គៀង ប៉ុញ្ញាលាភ សិស្សឆ្នើមមួយរូបរបស់​កម្ពុជា ទទួលបានមេដាយ២ ពីកម្មវិធីប្រកួតអន្តរជាតិ Teeneagle Global Round នៅសហរដ្ឋអាមេរិក

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញា​សិប្បនិម្មិត្ត។

យុវតី គៀង គៀង ប៉ុញ្ញាលាភ មានអាយុ​១៧ឆ្នាំ ជាសិស្ស​កំពុងសិក្សា​ថ្នាក់ទី១២ នៅសាលា​រៀនវ៉េស្ទឡាញន៍ រាជធានីភ្នំពេញ ។ យុវតីរូបនេះ ត្រូវបានចាត់ទុកថា គឺជាសិស្សឆ្នើមមួយរូប​របស់កម្ពុជា ដែលទទួលបានមេដាយចំនួនពីរ ពីកម្មវិធី Teeneagle Global Round ដែលជាកម្មវិធីប្រកួតប្រជែងកម្រិតភាសាអង់គ្លេសលំដាប់អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក កាលពីចុងខែកក្កដា កន្លងទៅ។

ប៉ុញ្ញាលាភ និយាយថា នេះជាមោទនភាពមួយសម្រាប់ខ្លួន ដែល​អាច​ទទួលបានមេដាយរហូត​ដល់ទៅ២ រួមជាមួយ​ពានមួយផង ក្នុងការ​ប្រកួតភាសាអង់គ្លេសលំដាប់អន្តរជាតិ ជាមួយ​សិស្ស​មក​ពីប្រទេស​ចំនួន២៦ផ្សេង​ទៀតជុំវិញពិភពលោក។ តាមពិតទៅក្នុងប្រកួត Teeneagle Global Round នៅសហរដ្ឋអាមេរិកនោះ ប៉ុណ្ណាលាភ ទទួលបានមេដាយមាស ទៅលើការប្រកួត Persuasive Speaking (ការប្រកួតសម្តែងសុន្ទរកថា), មេដាយសំរិទ្ធិ ទៅលើការប្រកួត Spelling Bee និងការប្រកួត Knowledge Quiz (ប្រកួតអក្ខរាវិរុទ្ធ និងចំណេះដឹងទូទៅ) ហើយ​ក៏​ទទួលបានពានមួយ​ផងដែរ ទៅលើ​ការ​ប្រកួត Debate។

តើកត្តាអ្វីដែលជំរុញ យុវតី គៀង ប៉ុញ្ញាលាភ ចូលរួមក្នុងការប្រកួតថ្នាក់អន្តរជាតិនេះ?

កត្តាដែលជំរុញចិត្តធំបំផុត ធ្វើ​ឱ្យ​យុវតី ប៉ុញ្ញាលាភ ឈានជើងចូលក្នុងការប្រកួតថ្នាក់អន្តរជាតិនេះ គឺភាពជាគម្រូ ។ ប៉ុញ្ញាលាភ និយាយថា កាលពីកំឡុងសិក្សា​នៅថ្នាក់ទី៩ ខ្លួនបានឃើញសិស្សច្បងចូលរួមប្រកួតទទួលបានមេដាយ និងពានជាច្រើន ហើយតែងគិតថា ខ្លួន​ក៏​ចង់ដូចសិស្សច្បងផងដែរ។ ភាពជាគម្រូនេះ បានជំរុញ​ឱ្យ​ ប៉ុញ្ញាលាភ ហ៊ានចូលរួមប្រកួតពីមួយកម្មវិធីទៅមួយកម្មវិធី ហើយ​កាលពីចុងឆ្នាំនៃការសិក្សា​ថ្នាក់ទី១១ ខ្លួន​ក៏​ចុះឈ្មោះ​ចូលរួមប្រកួតកម្មវិធី Teeneagle នៅ​ក្នុងវគ្គ Local Round ហើយ​ក៏​ទទួលបានជ័យលាភីមេដាយសំរិទ្ធ ដែលមានសិទ្ធិទៅបន្តការប្រកួតថ្នាក់អន្តរជាតិ​នៅ​សហរដ្ឋអាមេរិក។

ចំពោះការ​ចូលរួមប្រកួត Teeneagle Global Round នៅសហរដ្ឋអាមេរិក ប៉ុណ្ណាលាភ និយាយថា វាមិនត្រឹមតែជាការប្រកួត តែវាជាការស្វែងរកបទពិសោធន៍ថ្មី ក៏​ដូចជាមិត្តភក្តិថ្មីៗ ផងដែរ។

ក្នុងការទៅចូលរួមប្រកួតនៅលើទឹកដីសហរដ្ឋអាមេរិក ​រយៈពេល​ដល់ទៅ១សប្តាហ៍ ប៉ុញ្ញាលាភ ថា ខ្លួនទទួលបានបទពិសោធន៍​យ៉ាងច្រើន​នៅទីនោះ ដូចជា​បានស្គាល់ពីទំនៀមទម្លាប់នៃការ​រស់នៅសហរដ្ឋអាមេរិក, ពីការសិក្សារបស់សិស្សនៅប្រទេសជឿនលឿន​មួយនេះ ក៏​ដូចជា​ជីវិត​ប្រចាំថ្ងៃរបស់សិស្សគេជាដើម។

តើ ប៉ុញ្ញាលាភ មានរបៀបរៀនបែបណា ?

