បច្ចេកវិទ្យាទំនើប ១១ ដែលបានផ្លាស់ប្តូររបៀបរស់នៅរបស់មនុស្សទាំងស្រុង ក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយ

យោងតាម WE Forum បានឱ្យដឹងថា នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៨៤ ក្រុមហ៊ុន Apple បានដាក់បបង្ហាញ Macintosh 128K និងបានផ្លាស់ប្ដូរមុខមាត់របស់កុំព្យូទ័រចាប់ពីពេលនោះមក។ កុំព្យូទ័រខ្នាតតូច និងងាយស្រួលប្រើរបស់ Steve Jobs ត្រូវបានណែនាំ និងដំណើរការសម្រាប់អ្នកប្រើប្រាស់នៅទូទាំងពិភពលោក ព្រមទាំងបានបង្កើតឱ្យមានពេលវេលាដ៏សំខាន់មួយ នៃការវិវត្តន៍បច្ចេកវិទ្យា។ ចាប់តាំងពីពេលនោះមក អត្រានៃការបង្កើតថ្មីផ្នែកបច្ចេកវិទ្យាបានផ្ទុះឡើង ជាបន្តបន្ទាប់ ក្នុងនោះមានដូចជា ការអភិវឌ្ឍកុំព្យូទ័រ ការទំនាក់ទំនង ការតភ្ជាប់បណ្ដាញ និងម៉ាស៊ីនចេះរៀន (Machine learning) បានរីកចម្រើនគួរឱ្យភ្ញាក់ផ្អើល។ នេះគឺជាព្រឹត្តិការណ៍នៃការកើតមានបច្ចេកវិទ្យាសំខាន់ៗចំនួន ១១ ដែលបានផ្លាស់ប្ដូរជីវិតរបស់មនុស្ស ក្នុងរយៈពេល ៤០ឆ្នាំមកនេះ។

១. ឆ្នាំ ១៩៩៣ បណ្ដាញពិភពលោក (The world wide web) ៖ ទោះបីជា ថ្ងៃបង្កើតអ៊ីនធឺណិតផ្លូវការ មិនមានកាលបរិច្ឆេទច្បាស់ ប៉ុន្តែវាបានបង្កើតឱ្យមានបណ្ដាញពិភពលោក (The world wide web) ដែលបង្កើតភាពងាយស្រួលសម្រាប់ការចូលប្រើព័ត៌មាន និងជំរុញឱ្យមានអ៊ីនធឺណិតទំនើប ដូចដែលយើងប្រើសព្វថ្ងៃ។

បច្ចេកវិទ្យានេះ ត្រូវបានបង្កើតឡើងដោយ អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេស Tim Berners-Lee និងត្រូវបានដាក់ដំណើរការជាសាធារណៈនៅឆ្នាំ ១៩៩៣ ក្រោយមក ទើបមានការទំនាក់ទំនងតាមអ៊ីនធឺណិត (online communicate), ពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) និងជាការចាប់ផ្ដើមនៃសេដ្ឋកិច្ចឌីជីថល។

ទោះបីជាមានការវិវឌ្ឍយ៉ាងឆាប់រហ័សតាំងពីការបង្កើតវាក៏ដោយ ក៏មនុស្សចំនួន ២,៦ ពាន់លាននាក់ នៅតែខ្វះខ្វាតការប្រើប្រាស់អ៊ីនធឺណិត ហើយបរិយាបន្នឌីជីថលសកល ត្រូវបានគេចាត់ទុកថា ជាអាទិភាពមួយ ដែលស្ថាប័នធំៗរបស់ពិភពលោកត្រូវគិតគូរ ដោះស្រាយ។

