនភាពក្នុងការប្រើប្រាស់ភាសាខ្មែរ។ ការសិក្សាភាសាខ្មែររបស់សិស្សនៅថ្នាក់ទី១-៣ “រៀនដើម្បីចេះអាន-សរសេរ” រីឯនៅថ្នាក់ទី៤-៦ “សិស្សចេះអាន-សរសេរ ដើម្បីរៀន”។

គ្រូបង្រៀនថ្នាក់ទី៤-៦ ត្រូវខិតខំអភិវឌ្ឍសមត្ថភាពបន្ថែម តាមរយៈ ការចូលរួមវគ្គបណ្តុះបណ្តាលនានា និងបន្តសិក្សាស្រាវជ្រាវវិធីសាស្ត្របង្រៀនថ្មីៗជាប់ជាប្រចាំ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

បើតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ គ្រូបង្រៀនថ្នាក់ទី៤-៦ ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងថ្នាក់រៀនប្រកបដោយប្រសិទ្ធភាព និងដឹកនាំការបង្រៀន និងរៀនមុខវិជ្ជាភាសាខ្មែរ បន្ថែមលើការអនុវត្តវិធីសាស្ត្របង្រៀនដែលបាននិងកំពុងអនុវត្ត ដោយបណ្តុះស្មារតីសិស្សឱ្យយល់ដឹងពី “របៀបរៀនដោយខ្លួនឯង” ដោយកាត់បន្ថយ “ការរៀនបានត្រឹមតែត្រាប់តាម។ ក្នុងនោះ ប្រើប្រាស់វិធីសាស្ត្របង្រៀនសម្បូរបែប រួមមានវិធីសាស្ត្របែបសំយោគ បែបស្រាវជ្រាវ បែបសហការ និងបែបរិះរកជាដើម ដោយមានភាពបត់បែន ស្របតាមកាលៈទេសៈនិងស្ថានភាព។

គ្រូបង្រៀនត្រូវរកឱ្យឃើញចំណុចគន្លឹះ និងប្រើប្រាស់ល្បិច ឬតិចនិកនៃការបង្រៀន ដែលនាំឱ្យសិស្សងាយយល់ និងចងចាំបានច្បាស់លាស់ ។ ឧទាហរណ៍ ចំណុចគន្លឹះក្នុងការបង្រៀនពាក្យមួយ ត្រូវឱ្យសិស្សចេះបួនចំណុចគឺ ចេះអានពាក្យ យល់ន័យពាក្យ ចេះសរសេរពាក្យ និងចេះប្រើប្រាស់ពាក្យ។ ចំណុច គន្លឹះក្នុងការបង្រៀនវេយ្យាករណ៍ ត្រូវឱ្យសិស្សចេះបកស្រាយបញ្ញត្តិ ចេះវិភាគ និងចេះអនុវត្ត។ ប្រើប្រាស់កម្រិតសំណួរទាំង៦ របស់ប្លូម គឺ ចងចាំ យល់ដឹង អនុវត្ត វិភាគ វាយតម្លៃ និងបង្កើតថ្មី។ អនុវត្តគោលវិធីសិស្សមជ្ឈមណ្ឌល ជាមួយនឹងការប្រើប្រាស់វិធីសាស្ត្របង្រៀន នៅក្នុងសកម្មភាពរៀន និងបង្រៀន។

