អ្នកឃ្លាំមើល​សង្គម​សាទរ​ចំពោះ​ការ​សម្រេច​បញ្ឈប់​ការ​ផ្តល់​ ​ឬ​ប្តូរ​រង្វាន់​លើ​ផលិតផល​គ្រឿងស្រវឹង​ ​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​

​ក្រសួង​សេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ក្នុង​សប្តាហ៍​នេះ​ ​បាន​ចេញ​សេចក្តីសម្រេច​ថ្មី​មួយ ​ដោយ​បញ្ឈប់​ការ​ផ្តល់​ ​ឬ​ប្តូរ​ជា​រង្វាន់​លើ​ផលិតផល​គ្រឿងស្រវឹង​ ​ក៏​ដូចជា​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ តាមរយៈ​ក្រវិល​កំប៉ុង ​ឬ​គម្រប​ដប ​ត្រឹម​ថ្ងៃទី​៣០​ ​ខែកញ្ញា​ ​ឆ្នាំ​២០២៦​ ​ជា​កំហិត​។ ​ការ​សម្រេច​នេះ​ ទទួលបាន​ការ​សាទរ​យ៉ាង​ខ្លាំង​ ពី​អ្នកឃ្លាំមើល​សង្គម​ និង​អ្នកជំនាញ​សុខភាព​សាធារណៈ​ ​ចំពោះ​ការ​យកចិត្តទុកដាក់​របស់​រាជ​រដ្ឋាភិបាល​ ​លើ​សុខភាព​ ​និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ ​ជាពិសេស​កុមារ​ និង​យុវជន​។​

​លោក​បណ្ឌិត​ ​យង់ ​ពៅ ​អគ្គ​លេខាធិការ​ ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​ ​មានប្រសាសន៍​ថា​ ​ការ​បញ្ឈប់​ផ្តល់​ ​ឬ​ប្តូរ​ជា​រង្វាន់​លើ​ផលិតផល​គ្រឿងស្រវឹង​ ​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ តាមរយៈ​ក្រវិល​កំប៉ុង​ ​គម្រប​ដប ​គឺជា​រឿង​ដ៏​ប្រសើរ​បំផុត​ ​ព្រោះថា​ ​ការ​ផឹក​តាម​យក​រង្វាន់​ ​នឹង​បង្កើន​ការ​ផឹក​គ្រឿងស្រវឹង​កាន់តែ​ច្រើន​ ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ធ្ងន់ធ្ងរ​។ ​លោក​ថា​ ​គ្មាន​នរណា​ម្នាក់​សុខភាព​ល្អ ​ដោយសារ​ផឹក​គ្រឿងស្រវឹង​ ​ឬ​ភេសជ្ជៈ​ផ្អែម​ជោកជាំ​នោះ​ទេ​ ​គឺ​ឃើញ​តែ​អ្នក​ទាំងអស់​នោះ​ ​កើត​ជំងឺ​ទឹកនោម​ផ្អែម​ ​ដុះ​ក្បាលពោះ​ ​និង​ជំងឺ​ផ្សេង​ៗ​ទៀត​ ​រួមទាំង​ការ​ស្រវឹង​ជោកជាំ​ រហូតដល់​ខូច​ប្រព័ន្ធ​ប្រសាទ​ជាដើម​។

​«​គ្រឿងស្រវឹង​ ​និង​ភេសជ្ជៈ​ផ្អែម​នេះ​ ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ​ណាស់​ ​ហើយ​ខ្ញុំ​តែងតែ​តស៊ូ​មតិ​រឿង​នេះ​ខ្លាំង​ណាស់​ ​ព្រោះ​កាលណា​ពលរដ្ឋ​សុខភាព​ទន់ខ្សោយ​ ​ការ​ប្រកប​មុខរបរ​ផ្សេង​ក៏​វា​មាន​បញ្ហា​ ​បញ្ញា​ស្មារតី​ក៏​មាន​បញ្ហា​ ​ដូច្នេះ​ ​ខាត​ធ្ងន់ធ្ងរ​ទាំង​សុខភាព​សាធារណៈ​ ​ទាំង​ខ្សែ​ចង្វាក់​ផលិតកម្ម​»

​លោក​បណ្ឌិត​ ​យង់ ​ពៅ​ ​អំពាវនាវ​ឱ្យ​រាជ​រដ្ឋាភិបាល​ បន្ត​មាន​យន្តការ​ត្រួតពិនិត្យ​ឱ្យ​បាន​ដិតដល់​ ​ចំពោះ​ក្រុមហ៊ុន​ ​អ្នក​នាំចូល​ ​អ្នក​ផលិត​បន្ថែម​ទៀត​ ​កុំ​ឱ្យ​មាន​ការ​យក​លេស​ “​សល់​ស្តុក​ចាស់​”​។ ​លើស​ពី​នេះ​ ​គួរ​មាន​ច្បាប់​គ្រប់គ្រង​ស្ដីពី​គ្រឿងស្រវឹង​ឱ្យ​បាន​ច្បាស់លាស់​ ​ដោយ​កំណត់​ម៉ោង​ទិញ​ ​កំណត់​អាយុ​ទិញ​ជាដើម​។

​ជាមួយគ្នា​នេះ​ លោក​វេជ្ជបណ្ឌិត​ ​មុំ​ ​គង់​ ​ប្រធាន​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​ ​លើកឡើង​ថា​ ​ការ​ចេញ​សេចក្ដីប្រកាស​ ណែនាំ​មិន​ឱ្យ​ផ្តល់​ ​ឬ​ប្តូរ​ជា​រង្វាន់​លើ​ផលិតផល​គ្រឿងស្រវឹង​នេះ​ ​គឺជា​វិធានការ​ចាប់ផ្ដើម​ដ៏​ល្អ​មួយ​ ប៉ុន្តែ​ដើម្បី​កាត់បន្ថយ​ឥទ្ធិពល​ដែល​នាំឲ្យ​សេព​គ្រឿងស្រវឹង​ លោក​យល់​ថា​ ​ដំបូង​បំផុត​គឺ​ការ​ហាមឃាត់​ការ​ផ្សាយ​ពាណិជ្ជកម្ម​គ្រឿងស្រវឹង ​ដោយ​មាន​ន័យ​ថា​ ​គ្រឿងស្រវឹង​អាច​លក់​លើ​ទីផ្សារ​បាន​ ​ប៉ុន្តែ​កុំ​ឱ្យ​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ជំរុញ​ ​ដោយ​ប្រើ​តារា​ល្បី​ៗ​ដើម្បី​ទាក់ទាញ​ចិត្ត​កុមារ​ និង​យុវជន ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​មូលធន​មនុស្ស​កម្ពុជា​។​

​ក្រៅពី​នោះ​ លោក​យល់​ថា​ ​រាជ​រដ្ឋាភិបាល​គួរ​គិត​ដល់​ការ​ដំឡើង​អាករ​ពិសេស​លើ​ផលិតផល​គ្រឿងស្រវឹង​ ​ដើម្បី​ឱ្យ​តម្លៃ​គ្រឿងស្រវឹង​កើន​ឡើង​ ​ជួយ​កាត់បន្ថយ​បរិមាណ​នៃ​ផឹក ​ក៏​ដូចជា​ទប់ស្កាត់​កុមារ​ និង​យុវជន​ដែល​មិន​ទាន់​មាន​ចំណូល​ ​គ្មាន​លទ្ធភាព​សេព​គ្រឿងស្រវឹង​។​

​សម្រាប់​ លោក​បណ្ឌិត​ ឈត ​ប៊ុន​ថង​ ​អ្នកជំនាញ​ទស្សនវិជ្ជា​ ​និង​កិច្ចការ​សង្គម​វិញ​ ​យល់ឃើញ​ថា​ ​សេចក្ដីជូនដំណឹង​ថ្មី​នេះ​ ​ជា​វិធានការ​មួយ​ល្អ​ ក្នុង​ការ​កាត់បន្ថយ​ការ​ជំរុញ​ឱ្យ​សេព​គ្រឿងស្រវឹង​ ​ឬ​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ច្រើន​។ ​តែ​យ៉ាងណា​ ​វិធានការ​នៃ​ការ​ដោះស្រាយ​បញ្ហា​នេះ​ ​មិន​មែន​មាន​តែ​មួយ​នេះ​ទេ ​ពោល​គឺ​ត្រូវតែ​មាន​ការ​អប់រំ​ពី​ផល​ប៉ះពាល់​នៃ​ការ​សេព​គ្រឿងស្រវឹង​ ​និង​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម​ ការ​អប់រំ​ឱ្យ​យល់​ពី​ផល​ប៉ះពាល់​ ​ឱ្យ​បាន​ទូលំទូលាយ​ទាំង​កម្រិត​សហគមន៍​ សាលារៀន​ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ តាម​បណ្ដាញ​សង្គម ​ក៏​រួមចំណែក​សំខាន់​ដែរ​។​

សារអប់រំពីផលប៉ះពាល់នៃគ្រឿងស្រវឹង

​គួរ​ជម្រាប​ជូន​ដែរ​ថា​ ​នៅក្នុង​សេចក្តី​ណែនាំ​ថ្មី​របស់​ក្រសួង​សេដ្ឋកិច្ច​កាលពី​ដើម​សប្ដាហ៍​នេះ​ ក្រៅពី​បញ្ឈប់​ការ​ផ្តល់​ ​ឬ​ប្តូរ​ជា​រង្វាន់​លើ​ផលិតផល​គ្រឿងស្រវឹង​ ​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​, ​ក្រសួង​ ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ការ​ចែកចាយ ​ឬ​ផ្តល់​ផលិតផល​គ្រឿងស្រវឹង​ ​និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ​ដោយ​ឥត​គិត​ថ្លៃ​ផងដែរ​ ស្រប​ពេល​ដែល​រាជ​រដ្ឋាភិបាល​នឹង​ហាមឃាត់​ការ​ផ្ដល់​រង្វាន់​តាមរយៈ​ក្រវិល​កំប៉ុង ​ឬ​គម្រប​ផលិតផល​ភេសជ្ជៈ​មាន​ជាតិ​ស្ករ ​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ ​និង​គ្រឿងស្រវឹង​គ្រប់​ប្រភេទ​ ​ចាប់ពី​ថ្ងៃទី​១​ ​ខែតុលា ​ឆ្នាំ​២០២៦​ខាងមុខ​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាវគ្គខ្លីតាម Online ពីសាកលវិទ្យាល័យ Boston ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2025

សាកលវិទ្យាល័យអន្តរជាតិ Boston នៅរដ្ឋMassachusetts នៃសហរដ្ឋអាមេរិក ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី តាមរយៈ Online សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ កម្មវិធីសិក្សា មានផ្ដល់ជូនសញ្ញាបត្របញ្ជាក់ការសិក្សាក្រោយសិស្សរៀនចប់។

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)