អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Debrecen ប្រទេសហុងគ្រី ឆ្នាំសិក្សា២០២៥

កម្មវិធីអាហារូបករណ៍ University of Debrecen Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ ស្នើពាក្យដើម្បីសិក្សាថ្នាក់ឧត្ដមសិក្សា នៅសាកលវិទ្យាល័យ Debrecen នៃទីក្រុង Debrecen ប្រទេសហុងគ្រី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

ជំនាញដែលបេក្ខភាពអាហារូបករណ៍អាចស្នើពាក្យសិក្សាបានរួមមាន សម្រាប់ថ្នាក់បរិញ្ញាបត្រ ៖ វិស្វកម្មចំណីអាហារ, គ្រប់គ្រងពាណិជ្ជកម្ម, គ្រប់គ្រង និងទីផ្សារ, វិស្វកម្មជីវគីមី, វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មគីមី, វិស្វកម្មអគ្គិសនី, ឯកទេសវិស្វកម្មសេវាកម្មសំណង់, វិស្វកម្មមេកាត្រូនិក, ជំនាញប្រតិបត្តិការ និងថែទាំ, ជំនាញបើកយន្តហោះ, ផ្នែកភាសាអង់គ្លេស និងការសិក្សាពីសហរដ្ឋអាមេរិក, គិលានុបដ្ឋានយិកា និងការថែទាំអ្នកជំងឺ (ការព្យាបាលដោយចលនា), សុខភាពសាធារណៈ, Musical Creative Art and Musicology, Classical Performing Arts (Music), ជីវវិទ្យា, វិទ្យាសាស្ត្រផែនដី, គីមីវិទ្យា, គណិតវិទ្យា, ភូមិសាស្ត្រ, រូបវិទ្យា, Business Informatics,​ វិស្វកម្មវិទ្យាសាស្ត្រកុំព្យូទ័រ, វិទ្យាសាស្ត្រកុំព្យូទ័រ។

សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ៖ Animal Husbandry Engineering, Agricultural Water Management Engineering, Agricultural Environmental Management Engineering, Food Safety and Quality Engineering, ​Rural Development Engineering, Plant Protection, សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ, Complex Rehabilitation, Social Work in Health Care, Public Health, Social Work and Social Economy និងជំនាញជាច្រើនទៀតក្នុងផ្នែក ព័ត៌មានវិទ្យា តន្រ្តី ច្បាប់ និង Humanities។

សម្រាប់ថ្នាក់បណ្ឌិត ៖ English and American Literature, History and Ethnology, English Linguistics, វិទ្យាសាស្ត្រសត្វ, វិទ្យាសាស្ត្រដំណាំ និងសាកវប្បកម្ម, ផ្នែកអាហារូបត្ថម្ភ និងវិទ្យាសាស្ត្រអាហារ, ព័ត៌មានវិទ្យា, និងផ្នែកផ្សេងទៀតជាច្រើនដូចជា ផ្នែកសុខាភិបាល ផ្នែកមនុស្សសាស្ត្រសង្គម និង ផ្នែកបរិស្ថាន។

អាហារូបករណ៍ផ្ដល់ការសិក្សារយៈពេល៤ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងរយៈពេល៣ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត។
បេក្ខជន បេក្ខនារីដែល​ចាប់អារម្មណ៍អាហារូបករណ៍ អាចចូលទៅកាន់ តំណភ្ជាប់ខាងក្រោម https://edu.unideb.hu/p/stipendium-hungaricum ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹង ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សា​នៅប្រទេស​ចិន ចំនួន១៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2026

សមាគមសហប្រតិបត្តិការ​ដើម្បីជំរុញ​ការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...