. ឆ្នាំ ១៩៩៧ វ៉ាយហ្វាយ (Wi-Fi) ៖ ការលេចចេញនូវបច្ចេកវិទ្យា វ៉ាយហ្វាយ ដែលអាចប្រើបានជាសាធារណៈក្នុងឆ្នាំ ១៩៩៧ បានផ្លាស់ប្ដូររបៀបនៃការចូលប្រើអ៊ីនធឺណិត ដោយមិនត្រូវការការភ្ជាប់បណ្ដាញដោយប្រើខ្សែ។ បើគ្មាន វ៉ាយហ្វាយ, ស្មាតហ្វូន និងការតភ្ជាប់អ៊ីនធឺណិត ដែលយើងពឹងផ្អែកសព្វថ្ងៃនេះក៏មិនអាចកើតមានដែរ។ ខណៈបច្ចុប្បន្ន បច្ចេកវិទ្យានេះ បានក្លាយជាផ្នែកមួយ ដែលមិនអាចខ្វះបាន សម្រាប់ការតភ្ជាប់បណ្ដាញសម័យទំនើប។

. ឆ្នាំ ១៩៩៨ Googleការបើកដំណើរការ Google’s search engine ក្នុងឆ្នាំ ១៩៩៨ ត្រូវបានគេសម្គាល់ថា ជាការចាប់ផ្ដើមនៃការស្វែងរកគេហទំព័រ (web search) ដ៏មានប្រសិទ្ធភាព។ បច្ចេកវិទ្យានេះ បានផ្លាស់ប្ដូររបៀប ដែលមនុស្សនៅទូទាំងពិភពលោកចូលប្រើប្រាស់ និងស្វែងរកព័ត៌មានតាមអ៊ីនធឺណិត។ សព្វថ្ងៃ មានជម្រើសសម្រាប់ស្រាវជ្រាវព័ត៌មានជាច្រើនទៀតដូចជា Bing, Yahoo! និង Baidu ប៉ុន្តែ Google នៅតែជាទីពេញនិយមរបស់មនុស្សនៅជុំវិញពិភពលោក។

៤. ឆ្នាំ ២០០៤ ប្រព័ន្ធផ្សព្វផ្សាយសង្គម ៖ ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ ការកើនឡើងនៃបណ្តាញទំនាក់ទំនងសង្គម និងបណ្តាញសង្គមបានគ្របដណ្ដប់លើការទំនាក់ទំនងរបស់មនុស្សស្ទើរតែទាំងស្រុង។ ក្នុងឆ្នាំ ២០០៤, MySpace បានក្លាយជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមដំបូងគេ ដែលឈានដល់អ្នកប្រើប្រាស់សកម្មប្រចាំខែមួយលាននាក់។ ចាប់តាំងពីពេលនោះមក វេទិកាដូចជា Facebook, Instagram និង TikTok បានផ្លាស់ប្តូរការទំនាក់ទំនង និងអន្តរកម្មសង្គម ដោយជំរុញការតភ្ជាប់សកល និងការចែករំលែកព័ត៌មានក្នុងទំហំដ៏ធំសម្បើម។

៥. ឆ្នាំ ២០០៧ ទូរស័ព្ទ iPhone ៖ ជាងមួយទស្សវត្សរ៍ បន្ទាប់ពីស្មាតហ្វូនដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់ ទូរស័ព្ទ iPhone ដែលបំពាក់នូវបច្ចេកវិទ្យា ទូរស័ព្ទ ឧបករណ៍ចាក់តន្រ្តី កាមេរ៉ា និងឧបករណ៍ទំនាក់ទំនងអ៊ីនធឺណិត (internet communicator) ត្រូវបានបង្កើតឡើង។ ការបង្កើតនេះ បានកំណត់ស្ដង់ដាថ្មី សម្រាប់ស្មាតហ្វូន ហើយជំរុញការនិយមការប្រើប្រាស់ស្មាតហ្វូនទូទាំងពិភពលោក រហូតមកដល់បច្ចុប្បន្ន។

