៨វិធី ដើម្បី​បង្កើន​សុខុមាលភាពនៅកន្លែងការងារ និងជីវិតផ្ទាល់ខ្លួន

ភាពមមាញឹករបស់មនុស្សម្នាក់ៗកាន់តែកើនឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ នាពេលបច្ចុប្បន្ននេះ ហើយកាតព្វកិច្ចការងារ និងទំនួលខុសត្រូវជាច្រើនបានទាញយកពេលវេលានៃការរស់នៅបានយ៉ាងងាយ។ ដូច្នេះហើយ ការថែរក្សាខ្លួនជាភារកិច្ចកាន់តែសំខាន់ជាងមុន ហើយ​ប្រសិនបើធ្វេសប្រហែស វាអាចនាំឱ្យខ្សោះថាមពល បង្កភាពតានតឹង ចំណែកឯសុខុមាលភាពវិញក៏ថយចុះដែរ។  ទន្ទឹមគ្នានោះបច្ចុប្បន្ន​មនុស្សបានជួបប្រទះនូវបញ្ហាជាច្រើនដូចជា ការធ្វើការងារច្រើនម៉ោង ប្រឈមនឹងវិបត្តិសេដ្ឋកិច្ច ភាពច្របូកច្របល់នឹងព័ត៌មាននៅក្នុងបណ្តាញសង្គមជាច្រើន ដោយ​កត្តាទាំងនេះ បាននាំឱ្យមនុស្ស ហាក់ពិបាកនឹងអនុវត្តន៍ការថែទាំខ្លួនឱ្យបានជាប្រចាំ ខណៈវាជាសកម្មភាពមិនអាចកាត់ផ្តាច់បានពីការរស់នៅ។

និយមន័យការថែទាំខ្លួនគឺជា សកម្មភាពទាំងឡាយណា ដែលជំរុញ ឬលើកកម្ពស់ដល់រាងកាយឱ្យមានសុខភាពល្អ និងការពង្រឹងសុខភាពផ្លូវចិត្ត ។ ហើយដើម្បីពង្រឹងបាននូវចំណុចនេះ គឺត្រូវការវិធីសាស្រ្តដែលត្រឹមត្រូវ និងពេលវេលាដ៏យូរ ក៏ដូចជាការកំណត់យកសុខុមាលភាពជាកិច្ចអាទិភាពក្នុងការប្រតិបត្តិ ទើបការអនុវត្តកាន់តែមានប្រសិទ្ធភាព។ បើតាមគេហទំព័រ The Guardian បានបង្ហាញវិធីសាស្រ្ត៨ចំណុចដើម្បីសម្រេចបាននូវសុខដុមរមនាក្នុងជីវិតការងារ ព្រមទាំងបង្កើតបានសុខមាភាពចំពោះជីវិតផ្ទាល់ខ្លួន ៖

១. ចាត់ទុកការថែខ្លួនជាអាទិភាព ៖ ថែទាំខ្លួន គឺជារឿងហេតុដែលមិនអាចបដិសេធបាន និងជាចំណែកមួយអាទិភាពក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាការសម្អាតខ្លួន ដុសធ្មេញ និងបរិភោគអាហារពេលព្រឹកឱ្យបានទៀងទាត់ និងកិច្ចការដទៃជាច្រើនទៀត។ អនុវត្តន៍សកម្មភាពទាំងនោះឱ្យទៅជាអាទិភាពក្នុងការថែរក្សាខ្លួនជាប្រចាំ ទោះបីជាមានពេលវេលាតិចតួចក៏ដោយ។

២. គេងឱ្យបានគ្រប់គ្រាន់ ៖ ការគេងពិតជាមានភាពចាំបាច់ចំពោះសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត ប៉ុន្តែជារឿយៗសកម្មភាពនេះត្រូវធ្វើជាចាំបាច់បំផុតនៅពេលដែលអ្នកមានការងាររវល់ច្រើនហើយសម្រាកបានតិច ឬកំពុងមានភាពតាងតឹង។ ត្រូវធ្វើឱ្យប្រាកដថាអ្នកអាចទទួលទានដំណេកយ៉ាងហោចណាស់ ៧ ទៅ ៨ ម៉ោងក្នុងមួយយប់ ដើម្បីជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងត្រៀមខ្លួនដើម្បីបំពេញការងារនៅថ្ងៃថ្មីមានប្រសិទ្ធភាព។

៣. ហាត់ប្រាណឱ្យបានទៀងទាត់ ៖  ជាទូទៅយើងបានដឹងហើយថា ការហាត់ប្រាណមានប្រយោជន៍ជាច្រើន រួមបញ្ចូលទាំងការកាត់បន្ថយភាពតានតឹង អភិវឌ្ឍន៍ ឬរក្សាថាមពលបានល្អ និងបង្កើនថាមពលមួយកម្រិតបន្ថែមទៀត។ ការហាត់ប្រាណគួរតែធ្វើឱ្យបានក្នុងរយៈពេលយ៉ាងហោចណាស់៣០នាទី ក្នុងមួយថ្ងៃ ទោះបីជាតាមរយៈការដើរ ឬហាត់យូហ្គាក៏ដោយ។