សម្រាប់គន្លឹះនៃការសិក្សាផ្ទាល់ខ្លួន ប៉ុញ្ញាលាភ និយាយថា ខ្លួន​មិន​មែនជា​សិស្សពូកែណាស់ណាទេ ប៉ុន្តែខ្លួនមានមហិច្ឆតាខ្ពស់ ចង់ដឹង ចង់ស្គាល់ ចង់បានមេដាយ ចង់លើកពាន ជាដើម, មហិច្ឆតាទាំងនេះ គឺជាថាមពលមួយ​ធ្វើ​ឱ្យ ប៉ុញ្ញាលាភ ខិតខំប្រឹងប្រែងរៀនសូត្រ ក៏​ដូចជាធ្វើការស្រាវជ្រាវ រហូត​ទទួលបានលទ្ធផលនៅពេលនេះ។

ប៉ុញ្ញាលាភ ក៏បានប្រាប់គន្លឹះដែរថា មុននឹងការប្រកួតមកដល់ Teeneagle គឺតែងផ្ញើ​ឯកសារមកមុន ដូច្នេះខ្លួន​ត្រូវ​អានឯកសារនោះ​ឱ្យយល់ ទើប​ពេលចូលប្រកួតមិនថ្លោះធ្លោយ, ដូច្នេះដើម្បីយល់បាន គឺចាំបាច់ត្រូវការអានឯកសារជាច្រើនដង ព្រមជាមួយនឹងការ​​ស្រាវជ្រាវបន្ថែម ។ សកម្មភាពនេះ ពេលខ្លះ​ក៏​ធ្វើ​ឱ្យ ប៉ុញ្ញាលាភ ស្រ្តេស ឈឺក្បាល និងធុញទ្រាន់ផងដែរ តែយុវតីរូបនេះ មានវិធីដោះស្រាយ តាមរយៈការហៅមិត្តភក្តិមករៀន និង​ស្រាវជ្រាវជាមួយ អង្គុយរៀន​នៅកន្លែងដែលមានធម្មជាតិ ឬកន្លែងស្ងប់ស្ងាត់ដូចជាបណ្ណាល័យជាដើម ។ ការចេះរៀន និងចេះកម្សាន្តជាមួយគ្នា គឺជាវិធីដ៏ល្អដែលធ្វើ ប៉ុញ្ញាលាភ ទទួលជោគជ័យ​ក្នុងការ​សិក្សា។

ជាមួយគ្នា ម្ចាស់មេដាយពីកម្មវិធី Teeneagle Global 2024 ក៏បានលើកទឹកចិត្ត​ទៅ​ដល់យុវជន​កម្ពុជា ស្វែងយល់អំពីខ្លួនឯងថា តើខ្លួនកំពុងចូលចិត្តអ្វី? ហើយបង្កើតមហិច្ឆតា ប្រឹងប្រែងរៀនសូត្រ​ និងហ៊ានឈានជើងចូលក្នុងការប្រកួតទាំងជាតិ និងអន្តរជាតិ ដើម្បីទទួលបានបទពិសោធន៍ ក៏​ដូចជាការដុះខាត់សមត្ថភាពខ្លួនឯង។ “ស្វែងយល់ពីខ្លួនឯងថា ចូលចិត្តខាងអ្វី? ចូលចិត្តអង់គ្លេស ចូលប្រកួតផ្នែកអង់គ្លេស ចូលចិត្តខាងគណិត ចូលប្រកួតផ្នែកគណិត…ចង់​ឱ្យយុវជនយើងគិតថា ការចូលរួមប្រកួត វាជាឱកាស​មួយ បើគាត់​អត់បានចូលរួម គាត់អត់មានឱកាស​សូម្បីតែក្នុងការធ្លាក់ ហើយ​ឱ្យគាត់យកការធ្លាក់ហ្នឹងធ្វើជាបទពិសោធន៍ឱ្យខំប្រឹងបន្តទៀត…”៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/11/2026

អាហារូបករណ៍រដ្ឋាភិបាលចិន ១០០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់-បណ្ឌិត សិក្សានៅ Beijing Foreign Studies

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...