ប្រទេស ៣ ដែលប្រជាជនមានសុខភាពផ្លូវចិត្តល្អបំផុត

ការរស់នៅក្នុងសង្គមឌីជីថល មាន​ជំងឺផ្លូវចិត្តថ្មីៗជាច្រើនបានកើតឡើង ដូចជា ជំងឺវង្វេងឌីជីថល (digital dementia) ជំងឺថប់បារម្ភលើប្រព័ន្ធអ៊ីនធឺណិត (Cyberchondria) និងជំងឺញៀនអ៊ីនធឺណិត ត្រូវបានគេប្រើនៅក្នុងវាក្យស័ព្ទទូទៅ។ ចំណែកគំនិតដែលថា យើងអាចភ្ជាប់ទំនាក់ទំនងជាសកល និងចែករំលែកភាពរីករាយ តាមរយៈអ៊ីនធឺណិត ត្រូវបានចោទជាសំណួរ ថានៅតែត្រឹមត្រូវដែរឬទេ? ខណៈមនុស្សចាប់ផ្ដើមមានបញ្ហាគេងមិនលក់ ពិបាកផ្ដោតអារម្មណ៍ និងពិបាកសម្របខ្លួនទៅក្នុងសង្គម ដោយសារតែឥទ្ធិពលបច្ចេកវិទ្យា។ ជាមួយគ្នានេះ ការកើនឡើងនៃតម្លៃអចលនទ្រព្យ ថ្លៃរស់នៅ គួបផ្សំនឹងរយៈពេលធ្វើការដ៏យូរ និងរបៀបប្រើប្រាស់ពេលទំនេរ ក៏ជះឥទ្ធិពលមកលើសុខមាលភាពរបស់យើងផងដែរ។

យោងតាមទិន្នន័យស្រាវជ្រាវរបស់ស្ថាប័ន William Russell នៃចក្រភពអង់គ្លេស ដែលវាយតម្លៃទៅលើតុល្យភាពការងារ និងជីវិត ការចំណាយលើការថែទាំសុខភាពរបស់រដ្ឋាភិបាល និងកត្តាបរិស្ថាន ដែលរួមមានកត្តាធម្មជាតិបៃតង និងលក្ខខណ្ឌអាកាសធាតុ គេបានរកឃើញប្រទេសចំនួន ៣ដែលមានការលើកកម្ពស់សុខភាពផ្លូវចិត្តប្រជាជនបានល្អជាងគេក្នុងពិភពលោក៖

១. ស៊ុយអែត ៖ ជាទូទៅប្រទេសនេះមានសីតុណ្ហភាពជាមធ្យម ២,១​ អង្សារ និងមិនមែនជាទីតាំងអំណោយផលផ្នែកអាកាសធាតុនោះទេ។ ប៉ុន្តែមានហេតុផលមួយចំនួ​នដែលនាំឱ្យស៊ុយអែតជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងនាមជាប្រទេសដែលប្រជាជនមានសុខុមាលភាពផ្លូវចិត្តល្អជាងគេក្នុងពិភពលោក។ ដើមឈើ និងរុក្ខជាតិបៃតងគ្រប់ទីកន្លែង បានផ្ដល់ឱ្យមនុស្សនៅទីនេះបាត់អស់ភាពតានតឹង។ ជាក់ស្ដែង រាជធានីស្តុកខុល ដែលជាទីក្រុងរបស់ប្រទេស មានរុក្ខជាតិ និងដើមឈើធំៗជាច្រើន រួមជាមួយនឹងឧទ្យានដែលមានបរិយាកាសបរិសុទ្ធ បានបង្កើតឱ្យមានលំហបៃតងដ៏ស្រស់ស្រាយសម្រាប់ការរស់នៅ។

លើសពីនេះ ជនជាតិស៊ុយអែតឱ្យតម្លៃខ្ពស់ទៅលើតុល្យភាពរវាងជីវិត និងការងារ ដោយមានមនុស្សត្រឹមតែ ១,១ ភាគរយប៉ុណ្ណោះ ដែលធ្វើការលើសពី ១៥ម៉ោងក្នុងមួយថ្ងៃ។ ខណៈពេលទំនេរភាគច្រើន គេចំណាយទៅលើការកម្សាន្ត និងថែសុខភាព។ ការធានារ៉ាប់រងសុខភាពសាធារណៈរបស់ប្រទេសនេះ គ្របដណ្ដប់លើបុគ្គលិកទាំងអស់ ស្មើនឹង ៣១,៤២ភាគរយនៃ​ប្រាក់ចំណូលរបស់ពួកគេ ហើយពិន្ទុនៃភាពវិជ្ជមាននៃសុខុមាលភាពផ្លូវរបស់ពួកគេគឺ ៧,១៣ លើ ១០។