៤. ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដែលខ្លួនស្រឡាញ់ ៖ ការចំណាយពេលជាមួយដែលយើងស្រឡាញ់ គឺជាវិធីសាស្រ្តដ៏ប្រសើរមួយ ក្នុងការកាត់បន្ថយភាពតាងតឹង និងលើកកម្ពស់សុភមង្គល។ ទំនាក់ទំនងមិនថា តាមរយៈទូរស័ព្ទ និយាយតាមវីដេអូ ឬតាមរយៈការសួរសុខទុក្ខផ្ទាល់ អ្វីដែលសំខាន់ត្រូវឱ្យប្រាកដថាការភ្ជាប់ទំនាក់ទំនងនោះមានភាពទៀងទាត់។

៥. ស្វែងរកសកម្មភាពដែលនាំឱ្យអ្នករីករាយ ៖ សកម្មភាពថែទាំខ្លួនឯងដូចជា កម្សាន្តពេលងូតទឹកដោយការច្រៀងលេងជាដើម ឬអានសៀវភៅ និងធ្វើសកម្មភាពដែលនាំឱ្យមានភាពច្នៃប្រឌិត ដែលជួយឱ្យកាត់បន្ថយស្រ្តេស និងជំរុញសុខុមាលភាពរស់នៅ។

៦. ធ្វើសកម្មភាពរំឮកស្មារតី ៖ ការស្មឹងស្មាធិ៍ និងរលឹកដឹងសតិជារឿយៗ ជាវិធីសាស្រ្តដែលកាត់បន្ថយស្រ្តេស និងលើកម្ពស់សុខុមាលភាព ហើយវាគឺជាវិធីសាស្រ្តដ៏សាមញ្ញធ្វើឡើងតាមរយៈការផ្តោតទៅលើស្ថានភាពបច្ចុប្បន្ន និងការកាត់ផ្តាច់នូវការបារម្ភ ឬការរំខាននានា។ ព្យាយាមអនុវត្តន៍សម្មភាពរំលឹកដឹងបែបនេះជារៀងរាល់ថ្ងៃ មិនថាតាមរយៈសមាធិ ហាត់យូហ្កា  ឬការអង្គុយដកដង្ហើមមួយៗ វែងៗ។

៧. កំណត់ព្រំដែលផ្ទាល់ខ្លួន ៖ វាពិតជាសំខាន់ណាស់ដែលត្រូវមានការចេះកំណត់ព្រំដែននៃខ្លួនឯង រវាងការងារ និងជីវិតផ្ទាល់ខ្លួន ដើម្បីធានាថា អ្នកបានយកចិត្តទុកដាក់ចំពោះសុខុមាភាព និងនាំប្រយោជន៍ដល់ការបំពេញអាជីពការងារផងដែរ។ មានន័យថា បែងចែកពេល និងសកម្មភាពនៅកន្លែងធ្វើការ និងរឿងផ្ទាល់ខ្លួនឱ្យដាច់ស្រេចពីគ្នា។ រួមបញ្ចូលទាំងការសម្រាកពីការលេងបណ្តាញសង្គមដ៏លើសលប់ផងដែរ។

៨. ស្វែងរកជំនួយពីអ្នកជំនាញ  ៖ នៅពេលដែលអ្នកមានអារម្មណ៍ថា ការងាររបស់អ្នកហាក់ផ្ទុកលើសចំណុះ តាងតឹង ឬក៏ថាមពលចាប់ផ្តើមចុះថមថយ និងមិនអាចទ្រទ្រង់បាន អាចថា វាជាពេលដែលត្រូវស្វែងរកអ្នកជំនាញដើម្បីជួយហើយ។ គួរទៅជជែកជាមួយអ្នកឯកទេស ឬអ្នកប្រឹក្សា ដែលមានសមត្ថភាពផ្តល់នៅយោបល់ និងជួយអ្នកក្នុងការអភិវឌ្ឍន៍វិធីសាស្រ្តក្នុងការដោះស្រាយ ជាមួយការប្រឈមនានាក្នុងជីវិត ហើយត្រូវចាំថា ការថែរក្សាខ្លួនគឺជាគន្លឹះសំខាន់ក្នុងការពង្រឹងសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍២៥០កន្លែង​សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2024

ជាឱកាស​សម្រាប់​សិស្សានុសិស្ស​ដែលទើបប្រឡង​បញ្ចប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ​ ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន​២៥០កន្លែងសម្រាប់កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស ឬបរិញ្ញាបត្ររង។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2024

កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន៥០០កន្លែងពីកម្មវិធីអាហារូបករណ៍ ANSO ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ ANSO ចំនួន៥០០កន្លែងសិក្សានៅសាកលវិទ្យាល្បីៗក្នុងប្រទេសចិនឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

សម្តេចតេជោផ្តល់អាហារូបករណ៍សម្រាប់និស្សិត​កម្ពុជាទៅ​សិក្សា​នៅ​ប្រទេស​ចិនចំនួន ៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2024

អាហារូបករណ៍​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ​សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ៨០កន្លែង...