អ្នកជំនាញកុមារតូច ៖ ការអប់រំកូនដោយក្ដីស្រឡាញ់ ជួយឱ្យកុមារមានភាពឆ្លាតវៃទាំងផ្នែកបញ្ញា និងភាពឆ្លាតវៃផ្នែកអារម្មណ៍

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ក្មេងដែមានបញ្ញាឆ្លាតវៃ គឺចាំបាច់ត្រូវទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយតាំងពីនៅក្នុងផ្ទៃ ដើម្បីឱ្យមានភាពឆ្លាតវៃទាំងផ្នែកបញ្ញា និងភាពឆ្លាតវៃផ្នែកអារម្មណ៍។

អ្នកស្រី សរ ម៉ុន្ថា បន្ថែមថា តាមការសិក្សាជាច្រើនបង្ហាញដែរថា ការដែលក្មេងទទួលបានក្ដីស្រឡាញ់នេះ ទើបធ្វើឱ្យក្មេងមានអារម្មណ៍កក់ក្ដៅ និងសុវត្ថិភាព។ ទន្ទឹមគ្នានេះ កាលណាក្មេងទទួលបានក្ដីស្រឡាញ់ពីឪពុកម្ដាយ ជាពិសេសអ្នកនៅជុំវិញ នឹងធ្វើឱ្យពួកគេក្លាយជាក្មេងដែលចេះស្រឡាញ់ ចេះចែករំលែកក្ដីស្រឡាញ់ដែលខ្លួនទទួលបានទៅដល់មិត្តភក្ដិ និងអ្នកនៅជុំវិញខ្លួនផងដែរ។

“ក្មេងកាលណាគាត់សម្បូរក្ដីស្រឡាញ់ គាត់ជាក្មេងល្អដែលចេះយល់ចិត្ត ចេះអធ្យាស្រ័យ មានទំនុកចិត្តលើខ្លួនឯង និងមានទំនាក់ទំនងល្អជាមួយអ្នកដទៃដោយសណ្ដានចិត្តល្អ”

អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា

អ្នកជំនាញកុមារតូចរូបនេះបន្ថែមទៀតថា ប្រសិនបើឪពុកម្ដាយចង់អប់រំកូនឱ្យល្អ និងមានជំនឿជឿជាក់លើខ្លួនឯង គឺឪពុកម្ដាយត្រូវកសាងទំនុកចិត្តឱ្យកូនជាមុនសិន។ អ្នកស្រី សរ ម៉ុន្ថា បន្តថា ឪពុកម្ដាយត្រូវចេះមើលឃើញចំណុចល្អរបស់កូន ហើយលើកសរសើរកូន ដើម្បីឱ្យក្មេងចេះមើលឃើញពីចំណុចល្អរបស់ខ្លួឯង ហើយអាចចេះមើលឃើញចំណុចល្អរបស់អ្នកនៅជុំវិញខ្លួនដែរ។ ជាពិសេស ឪពុកម្ដាយ ត្រូវទទួលស្គាល់ចំណុចខ្វះខាតដែលកូនមាន ហើយព្យាយាមរកវិធីជួយកូនឱ្យបានប្រសើរឡើង។

អ្នកស្រី សរ ម៉ុន្ថា បញ្ជាក់ទៀតថា ឪពុកម្ដាយមានភារៈរៀបចំកូនឱ្យក្លាយជាមនុស្សល្អ ធនធានល្អមិនត្រឹមតែសម្រាប់គ្រួសារប៉ុណ្ណោះទេ គឺសម្រាប់សហគមន៍ ប្រទេសជាតិ សកលលោកទៅថ្ងៃក្រោយ ដែលទាមទារឱ្យឪពុកម្ដាយធ្វើជាគំរូដល់កូន រៀបចំវិន័យក្នុងគ្រួសារ រៀបចំឥរិយាបទ និងបរិយាកាសវិជ្ជមាននៅក្នុងគ្រួសារ។

ឪពុកម្ដាយអប់រំកូនដោយក្ដិស្រឡាញ់

បើតាម សៀវភៅ ការអភិវឌ្ឍភាសា និងទ្រឹស្ដីនៃការអភិវឌ្ឍកុមារ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ការអប់រំកូនដែលឃើញ​ប្រើប្រាស់ក្នុងសង្គម ត្រូវ​គេ​រកឃើញ​មានចំនួន៥ រួមមាន ការអប់រំបែបយកចិត្តទុកដាក់, មាតាបិតាមានទំនាក់ទំនងកក់ក្តៅជាមួយកូន, ការអប់រំបែបតឹងរ៉ឹង, ការអប់រំបែបធូររលុង និងការអប់រំដោយមិនយកចិត្តទុកដាក់។

