នាយករដ្ឋមន្រ្តី លើកទឹកចិត្ត​ឱ្យនិស្សិត​ខ្មែរ​ស្រាវជ្រាវ ចងក្រង​ឯកសារ និងតម្កល់​ស្នាដៃ​ទុកក្នុង​បណ្ណាល័យ​ឱ្យបានច្រើន​សម្រាប់​អ្នក​សិក្សា​ជំនាន់​ក្រោយ

ថ្លែង​ក្នុងពិធី​សម្ពោធ​សមិទ្ធផល​កំណែ​ទម្រង់​វិទ្យាស្ថានជាតិអប់រំ និង​ពិធីប្រគល់​សញ្ញាបត្រ​ជូនដល់និស្សិត គរុនិស្សិត នៃវិទ្យាស្ថានជាតិ​អប់រំ នាព្រឹកថ្ងៃទី២១ ខែ​ឧសភា សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីកម្ពុជា មាន​ប្រសាសន៍​លើកទឹកចិត្ត​ដល់​និស្សិតខ្មែរដែល​កំពុង​សិក្សា​នៅ​ក្នុងស្រុក និងនៅ​ប្រទេស ធ្វើ​ការ​ស្រាវជ្រាវ ចងក្រងឯកសារ និងតម្កល់​ស្នាដៃទុក​ក្នុង​បណ្ណាល័យ​ឱ្យបាន​ច្រើន​សម្រាប់​អ្នកសិក្សា​ជំនាន់​ក្រោយ។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍​ថា ការង្កើត​ទម្លាប់​សរសេរ ស្រាវជ្រាវ ហើយ​ចងក្រង​ទុក គឺត្រូតែ​ជំរុញ​ឱ្យ​បាន​ច្រើន។ ទន្ទឹម​គ្នា​នេះ និក្ខេបបទ​ផ្សេងៗ​ដែល​កូនខ្មែរ​សរសេរ​ចប់ទាំង​ក្នុង​ប្រទេស និង​ក្រៅ​ប្រទេស ត្រូវដាក់​ក្នុង​បណ្ណាល័យ​ទុកឱ្យ​អ្នក​ជំនាន់​ក្រោយ​ស្រាវជ្រាវ​តាម។ ក្នុង​ន័យនេះ សម្ដេច​ជំរុញទឹកចិត្តក្នុង​ការចងក្រង និងរៀបរៀង​ឯកសារ ជាពិសេស​របក​គំហើញ និង​ស្នាដៃ​និស្សិត​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ រួមទាំង​សាស្រ្តាចារ្យ គ្រូបង្រៀន​ផងដែរ។

នាយក​រដ្ឋមន្ត្រី​កម្ពុជា បន្ថែម​ថា បើយើង​ជាអ្នកសិក្សា ទោះ​បច្ចេកវិទ្យា​វិវត្តទៅ​ដល់ណា​ក៏ដោយ កុំ​ភ្លេច​ការអាន ការ​សរសេរ ការ​ស្រាវជ្រាវ និង​ការ​ចងក្រង​ទុក ទាំងនេះ​ហើយដែល​ធ្វើឱ្យ​យើងមាន​ចំណេះដឹង​ក្នុងខ្លួន​ពិតប្រាកដ។ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត បន្តថា ការសិក្សាស្រាវជ្រាវ ទោះបី​រាប់ពាន់​ឆ្នាំ ប្រែប្រួល​បច្ចេកវិទ្យា​យ៉ាងណា​ក៏ដោយ មនុស្ស​នៅតែ​ទៅមើល​ឯកសារ​ដដែល។

“ខ្ញុំចង់​ឃើញ​ស្នាដៃ និង​លទ្ធផល​របស់​និស្សិត បញ្ញវន្ត កូនខ្មែរ​ជាច្រើន​មានឯកសារ​នៅក្នុង​ប្រទេស យ៉ាង​ហោច​ណាស់​មានសៀវភៅ​ក្នុង​បណ្ណាល័យ​ក្នុងប្រទេស​ឱ្យកាន់​តែច្រើន។ ជាជាង​ស្រាវជ្រាវ​ប្រវត្តិសាស្រ្ត​ខ្មែរនៅ​លើទឹកដីខ្មែរ សុទ្ធតែ​បរទេស​សរសេរ​ឱ្យទៀត”

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត សង្កត់​ធ្ងន់​ថា បញ្ហាចងក្រង​ឯកសារ មិនមែន​តែរឿង​អប់រំ​នោះទេ គឺមាន​នៅគ្រប់​វិស័យ​ទាំងអស់។ សម្ដេច​ធិបតី ក៏បាន​ស្នើដល់​និស្សិតខ្មែរ​ទាំងអស់ មិនថា​រៀននៅ​ក្រៅប្រទេស ក្នុង​ប្រទេស សូម​យក​ឯកសារ ស្នាដៃមក​តម្កល់ទុក​ឱ្យច្រើន​មិនថា នៅ​បណ្ណាល័យ​សម្ដេចព្រះសង្ឃរាជ ជួន ណាត ឬបណ្ណាល័យ​នៅតាម​សាកលវិទ្យាល័យ​នីមួយៗឡើយ។

គួរជំរាប​ជូនថា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បាន​តម្កល់ស្នាដៃ​និក្ខេបបទ​ថ្នាក់​អនុបណ្ឌិត និងបណ្ឌិត នៅក្នុង​បណ្ណាល័យ​សម្ដេច​ព្រះសង្ឃរាជ ជួន ណាត ដើម្បី​ផ្ដល់ឱកាស​ឱ្យនិស្សិត និងអ្នកសិក្សា​ជំនាន់​ក្រោយ​បាន​អាន និង​ស្រាវជ្រាវ​បន្ត​ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (CLYLP) ទៅកាន់ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2026

តើអ្នកជាអ្នកដឹកនាំវ័យក្មេងដែលកំពុងបម្រើការងារក្នុងសហគមន៍ ឬអង្គការសង្គមស៊ីវិលមែនទេ? កម្មវិធីអ្នកដឹកនាំវ័យក្មេង កម្ពុជា-ឡាវ (Cambodia Laos Young Leaders Programme - CLYLP) កំពុងបើកទទួលពាក្យសម្រាប់បេក្ខជន...

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជនជាតិខ្មែរ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/06/2024

ឱកាសសិក្សាភាសាអង់គ្លេសសម្រាប់គ្រូបង្រៀនភាសាអង់គ្លេសជាជនជាតិខ្មែរដែលសិក្សាតាមរយៈ Online ពីផ្នែកកិច្ចការសាធារណៈ នៃស្ថានទូត...

ក្រសួងអប់រំ ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន ៦០កន្លែង លើជំនាញឌីជីថល នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/09/2026

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហប្រតិបត្តិការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈ «គម្រោងមធ្យមសិក្សាសម្រាប់ការប្រកួតប្រជែងមូលធនមនុស្ស (SE4HC)»



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *