ត្រឹម​អាយុ ១៦ឆ្នាំ យុវជន Yevin Goonatilake ក្លាយ​ជាអ្នក​ជំនាញ​បច្ចេកវិទ្យា និង​ទទួល​បាន​សញ្ញាបត្រ​អនុបណ្ឌិត​ពី​សាកលវិទ្យាល័យ​អាមេរិក

នៅអាយុត្រឹមតែ១៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ​យុវជន Yevin Goonatilake បាន​ទទួល​ទាំង​បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកវិទ្យាសាស្ត្រ​កុំព្យូទ័រពីសាកលវិទ្យាល័យ George Mason ដោយ​ទទួល​បាន GPA ៤.០ លើ​សញ្ញាបត្រ​ទាំងពីរ។

ជាជនជាតិ​ដើមភាគ​តិច Leesburg មកពីរដ្ឋ Virginia សហរដ្ឋ​អាម៉េរិក Yevin បាន​បង្កើត​ប្រវត្តិសាស្ត្រ នៅ​កម្រិត​មហាវិទ្យាល័យ កាលពី​ខែឧសភា​កន្លង​ទៅ នៅពេល​ដែលគាត់​បានក្លាយ​ជាមនុស្ស​វ័យក្មេង​បំផុត ដែល​ទទួល​បាន​សញ្ញាបត្រ​កម្រិត​អនុបណ្ឌិត​ពី GMU ។ ខណៈ​កាលពី​ដើមឆ្នាំ​កន្លង​ទៅ គាត់បាន​ធ្វើឱ្យ​មហាវិទ្យាល័យ និង​មិត្តភក្ដិ​របស់​គាត់ មាន​ការ​ភ្ញាក់ផ្អើល​ជាខ្លាំង ដោយ​រូបគេ​បាន​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់, នេះបើ​យោង​តាម​ទស្សនាវដ្ដី Northern Virginia បាន​រាយការណ៍។

Yevin បាន​និយាយ​ថា «ការធ្វើអ្វីៗ​បានមុន​អ្នកដទៃ គឺជាអ្វី​ដែលខ្ញុំ​បានធ្វើ​ពេញ​មួយ​ជីវិត​របស់ខ្ញុំ ហើយយើង​ក៏មិនចាំ​បាច់ត្រូវធ្វើតាម​អ្វីដែល​មនុស្ស​ជាច្រើន​កំពុង​ធ្វើ​ដែរ។»

GMU បាន​ជាប់ចំណាត់​ថ្នាក់ក្នុង​ចំណោម​សាកលវិទ្យាល័យ​សាធារណៈ​កំពូល​ទាំង ៦០ នៅ​សហរដ្ឋអាម៉េរិក, នេះបើ​ផ្អែក​តាម U.S. News & World Report។

ឪពុកម្ដាយ​របស់ Yevin សុទ្ធតែ​ជាវិស្វករ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ហើយពួក​គាត់បាន​កត់សម្គាល់​ឃើញ​សមត្ថភាព​ពិសេស​របស់ Yevin តាំងពី​គាត់មាន​អាយុត្រឹម ៣ឆ្នាំ​មក​ម្ល៉េះ។ នៅ​អាយុ​ត្រឹម ១១ឆ្នាំ Yevin បាន​ទទួល​ក្រេឌីត​សិក្សា​គ្រប់គ្រាន់ ដើម្បីចុះ​ឈ្មោះចូល​រៀន​នៅ Northern Virginia Community College (NOVA) ជា​កន្លែង​ដែលគាត់​បាន​បញ្ចប់​បរិញ្ញាបត្ររង​នៅឆ្នាំ​២០២៣ មុន​ពេល​ផ្លាស់​ប្តូរ​ទៅសិក្សា​ក្នុង​កម្មវិធី​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​របស់ GMU។

វគ្គសិក្សា​ភាគច្រើន​របស់​គាត់ បាន​ធ្វើឡើង​តាម​ប្រព័ន្ធអ៊ីនធឺណិត ហើយដោយ​សារបញ្ហា​ជំងឺ​រាតត្បាត Covid-១៩ បាន​អនុញ្ញាត​ឱ្យ Yevin អភិវឌ្ឍ​សមត្ថភាព យ៉ាង​ស្ងប់ស្ងាត់ និង​មិនបង្ហាញ​អាយុរបស់​ខ្លួនឯង។

ក្រៅពីមាន​ទេពកោសល្យ​ខ្ពស់ក្នុង​ការ​សិក្សា Yevin ក៏ជា​អ្នកលេង​កីឡា Cricket អាជីព​មួយរូប​ផងដែរ ដោយ​រូបគេ​អាច​រក្សាតុល្យភាព​បាន​យ៉ាងល្អ រវាង​ការ​ហ្វឹកហាត់ និង​ការ​ប្រកួត រួម​ជាមួយ​នឹងបន្ទុក​នៃការ​សិក្សា​របស់​គេ។ អ្នកប្រាជ្ញ​វ័យជំទង់​រូបនេះ បាន​និយាយ​ថា រូបគេ​ត្រូវការ​ទាំងកីឡា និង​ការ​សិក្សា ព្រោះការ​លេង​កីឡា Cricket អាចជួយ​ពង្រឹង​សមត្ថភាព​ក្នុងការ​ទំនាក់ទំនង និងជួយ​ឱ្យរាងកាយ​របស់​គេ​រឹងមាំ។

សម្រាប់កិច្ចការ​បន្ទាប់ Yevin កំពុង​ពិចារណា​បន្តការ​សិក្សា​ថ្នាក់​បណ្ឌិត ដើម្បី​អាច​បង្រៀន និង​ធ្វើការ​ស្រាវជ្រាវ។ យ៉ាងណាក៏ដោយ គាត់នៅ​តែបើក​ចំហរ​ឱកាស​ផ្សេង​ទៀត សម្រាប់​ខ្លួន​ឯង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...