គ្រូបង្រៀនត្រូវពិចារណាទៅលើការប្រើប្រាស់វិធីបង្រៀនដ៏សម្បូរបែបដូចជាវិធីសាស្ត្របែបរិះរកវិធីសាស្ត្រសកម្ម វិធីសាស្ត្រសំយោគ វិធីសាស្ត្រផ្សំប្រកប វិធីអនុមានញែកអនុមានរួម អន្តរកម្ម ការណែនាំសកម្មភាពស្រាវជ្រាវ និងការប្រើល្បិចបង្រៀនផ្សេងៗ ដើម្បីធានាបាននូវគុណភាពលទ្ធផលសិក្សា។ ទន្ទឹមគ្នានេះ មុននឹងចាប់ផ្តើមបង្រៀន គ្រូបង្រៀនត្រូវរៀបចំកិច្ចតែងការបង្រៀន ឱ្យស្របទៅតាមខ្លឹមសារមេរៀន និងតាមកម្រិតថ្នាក់នីមួយៗ ប្រើប្រាស់វិធីសាស្ត្របង្រៀនដែលមានប្រសិទ្ធភាពក្នុងការបង្រៀនសមត្ថភាពទាំងបួនការរៀនភាសា ជាពិសេសត្រូវសង្កត់ធ្ងន់ទៅលើសមត្ថភាពអាន និងសរសេរដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការរៀនអក្សរដំបូង។ ជាពិសេស បង្កើតជាល្បែងសិក្សា ដើម្បីឱ្យមានសកម្មភាពជាក្រុម និងផលិតនិងប្រើប្រាស់សម្ភារៈរៀននិងបង្រៀនសម្បូរបែប។ ដាក់កិច្ចការផ្ទះដល់សិស្ស ជាប្រចាំទៀងទាត់ ដើម្បីបង្កើនការស្រាវជ្រាវ និងជំរុញស្វ័យសិក្សាបន្ថែម ដោយមានការគាំទ្រ ជួយជំរុញ ត្រួតពិនិត្យ និងចុះហត្ថលេខាដោយមាតាបិតា ឬ អ្នកអាណាព្យាបាល។

គួរបញ្ជាក់ថា លំនាំបង្រៀនភាសាខ្មែរលម្អិត មាននៅក្នុងផ្នែកទី២ នៃឯកសារការអភិវឌ្ឍកុមារផ្សារភ្ជាប់នឹងការអប់រំបឋមសិក្សា សម្រាប់ថ្នាក់ទី៤-៦ ចុះថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិស្ស​ចូលរៀនជំនាញ​បច្ចេកទេស ចំនួន៣៣០កន្លែង​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2024

ជា​ឱកាស​សម្រាប់​យុវជន យុវនារី ដែល​មក​ពី​គ្រួសារក្រីក្រ ឬ​គ្រួសារ​ងាយរងហានិភ័យ និង​សាធារណៈជន​ទូទៅ ដែលមានបំណង​ចង់ទទួលបានជំនាញមួយ​ច្បាស់លាស់សម្រាប់ជីវិត, វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន​...

អាហារូបករណ៍ ២៥០០កន្លែង ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2026

សម្រាប់សិស្សានុសិស្ស​ដែល​បានប្រឡងជាប់​សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣, ក្រសួងអប់រំ យុវជន និងកីឡា កំពុងជ្រើសរើសបេក្ខជនចំនួន ២៥០០កន្លែង

ឱកាសសិក្សាអាហារូបករណ៍ Stamp Scholarship ២០២៣ នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2023

កម្មវិធីអាហារូបករណ៍ Stamp Scholarship ២០២៣ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Miami សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣ ។...

ឱ​កាស​អាហារូបករណ៍​ ​១០០​% ​ថ្នាក់​បរិញ្ញាបត្រ​រង​ បរិញ្ញាបត្រ ​និង​អនុបណ្ឌិត​ ​ចំនួន​ ​៣១៤​កន្លែង​ ពី​ ស​.ស​.យ​.ក​. ​រាជធានី​ភ្នំពេញ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2026

​ក្នុង​ឆ្នាំ​សិក្សា​ថ្មី​ ​២០២៦​-​២០២៧​ ​ខាងមុខ​នេះ​ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ ​(​ស.ស​.យ​.​ក.​) ​រាជធានី​ភ្នំពេញ​ ​ប្រកាស​ផ្តល់​អាហារូបករណ៍​ ​១០០​% ​ចំនួន​ ​៣១៤​កន្លែង​ សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង ​ថ្នាក់​បរិញ្ញាបត្រ...

អាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវ​មួយ​​ពីរដ្ឋាភិបាលចិន សម្រាប់​ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2023

ភ្នំពេញ - កម្មវិធីអាហារូបករណ៍ខ្សែក្រវ៉ាត់មួយផ្លូវមួយ របស់រដ្ឋាភិបាល នៃប្រទេសចិន បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់...