ក្នុងនោះ ការ​អប់រំបែប​យកចិត្តទុកដាក់ គឺជា​ការផ្តល់ភាព​កក់ក្តៅ​កម្រិតខ្ពស់ និង​ការ​ត្រួតពិនិត្យ​កម្រិត​ខ្ពស់។ មាតាបិតា​កំណត់ព្រំដែន​ច្បាស់ អនុវត្ត​តាមវិធាន និង​ទាមទារ​ឱ្យ​កូន​ប្រកាន់​ឥរិយាបថ​ចាស់ទុំ ។ មាតាបិតាមានទំនាក់ទំនងកក់ក្តៅជាមួយកូន គឺស្តាប់យោបល់របស់កូន ពន្យល់កូន​អំពី​ច្បាប់​ទម្លាប់​ក្នុងគ្រួសារ និង​សម្រេច​ចិត្ត​តាម​បែប​ប្រជាធិបតេយ្យ ដោយ​មិនផ្តោត​ខ្លាំង​លើ​ការ​ដាក់ទោស តែលើ​ការ​ជួយ​តម្រែតម្រង់ ដោយ​មាតាបិតា​ជួយ​ឱ្យ​កូន​គិត​ដល់លទ្ធផល​នៃអំពើរបស់ខ្លួន។

ការអប់រំបែបតឹងរ៉ឹង គឺការ​ផ្តល់​ភាពកក់ក្តៅ​កម្រិតទាប និង​ការ​ត្រួតពិនិត្យ​កម្រិតខ្ពស់។ មាតាបិតា​មិន​សូវ​រវល់​ដល់គំនិត​កូន តែ​តឹងរ៉ឹង​ក្នុងការ​ទាក់ទងជាមួយកូន។ កូន​ត្រូវ​តែស្តាប់ និង​ធ្វើតាម​ឪពុកម្តាយ​ប្រាប់ បើខុសនឹងត្រូវដាក់ទោស។ ឪពុកម្តាយ​ស្រឡាញ់កូន តែមិនធ្វើ​ឱ្យ​កូនដឹងចិត្ត។

ការអប់រំបែបធូររលុង គឺការផ្តល់​ភាពកក់ក្តៅ​កម្រិតខ្ពស់ និង​ការ​ត្រួតពិនិត្យ​កម្រិតទាប។ មាតា​បិតា​ផ្តល់សេរីភាពខ្លាំង​ដល់កូន​ មិន​មានច្បាប់ទម្លាប់​ច្រើន​ក្នុងគ្រួសារ ហើយ​បើកូនធ្វើខុស ឬប្រកាន់ឥរិយាបថមិនចាស់ទុំ ក៏​គ្មាន​ការ​ដាក់ទោសដែរ ដោយចាត់ទុកថា ក្មេង​តែប៉ុណ្ណឹង។

ដោយឡែកការអប់រំដោយមិនយកចិត្តទុកដាក់ គឺជាការ​ផ្តល់ភាពកក់ក្តៅកម្រិតទាប និង​ការ​ត្រួតពិនិត្យ​កម្រិតទាប ។ មាតាបិតា​មិនខ្វល់នឹងកូនឡើយ ហើយ​ក៏​មិន​បាន​ត្រួតពិនិត្យ​ ទាក់ទង ឬអប់រំកូនដែរ។

យ៉ាងណាក៏ដោយ​វិធីអប់រំកូន ក៏​ត្រូវ​មើលដែរ​លើ​ទំនៀមទម្លាប់ តម្លៃ​វប្បធម៌ និង​ស្ថានភាព​ជាក់ស្តែង​នៃសង្គម​ដែលយើងរស់នៅ។ វប្បធម៌​ប្រទេស​ខ្លះ​តម្រូវ​ឱ្យ​ក្មេង​ត្រូវ​គោរព​ចាស់ទុំ និង​ត្រូវ​រស់​នៅជុំគ្នា​ជាសមូហភាព តែ​ប្រទេសខ្លះប្រកាន់ខ្ជាប់​នូវ​វប្បធម៌​បុគ្គលនិយម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិល្បៈអមតៈ អាន ចនផន ផ្ដល់អាហារូបករណ៍សាច់ប្រាក់ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2025

តាមរយៈ កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន កំពុងប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី ឱ្យទទួលបានឱកាសអាហារូបករណ៍សាច់ប្រាក់ចំនួន១៥០០ដុល្លារក្នុងមួយឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ការសិក្សាអភិវឌ្ឍន៍ជំនាញសិល្បៈ និងអភិវឌ្ឍន៍ជំនាញ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​កម្ពុជា​ ​ផ្តល់​អាហារូបករណ៍​ ​១០០​% ​និង​ ​៥០​% ​សម្រាប់​សិស្ស​បាក់ឌុប​ជាប់​និទ្ទេស​ ​A​ ​និង​ ​B​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/08/2026

​ជា​ការ​ផ្តល់​ឱកាស​ដល់​សិស្សានុសិស្ស​ដែល​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ ទទួលបាន​និទ្ទេស​ល្អ​, ​វិទ្យាស្ថាន​ជាតិ​ពហុ​បច្ចេកទេស​កម្ពុជា​ ​(​NPIC​) ​នឹង​ផ្តល់​អាហារូបករណ៍​ ​១០០​% ​សម្រាប់​សិស្ស​និទ្ទេស​ ​A​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ផ្តល់អាហារូបករណ៍ជាង១ពាន់កន្លែង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ១៦០កន្លែង លើ ១៦មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង ប្រទេសវៀតណាម

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/03/2023

ភ្នំពេញ - សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានប្រកាសជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាងប្រទេសវៀតណាមក្នុងឆ្នាំ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Samford ពីកម្មវិធីអាហារូបករណ៍ Crosland 2025 នៃសហរដ្ឋអាមេរិក។ ...


អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *