កម្មវិធីទូរស័ព្ទដៃ “KOMNOT” បង្កើតឡើងដោយ​យុវជនខ្មែរ ជួយ​ផ្ទៀងផ្ទាត់ការពារការឆបោកតាមប្រព័ន្ធអនឡាញ

យុវជនខ្មែរមួយក្រុមដែល​មានសមាជិក៥នាក់ បានបង្ហាញស្នាដៃគម្រោង​កម្មវិធីទូរស័ព្ទ​មួយ ដែលអាច​ជួយ​ធ្វើការ​ផ្ទៀងផ្ទាត់ ទប់ស្កាត់ក្នុងការឆបោក​តាមប្រព័ន្ធអនឡាញ (Scamming) ដែលពិភពលោ​ក​កំពុង​មានការព្រួយបារម្ភ ដោយដាក់ឈ្មោះថា KOMNOT ។

គម្រោង​កម្មវិធីទូរស័ព្ទដៃ ផ្ទៀងផ្ទាត់បញ្ចៀសការឆបោក​តាម​ប្រពន្ធអនឡាញ KOMNOT នេះ បានជាប់ជ័យលាភីលេខ២ ក្នុង​ការ​ប្រកួតប្រជែងបច្ចេកវិទ្យា​នវានុវត្តន៍ រដូវកាលទី៣ ដែល​រៀបចំឡើងដោយ​សាកលវិទ្យាល័យខេមតិច សហការជាមួយ​សហគ្រិនខ្មែរ (KE) កាលពីចុងខែមករា កន្លងទៅនេះ។

កញ្ញា សំណាង សុខគីនីន ជានិស្សិតឆ្នាំទី៣ ជំនាញសុវត្ថិភាពបណ្តាញ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា

កញ្ញា សំណាង សុខគីនីន និស្សិតឆ្នាំទី៣ ជំនាញសុវត្ថិភាពបណ្តាញ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងជាតំណាងក្រុម “KOMNOT” និយាយថា កត្តាជំរុញឱ្យក្រុមបង្កើតកម្មវិធីទូរស័ព្ទដៃ ឈ្មោះថា “KOMNOT” នេះឡើង ដោយសារក្រុមរបស់ខ្លួនឃើញមានមតិពីប្រទេសជិតខាងនិយាយមិនល្អពីកម្ពុជាពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ (Scammer)។

កញ្ញា សុខគីនីន បន្ថែមថា ក្នុងនាមជាយុវជនខ្មែរ ការបង្កើតកម្មវិធីទូរស័ព្ទដៃ “KOMNOT” គឺជាការចូលរួមចំណែកតូចមួយក្នុងការដោះស្រាយបញ្ហានេះ និងជួយការពារកុំឱ្យប្រជាជនខ្មែររងគ្រោះដោយសារបញ្ហា Scammer។

តំណាងក្រុម “KOMNOT” រូបនេះ បញ្ជាក់ថា លក្ខណៈពិសេសរបស់កម្មវិធីទូរស័ព្ទដៃនេះ គឺប្រើប្រាស់ Power AI, Machine learning ដើម្បីផ្ទៀងផ្ទាត់សារ រូបភាព ឬ Link ថា ជា Scammer ឬមិនមែន។ សម្រាប់វិធីប្រើប្រាស់ គឺងាយស្រួល ដោយគ្រាន់តែថតចម្លងសារ ឬLink ដែលទទួលបានពីជនមិនស្គាល់អត្តសញ្ញាណ រួចដាក់ទៅក្នុងកម្មវិធី “KOMNOT” នោះកម្មវិធីនឹងផ្ទៀងផ្ទាត់ជាការស្រេច។

«ឥឡូវប្រទេសរបស់យើងល្បីរឿង Scam ដំណោះស្រាយរបស់យើងគឺដោះស្រាយបញ្ហាដ៏ឈឺចាប់មួយហ្នឹង!»។

បើតាមនិស្សិតឆ្នាំទី៣ រូបនេះ កម្មវិធីទូរស័ព្ទដៃ “KOMNOT” ផ្ទៀងផ្ទាត់ការឆបោកតាមប្រព័ន្ធអនឡាញនេះ កំពុងធ្វើតេស្តសាកល្បងបានប្រហែល ៦០ភាគរយ ហើយគ្រោងនឹងដាក់ឱ្យប្រើប្រាស់ទូលំទូលាយនៅឆ្នាំ២០២៧ខាងមុខ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ China Three Gorges

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2023

សាកលវិទ្យាល័យ China Three Gorges នៃប្រទេសចិន បានប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន០៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាលាជាតិផែនការ និងស្ថិតិឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០កន្លែងនៅសាលាជាតិផែនការ និងស្ថិតិសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ SIIT ប្រទេសថៃ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/03/2023

វិទ្យាស្ថានបច្ចេកវិទ្យាអន្តរជាតិ Sirindhorn ឬហៅកាត់ថា SIIT បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៣ ...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%