បណ្ណាល័យអេឡិចត្រូនិច​ក្រសួងបរិស្ថាន នឹងក្លាយជាថ្នាលឌីជីថលចែករំលែកចំណេះដឹងបរិស្ថាន និងធនធាន​ធម្មជាតិ

ក្រសួងបរិស្ថាន​បានប្រកាសដាក់​ឱ្យ​ប្រើប្រាស់​បណ្ណាល័យអេឡិចត្រូនិច (eLibrary) ដោយ​វា​នឹង​ក្លាយ​ទៅជា​ថ្នាលឌីជីថល ដែលចូលរួម​ចំណែក​ចែករំលែក​ចំណេះដឹង ព័ត៌មានបរិស្ថាន និងធនធានធម្មជាតិ។

ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន​បង្ហាញនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះក្រុមការងារដែលបានអនុវត្តបានជោគជ័យសម្រេចបាននូវបណ្ណាល័យអេឡិចត្រូនិច (eLibrary) នេះឡើង ដែលជាមជ្ឈមណ្ឌលប្រមូលព័ត៌មានយ៉ាងសំខាន់មួយ។ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា បណ្ណាល័យអេឡិចត្រូនិច មិនត្រឹមតែជាបណ្ណាល័យប៉ុណ្ណោះទេ ប៉ុន្តែគឺជាឧបករណ៍ដែលនឹងប្រែក្លាយសង្គមកម្ពុជា ប្រជាជនកម្ពុជា ទៅជាសង្គមសកល ប្រជាជនសក ដែលពោរពេញដោយបំណិនជីវិត ប្រកបដោយភាពច្នៃប្រឌិត។

ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយក នៃអគ្គនាយកដ្ឋាន​ចំណេះដឹង និង​ព័ត៌មានបរិស្ថានមានប្រសាសន៍ថា គម្រោង​បណ្ណាល័យអេឡិចត្រូនិច នៃក្រសួងបរិស្ថាន បានប​ង្កើត​ឡើង​តបតាម​គំនិត​ផ្តួចផ្តើម និង​អនុសាសន៍ណែនាំ​របស់ថ្នាក់ដឹកនាំក្រសួងបរិស្ថាន ស្រប​នឹងគោល​នយោបាយ​របស់រាជរដ្ឋាភិបាល។ គេហទំព័របណ្ណាល័យអេឡិចត្រូនិច នឹងក្លាយជាថ្នាលឌីជីថលដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការចែករំលែកចំណេះដឹង ព័ត៌មានបរិស្ថាននិងធនធានធម្មជាតិ ការធ្វើទំនើបកម្មស្ថាប័ន ក៏ដូចជាការផ្សព្វផ្សាយសក្តានុពលតំបន់ការពារធម្មជាតិ ជូនសិស្ស និស្សិត សាធារណជន វិស័យឯកជន និងអ្នកស្រាវជ្រាវ ជាពិសេសជាបណ្តុំចងក្រងទិន្នន័យសម្រាប់ក្រសួងបរិស្ថានរយៈពេលវែងផងដែរ។

ជាមួយ​គ្នា​នេះ ក្រសួងបរិស្ថាន​រីករាយ​ស្វាគមន៍នូវរាល់កិច្ចសហការពីគ្រប់ស្ថាប័ន និងដៃគូនានា ក្នុងការចែករំលែកនូវគ្រប់ប្រភេទឯកសារ ទិន្នន័យនានា ក្រោមទម្រង់ជារូបភាព ឯកសារសំណេរ សារសំឡេង ឬវីដែអូ ដើម្បីចងក្រង រក្សាទុក និងជាការចែករំលែកចំណេះដឹងតាមរយៈបណ្ណាល័យអេឡិចត្រូនិច (eLibrary)មួយនេះ ប្រើប្រាស់ជាផលប្រយោជន៍រួម។

គួរបញ្ជាក់ថា បណ្ណាល័យអេឡិចត្រូនិច (eLibrary) នឹងក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងគេហទំព័រផ្លូវការនៃក្រសួងបរិស្ថានដែលមានស្រាប់ ដែលក្នុងគេហទំព័រនេះ នឹងធ្វើបច្ចុប្បន្នភាព ប្រែក្លាយទៅជាគេហទំព័រដ៏សំបូរបែប និងប្រមូលផ្តុំគ្រប់ប្រព័ន្ធទិន្នន័យ ដែលបាននឹងកំពុងអនុវត្តស្ថិតក្នុងរចនាសម្ព័ន្ធចាត់តាំងរបស់ក្រសួងបរិស្ថាន ដែលរួមមាន៖ (១)ព័ត៌មានដែលទាក់ទងនឹងក្រសួង និងមន្ទីរបរិស្ថាន (២)ចំណេះដឹងទូទៅពីបរិស្ថាន ព្រឹត្តិការណ៍ ឬយុទ្ធនាការបរិស្ថានផ្សេងៗ (៣)ព័ត៌មានអំពីប្រព័ន្ធ CEMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាប្រមូលព័ត៌មាន ថ្នាក់ជាតិលើការគ្រប់គ្រងបរិស្ថាន (៤)ព័ត៌មានអំពីប្រព័ន្ធ NRMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ចំណូលមិនមែនសារពើពន្ធ (៥)ព័ត៌មានអំពីប្រព័ន្ធ SARMIS ដែលជា ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រង ទ្រព្យសម្បត្តិរដ្ឋ (៦)ព័ត៌មានអំពីប្រព័ន្ធ FMIS ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងគ្រប់មុខសញ្ញាការចំណាយរបស់ក្រសួង-ស្ថាប័ន និង(៧)បណ្ណាល័យអេឡិចត្រូនិច (eLibrary)៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

រៀនជំនាញធុរកិច្ចភេសជ្ជៈ ឥតគិតថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2025

តាមរយៈកម្មវិធី TVET 1.5M របស់រាជរដ្ឋាភិបាល វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ដែលមានទីតាំង​ស្ថិត​នៅ​ក្នុងក្រុងសៀមរាប បានប្រកាស​ផ្តល់​អាហារូបករណ៍​ក្នុងការ​សិក្សា​ជំនាញធុរកិច្ចភេសជ្ជៈ​ដោយ​ឥតគិតថ្លៃ ទៅដល់យុវជន និង​​អ្នក​កំពុង​ត្រូវការ​ជំនាញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យជាតិអូស្ត្រាលីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Australlian Government Rerearch Training Pro...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)