ភ្នំពេញ – មនុស្សគ្រប់គ្នាពិតជាដឹងហើយថា ការអានសៀវភៅវានឹងផ្តល់នូវចំណេះដឹង បទពិសោធន៍ ក៏ដូចជាព័ត៌មានដែលមិនចេះរីងស្ងួត។ ប៉ុន្តែការមានទម្លាប់អានល្អវាថែមទាំងជួយឱ្យយើងមានភាពឆ្លាតវ័យ ពូកែ ហើយលើសពីនោះវាក៏ជាផ្នែកមួយជួយទៅដល់សុខភាពផ្លូវចិត្តឱ្យល្អប្រសើរផងដែរ។ នេះគឺជាការលើកឡើងបស់លោក គីម ដារ៉ា ស្ថាបនិកសាលាបង្វឹក Startup Community។
ជាទម្លាប់ លោក គីម ដារ៉ា តែងតែកំណត់ពេលវេលាអានសៀវភៅចំនួន២ដង នោះគឺការអាននៅពេលព្រឹកទើបក្រោកពីគេង និងពេលយប់មុនចូលគេង ដោយលោកចាត់ទុកថា វាជាពេលវេលាសំខាន់ខ្លាំង ហើយការអានបន្ទាប់មកទៀត គឺលោកតែងធ្វើនៅពេលទំនេរ។
បើតាមលោក ដារ៉ា ការអានសៀវភៅបានជួយទៅដល់សុខភាពផ្លូវចិត្ត និងជីវិតរបស់លោក ហើយលោកតែងតែអនុវត្តន៍ទម្លាប់អាននេះជាប្រចាំ ដោយថា នៅពេលដែលយើងអានសៀវភៅដែលទាក់ទងជាមួយខ្លួនឯង វានឹងធ្វើឱ្យចិត្តស្ងប់ ធ្វើឱ្យមានសង្ឃឹម មានសេចក្ដីសុខ និងជាពិសេសជំរុញទឹកចិត្តឱ្យហ៊ានធ្វើអ្វីដែលត្រឹមត្រូវ។ ជាក់ស្តែង នៅពេលអានសៀវភៅដែលនិយាយអំពីភាពក្លាហានវានឹងឱ្យអ្នកមានភាពក្លាហាន និងជំរុញការតស៊ូទៅមុខជាដើម។ អ្នកនិពន្ធតែងតែបង្ហាញអំពីការស្រាវជ្រាវជាច្រើន និង បទពិសោធន៍នានាមកពន្យល់ នឹងស្វែងរកដំណោះស្រាយធ្វើឱ្យអ្នកអានទទួលបានឥទ្ធិពលវិជ្ជមាន។

អ្នកជំនាញរូបនេះបន្តថា អារម្មណ៍ចិត្តគំនិតមានការប្រែប្រួលជាខ្លាំងនៅពេលអានសៀវភៅដែលត្រឹមត្រូវ ពីព្រោះទម្លាប់អាន និងអត្ថន័យនៅក្នុងសៀវភៅទាំងអស់នោះ នាំឱ្យផ្លាស់ប្ដូរការគិតរបស់មនុស្ស ដូច្នោះ វាក៏បន្តឱ្យអារម្មណ៍ផ្លាស់ប្ដូរផងដែរ។ ពេលខ្លះមនុស្សមានបញ្ហាជីវិត អស់សង្ឃឹម គិតមិនដល់ និងការពិបាកចិត្តជាច្រើនធ្វើឱ្យប៉ះពាល់ទៅដល់សុខភាពផ្លូវចិត្ត ប៉ុន្តែពេលបានអានសៀវភៅ ហើយប៉ះចំអត្ថបទនៅក្នុងសៀវភៅស្រដៀងនឹងខ្លួនឯង នោះវាអាចនាំទៅរកដំណោះស្រាយ នាំចិត្ត គំនិត និងអារម្មណ៍របស់អ្នកអានផ្លាស់ប្ដូរទៅតាមនោះដែរ។
“ជាទូទៅ អ្នកនិពន្ធតែងតែយកគំនិតវិជ្ជមានយកមកសរសេរ ដូច្នេះនៅពេលអានសៀវភៅរាល់ថ្ងៃវាបណ្ដុះភាពវិជ្ជមានម្ដងបន្ថិចៗទើបវាធ្វើឱ្យយើងមើលពិភពលោកក្នុងផ្លូវវិជ្ជមានច្រើនជាងមុន មើលការងារផ្សេងៗក្នុងផ្លូវវិជ្ជមានជាងមុនជាដើម”
លោក គីម ដារ៉ា
ស្ថាបនិកនៃសាលាបង្វឹក Startup Community រូបនេះថ្លែងថា សៀវភៅដែលត្រឹមត្រូវ និងល្អលុះត្រាតែមនុស្សជ្រើសយកសៀវភៅមកអានឱ្យត្រូវនឹងស្ថានភាពសុខភាពផ្លូវចិត្តខ្លួនឯង។ មនុស្សគ្រប់គ្នាត្រូវដឹងអំពីខ្លួនឯងឱ្យច្បាស់ថា ខ្លួនឯងកំពុងនៅក្នុងស្ថានភាពបែបណានៅក្នុងជីវិត ប៉ុន្តែបើជ្រើសយកសៀវភៅមិនត្រឹមត្រូវ ការអាននឹងធ្វើឱ្យមនុស្សកាន់តែស្រ្តេស កាន់តែធុញលើសដើម។
លោក គីម ដារ៉ា បញ្ជាក់ថា ការអានដើម្បីភាពរីករាយអាចបង្កើនការគោរពខ្លួនឯង កាត់បន្ថយរោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត ជួយបង្កើតទំនាក់ទំនងល្អជាមួយអ្នកដទៃ និងកាត់បន្ថយការថប់បារម្ភ និងភាពតានតឹង។ នៅពេលអ្នកត្រូវជាមួយសៀវភៅដែលល្អ អ្នកអាចត្រូវបានគេនាំទៅកាន់ពិភពលោកដែលដាច់ដោយឡែកផ្សេង ហើយអ្នកអាចបំបែកខ្លួនពីបញ្ហា ឬភាពតានតឹងដែលមាននៅក្នុងចិត្ត៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ប្រទេសបារាំងឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍
• 10/09/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ENS de Lyon ចំនួន២០កន្លែងពីកម្មវិធីអាហារូបករណ៍ Ampere Scholarship ក្នុងឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ផ្នែកវិទ្យាសាស្ត្រពិត ផ្នែកសិល្បៈ និងផ្នែកមនុស្សសាស្ត្រ និងសង្គមសាស្ត្រ។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2023
កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱកាសចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ាឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2025
ជាឱកាសសម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀនលើមុខវិជ្ជាមនុស្សសាស្រ្ត ព្រមទាំងអ្នកដឹកនាំជំនាន់ក្រោយទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ប្រកាសបើកដាក់ពាក្យ សម្រាប់ការចូលរួមវគ្គសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/01/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/03/2024
មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

អាហារូបករណ៍ថ្នាក់បណ្ឌិត និង ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2025
កម្មវិធីអាហារូបករណ៍ King AbdulAziz University Graduate Scholarship Programs បានប្រកាសពីការផ្តល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ King AbdulAziz អារ៉ាប៊ីសាអូឌីត

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/03/2025
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...




































