៦. ឆ្នាំ ២០០៩ បច្ចេកវិទ្យា Bitcoin ៖ មូលដ្ឋានគ្រឹះសម្រាប់ការទូទាត់តាមឌីជីថលទំនើបត្រូវបានដាក់ឱ្យប្រើប្រាស់ នៅចុងទសវត្សរ៍ឆ្នាំ ១៩៥០ ជាមួយនឹងការណែនាំ និងដាក់ឱ្យប្រើប្រាស់ កាតឥណទាន និងឥណពន្ធជាលើកដំបូង​ ប៉ុន្តែការបង្កើត Bitcoin ក្នុងឆ្នាំ ២០០៩ បានកំណត់ដំណាក់កាលថ្មីមួយទៀត នៃប្រតិបត្តិការឌីជីថល ។ រូបិយប័ណ្ណឌីជីថលវិមជ្ឈការដំបូងគេ ដែលត្រូវបានគេស្គាល់ថា Bitcoin បានបង្កើតទម្រង់ថ្មីនប្រព័ន្ធទូទាត់ឌីជីថល ដែលដំណើរការដោយឯករាជ្យក្នុងប្រព័ន្ធធនាគារបែបប្រពៃណី។ បច្ចេកវិទ្យា Bitcoin មិនត្រឹមតែមានឥទ្ធិពល លើការអភិវឌ្ឍរូបិយប័ណ្ណគ្រីបតូប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញឱ្យមានការពិភាក្សាអំពីអនាគតនៃលុយក្នុងយុគសម័យឌីជីថលទៀតផង។

៧. ឆ្នាំ ២០១៤ បច្ចេកវិទ្យា Virtual reality ៖ ឆ្នាំ ២០១៤ គឺជាឆ្នាំដ៏សំខាន់ក្នុងការអភិវឌ្ឍ VR សម្រាប់កម្មវិធីពាណិជ្ជកម្ម។ ក្រុមហ៊ុន Meta បានទិញយកក្រុមហ៊ុន Oculus VR ក្នុងតម្លៃ ២ពាន់លានដុល្លារ ហើយបានចាប់ផ្ដើមដំណើរការពិសោធន៍ VR ដែលមានគុណភាពខ្ពស់ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចចូលដំណើរការបាន។ បន្ទាប់មក ក្រុមហ៊ុន Samsung និង Sony ក៏បានប្រកាសពីផលិតផល VR, ហើយ Google បានបញ្ចេញ Cardboard ដែលជាឧបករណ៍ដែលមានតម្លៃទាប និងភ្ជាប់នៅក្នុងស្វាតហ្វូនរបស់ខ្លួន។

៨. ឆ្នាំ ២០១៥: រថយន្តគ្មានមនុស្សបើក ៖ រថយន្តគ្មានមនុស្សបើក បានកា្លយទៅជារឿងពិតក្នុងរយៈពេល ២០ឆ្នាំ បន្ទាប់ពីមាននៅក្នុងរឿងប្រលោមលោកប្រឌិត។ នៅឆ្នាំ ២០១៥ ក្រុមហ៊ុន Tesla បានដាក់ដំណើរការរថយន្ត Autopilot ដែលអាចបើកបរដោយខ្លួនឯងបាន ដោយគ្មានមនុស្ស។

. ឆ្នាំ ២០១៩ បច្ចេកវិទ្យាកុំព្យូទ័រ Quantum ៖ នៅខែតុលា ឆ្នាំ ២០១៩ បច្ចេកវិទ្យាកុំព្យូទ័រ Quantum ត្រូវបានលេចរូបរាងឡើង ដោយសារការដោះស្រាយបញ្ហាស្មុគស្មាញ បានលឿនជាងកុំព្យូទ័រ ដែលខ្លាំងបំផុតលើពិភពលោក (supercomputers)។ បច្ចេកវិទ្យា Quantum អាច​ត្រូវ​បាន​ប្រើ​នៅ​ក្នុង​កម្មវិធី​ជា​ច្រើន និងមានឥទ្ធិពលខ្លាំងនៅគ្រប់ឧស្សាហកម្មទាំងអស់។

