អ្នកជំនាញ ៖ អនាគតជំនាញសរសេរកម្មវិធីបច្ចេកវិទ្យាជាធាតុផ្សំសំខាន់សម្រាប់ការរស់នៅរបស់មនុស្ស

ភ្នំពេញ – បច្ចុប្បន្ន​ទូរស័ព្ទដៃឆ្លាតវៃត្រូវ​គេ​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ហើយការ​កើន​​ឡើង​ចំនួនអ្នក​ប្រើប្រាស់ទូរស័ព្ទ​ដៃឆ្លាតវៃនេះ បានធ្វើ​ឱ្យ​អ្នក​អភិវឌ្ឍន៍​កម្មវិធីទូរស័ព្ទ​ជា​ច្រើន​នៅ​លើ​ពិភពលោកបង្កើតកម្មវិធីទូរស័ព្ទ​ជា​ច្រើន ​ដើម្បីបម្រើសេចក្តីត្រូវការនិង​ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់មនុស្ស។

លោក ឡី កំថូង អ្នកជំនាញសរសេរកម្មវិធីទូរស័ព្ទនិង​កុំព្យូទ័រ និងជានាយក​ប្រតិបត្តិរបស់ PAPA Deliver ដែលជា​កម្មវិធីទូរស័ព្ទមួយបង្កើតឡើងដើម្បីជួយ​សម្រួល​ដល់​ការ​ណាត់​ជួប​រវាង​អ្នក​ដឹកទំនិញ និង​អ្នក​ត្រូវ​ការ​ដឹកទំនិញ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ មិន​មែន​ត្រឹមតែ App មួយនេះ​ទេ លោករួមជាមួយ​នឹង​ក្រុមការងារ​​បាន​បង្កើត​ App និង​កម្មវិធីកុំព្យូទ័រជាច្រើន​ទៀត​សម្រាប់​អាជីវកម្ម​ខ្នាតតូច និង​មធ្យមនានា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

តើដើម្បីបង្កើត​កម្មវិធីទូរស័ព្ទនេះបានត្រូវ​មានជំនាញអ្វីខ្លះ? លោក ឡី កំថូង បានបញ្ជាក់ថា ដើម្បីបង្កើតកម្មវិធីទូរស័ព្ទដៃមួយបាន ត្រូវ​ការ​​ជំនាញតូចៗមួយ​ចំនួនពីអ្នកជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ ដូចជា ការ​សរសេរ​កម្មវិធី Web Application សរសេរ API និងសរសេរកម្មវិធីទូរស័ព្ទដៃ។ នៅពេលផ្គុំជំនាញតូចៗទាំងបីនេះបញ្ចូល​គ្នា អាចឱ្យអ្នកជំនាញបង្កើតកម្មវិធីទូរស័ព្ទ​ដៃដ៏ល្អមួយ​បានហើយ។

អ្នកជំនាញរូបនេះ បានឱ្យដឹងទៀតថា ដើម្បីរៀនជំនាញ​វិទ្យាសាស្រ្តកុំព្យូទ័រ អ្នកសិក្សា​ត្រូវ​តែមាន​មូលដ្ឋាន​គ្រឹះមុខវិជ្ជាវិទ្យាសាស្រ្ត ដូចជា គណិតវិទ្យា រូបវិទ្យា និងគីមីវិទ្យាជាដើម ។ ក្នុងនោះ​អ្នក​សិក្សា​​ក៏​ត្រូវ​តែមានគំនិតច្នៃប្រតិដ្ឋ អត់ធ្មត់ ព្យាយាម និង​ស្រាវជ្រាវបានច្រើន។

តាមលោក ឡី កំថូង មុខជំនាញវិទ្យាសាស្រ្ត​កុំព្យូទ័រនៅប្រទេស​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែមានតម្រូវការខ្លាំង ព្រោះថាស្ទើរ​គ្រប់វិស័យមិនថាភោជនីយដ្ឋាន សណ្ឋាគារ ផ្សារ​ទំនើប ធនាគារ ឬរោងចក្រនោះទេ ​ត្រូវ​ពឹងផ្អែក​លើ​បច្ចេកវិទ្យាទាំងស្រុង។ អនាគតបច្ចេកវិទ្យាជា​ធាតុផ្សំមួយ​សម្រាប់​ការ​រស់​នៅ​របស់មនុស្សផងដែរ។

សូមជម្រាបថា ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រជា​ជំនាញ​មួយ​សិក្សា​អំពី​បច្ចេកវិទ្យាកុំព្យូទ័រ ដែលទាក់ទងទាំង Hardware  និងទាំង Software របស់កុំព្យូទ័រ ។ ការសិក្សា​ជំនាញនេះ គឺមានគោល​ដៅ​បង្កើត​កម្មវិធីកុំព្យូទ័រ បង្កើតគេហទំព័រ បង្កើតប្រព័ន្ធគ្រប់គ្រង ក៏ដូចជា​បង្កើត​កម្មវិធីទូរស័ព្ទ​ដៃ​ដែលជួយ​សម្រួល​ទៅ​លើ​ការងារ​គ្រប់វិស័យ ដូចជា​ធនាគារ ទេសចរណ៍ និង​វិស័យភោជនីយដ្ឋានជាដើម។ នេះ​បើតាម​ការ​លើក​ឡើង​របស់លោក ឡី កំថូង ។

បើយោង​តាម​គេហទំព័រ​ផ្លូវការរបស់សាកលវិទ្យាល័យនានា​នៅ​ក្នុង​ប្រទេស​កម្ពុជា ជំនាញវិទ្យាសាស្រ្តកុំព្យូទ័រ​នេះ ថ្លៃសិក្សា​មាន​ចន្លោះពី ៤០០ ទៅ១០០០ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ។


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...

អាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធី MSIS Lap នៅសាកលវិទ្យាល័យជាតិ Chungbuk

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិត-អនុបណ្ឌិតពីកម្មវិធីអាហារូបករណ៍ Master-Ph.D or Ph.D Student Positions with Research Scholarship ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...