២. អាល្លឺម៉ង់ ៖ ក្នុងនាមជាប្រទេសអ្នកមានបំផុតនៅទ្វីបអឺរ៉ុប អាល្លឺម៉ង់បានប្ដេជ្ញាគាំទ្រ និងលុបបំបាត់បញ្ហាសុខភាពផ្លូវចិត្តនៅក្នុងប្រទេសរបស់ខ្លួន។ ប្រទេសនេះជាប់ចំណាត់ថ្នាក់លេខ ៣ បន្ទាប់ពីបារាំង និងន័រវេស សម្រាប់ការចំណាយរបស់រដ្ឋាភិបាលលើសេវាសុខភាពផ្លូវចិត្តសាធារណៈ។ ជាពិសេស អ្នកជំងឺដែលបានចេញពីមន្ទីរពេទ្យផ្លូវចិត្ត ត្រូវបានជួយស្វែងរកការងារ និងធ្វើសមាហរណកម្មចូលសង្គមឡើងវិញ ពីសំណាក់រដ្ឋាភិបាល និងអុ្នកថែទាំជំនាញ។ ជាមួយគ្នានេះ អាល្លឺម៉ង់ ទទួលបានពិន្ទុ ៦,៦ លើ ១០ ក្នុងនាមជាប្រទេសដែលមានសុខភាពផ្លូវចិត្តល្អជាងគេលំដាប់ទី ២ លើពិភពលោក។

៣. ហ្វាំងឡង់ ៖ បើយោងតាមរបាយការណ៍ «World Happiness Report» ក្នុងឆ្នាំ ២០២២ បានឱ្យដឹងថា ហ្វាំងឡង់ បានជាប់ជាប្រទេសដែលមានសេចក្ដីសុខបំផុតក្នុងការរស់នៅ អស់រយៈពេល ៥ឆ្នាំជាប់ៗគ្នា។ នេះគឺដោយសារតែប្រទេសហ្វាំងឡង់ មានភាគរយខ្ពស់នៃលំហបៃតង។ លើសពីនេះ ហ្វាំងឡង់ជាប្រទេសមួយ ក្នុងចំណោមដប់ ដែលមានប្រជាជនធ្វើការច្រើនម៉ោងតិចតួចបំផុត និងមានភាគរយស្មើគ្នាជាមួយប្រទេសស៊ុយអែត។

នៅក្នុងប្រទេសនេះ មានការផ្ដល់ជូននូវសេវាកម្ម ព្យាបាលផ្លូវចិត្តតាមអ៊ីនធឺណិត មជ្ឈមណ្ឌលព្យាបាលសុខភាពផ្លូវចិត្ត ដែលព្យាបាលអ្នកមានជំងឺបាក់ទឹកចិត្ត អ្នកប្រើប្រាស់គ្រឿងស្រវឹងខុសលក្ខខណ្ឌ និងជនដែលឧស្សាហ៍មានជំងឺថប់បារម្ភ។ ហេតុផលនេះហើយ​ បាននាំឱ្យហ្វាំងឡង់ទទួលបានពិន្ទុ ៦,៤៧ លើ១០ ក្នុងនាមជាប្រទេសដែលមានប្រជាជនមានសុខភាពផ្លូវចិត្តល្អជាងគេ លំដាប់ទី ៣ក្នុងពិភពលោក។

ទន្ទឹមនឹងនេះ ក៏មានប្រទេស​ ៧ផ្សេងទៀតដែលមានចំណាត់ថ្នាក់ជាប្រទេសដែលប្រជាជនមានសុខភាពផ្លូវចិត្តល្អ ដូចជា បារាំង ហូឡង់ អ៊ីតាលី កាណាដា ន័រវេស ស្លូវ៉ានៀ និងអូស្ត្រាលី។ ខណៈប្រទេសទាំងនេះ ក៏ជាប្រទេសដែលមានទំហំសេដ្ឋកិច្ចធំគួរឱ្យកត់សម្គាល់ក្នុងពិភពលោកសម័យទំនើបផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញ TVET ឥតគិតថ្លៃចំនួន ២១០កន្លែងនៅ​វិទ្យាស្ថានពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ក្រោមគម្រោងកម្មវិធីធ្វើទំនើបកម្មប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ដែលជាគ្រឹះស្ថានអប់រំបណ្តុះបណ្តាល...

ឱកាស​សិក្សា​ជំនាញបច្ចេកទេស​ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2023

កម្មវិធីបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ប្រកាស​ជ្រើសរើសសិក្ខាកាម​ចូលសិក្សា​ជំនាញបច្ចេកទេសជាច្រើនកន្លែង នៅ​វិទ្យាស្ថាន​...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Dayton ពីកម្មវិធីអាហារូបករណ៍ Dayton Merit Scholarship 2024។ អាហារូបករណ៍ផ្ដល់ជូនដល់និស្សិតបរទេសសិក្សា...

អាហារូបករណ៍ផ្លាស់ប្តូរការសិក្សារយៈពេលមួយឆមាសនៅប្រទេសស៊ុយអែត ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2026

កម្មវិធី ASEM-DUO Fellowship Programme (DUO-Sweden Fellowship Programme) បានបើកទទួលពាក្យសម្រាប់កម្មវិធីផ្លាស់ប្តូរសិក្សារយៈពេលមួយឆមាស (One-Semester Exchange Program)

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...