១០​. ឆ្នាំ ២០២០ ជំងឺរាតត្បាត COVID-19 ៖ ជំងឺរាតត្បាត COVID-19 បានពន្លឿនការផ្លាស់ប្តូរឌីជីថលលើមាត្រដ្ឋានដែលមិនធ្លាប់មានពីមុនមក។ ដោយសារ ផលប៉ះពាល់នៃការរីករាលដាលនៃមេរោគនេះ មនុស្សបានផ្លាស់ប្ដូរររៀបរស់នៅជាច្រើន រាប់ចាប់តាំងពី ការទំនាក់ទំនង រហូតដល់ ការធ្វើការ។ អំឡុងពេលនេះ ការបង្កើតថ្មី និងការប្រើប្រាស់បច្ចេកវិទ្យានៅទូទាំងពិភពលោក គឺសង្កត់ធ្ងន់លើ សារៈសំខាន់នៃការងារពីចម្ងាយ ការប្រជុំតាមវីដេអូ និងអាជីវកម្មតាមបណ្ដាញអ៊ីនធឺណិត។

១១. ឆ្នាំ ២០២២ បច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត (AI) ៖ មែនទែនទៅ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) បានកើតមានជាយូរមកហើយ មានឧបករណ៍អេឡិចត្រូនិចជាច្រើន បានដំណើរការដោយថាមពលបញ្ញាសិប្បនិម្មិត (AI) រាប់ចាប់តាំងពី ឧបករណ៍ក្នុងផ្ទះឆ្លាតវៃ រហូតដល់ឧបករណ៍សំខាន់ៗក្នុងវិស័យការងារ។ ទោះជាយ៉ាងណាក៏ដោយ ការលេចឡើងនូវបច្ចេកវិទ្យា និងកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ជំនានថ្មី បានធ្វើឱ្យបច្ចេកវិទ្យានេះ កាន់តែមានការចាប់អារម្មណ៍ខ្លាំងនៅឆ្នាំ ២០២២៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើស សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈ សម្រាប់ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1 ១,៥លាននាក់) ចំនួន៩០០នាក់។

ADB-JSP ផ្ដល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិសិក្សានៅ១០ប្រទេសសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2025

កម្មវិធីអាហារូបករណ៍ ADB-JSP (Asian Development Bank-Japan Scholarship Program) ផ្ដល់អាហារូបករណ៍សិក្សាបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងនៅក្នុងប្រទេសចំនួន១០ ដែលសិក្សា និងស្រាវជ្រាវលើជំនាញ...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលចិន នៅសាកលវិទ្យាល័យ Shanghai Jiao Tong

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2026

សាកលវិទ្យាល័យ Shanghai Jiao Tong University (SJTU) ដែលជាគ្រឹះស្ថានសិក្សាដ៏ល្បីល្បាញលំដាប់កំពូលនៅក្នុងទីក្រុងស៊ាងហៃ ប្រទេសចិន កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ ដើម្បីទទួលអាហារូបករណ៍រដ្ឋាភិបាលចិន (CSC Type B)

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅអាល្លឺម៉ង់ ពីកម្មវិធី Neudert-Foundation ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Neufert Founation Scholarship 2026។ អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល ១ឆ្នាំ ទៅ២ឆ្នាំ តាមកម្មវិធីសិក្សា។

ឱកាសអាហារូបករណ៍នៅសាកលវិទ្យាល័យ Freiburg ឆ្នាំសិក្សា២០២៥ នៅប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

កម្មវិធីអាហារូបករណ៍ University of Freiburg Scholarships in Germany 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Freiburg និងសាកលវិទ្យាល័យជាដៃគូ សម្រាប់និស្សិតអន្តរជាតិ សិក្សាថ្នាក់ឧត្ដមសិក្សា...