វិធីសាស្រ្ត ៤ ​ដើម្បី​ការពារ និងគ្រប់គ្រង​អាការ Burnout

អាការ​អស់កម្លាំង​ចិត្ត​កម្លាំងកាយ (Burnout​) ដែលគេដឹងជាទូទៅភាគច្រើនកើតឡើងចំពោះ មនុស្សការធ្វើការហួសកម្លាំង ឬហួសសមត្ថភាព ឬការមិនដោះស្រាយភាពតានតឹងក្នុងរយៈពេលយូរ រួមទាំងសម្ពាធពីការទាមទារនូវភាពល្អឥខ្ចោះជាដើម។ ហើយសញ្ញដែលអាចកត់សម្គាល់ ចំពោះអ្នកដែលមានអាការនេះ មានដូចជា មានអារម្មណ៍ឆាប់ខឹងច្រើន ឆាប់មួរម៉ៅ រួមទាំងលែងរីករាយនូវសកម្មភាព ឬទំនាក់ទំនងដែលធ្លាប់រីករាយពីមុនៗ។ តើធ្វើយ៉ាងណាដើម្បីបង្ការ និងគ្រប់គ្រងអាការអស់កម្លាំងចិត្តកម្លាំងកាយបាន?

ខាងក្រោមនេះ គឺជា​វិធីសាស្រ្ត៤ចំណុច ក្នុងការត្រៀមខ្លួន ឬក៏បន្ធូរបន្ថយអាការ Burnout​ ៖

ផ្តល់អាទិភាពទៅលើការសម្រាក ឬដើរកម្សាន្ត ៖ ការដោះស្រាយនឹងអាការអស់កម្លាំងចិត្តកម្លាំងកាយ (Burnout) ដំបូងៗ គឺការផ្តល់ពេលវេលាឱ្យខ្លួនបានសម្រាក ដកខ្លួនពីបន្ទុកមួយចំនួន មិនថាការងារផ្ទាល់ខ្លួន ឬអាជីពវិជ្ជាជីវៈ​ រួមទាំងពីក្នុងគ្រួសារផងដែរ ការផ្តល់អាទិភាពទៅលើការសម្រាក ឬការកម្សាន្តដោយប្តេជ្ញាយ៉ាងណាដាក់ជាកាលវិភាគក្នុងរយៈពេលណាមួយ ឱ្យដូចជាការកំណត់ពេលប្រជុំសំខាន់ៗ។

វាស់វែងពីសមត្ថភាព និងទំនួលខុសត្រូវការងារឡើងវិញ ៖ ការងារ ឬបន្ទុកនៅត្រង់នេះ គឺសំដៅជារួម មិនថា កិច្ចការនៅក្នុងផ្ទះ ឬនៅកន្លែងការងារនោះទេ ត្រូវការផ្ទៀងផ្ទាត់ឡើងវិញដើម្បីរកឱ្យឃើញថា ប្រភេទសកម្មភាពអ្វីដែលពុំចាំបាច់ ឬក៏អ្វីដែលអាចរួមចំណែកក្នុងការសម្រាលបន្ទុករបស់ខ្លួនឯង។ ធ្វើយ៉ាងណាឱ្យមានពេលសម្រាក វិស្សមកាល និងការគេងបានគ្រប់គ្រាន់។

ចែករំលែកកិច្ចការដោយមិនស្ទាក់ស្ទើរ ៖ ស្ថិតក្នុងដំណាក់កាលនេះ គួរគិតត្រឡប់មកវិញថា ការងារជាផ្នែកសំខាន់ ប៉ុន្តែគ្រាន់តែជាមួយផ្នែកនៃជីវិត ប្រើប្រាស់ដើម្បីទ្រទ្រង់ស្ថេរភាពការរស់នៅ សេចក្តីរីករាយ និងសុភមង្គល ប្រសិនបើធ្វើការហើយ តែការរស់នៅប្រចាំថ្ងៃបែរជាមិនទទួលបានសូម្បីសន្តិភាពផ្លូវចិត្ត គួរតែសុំជំនួយដើម្បីសម្រាលបន្ទុក ជាពិសេសក្នុងស្ថានភាពមិនប្រក្រតី នៃស្ថានភាពផ្លូវចិត្ត។

ដោះស្រាយជាមួយអ្នកជំនាញ ៖ ត្បិតមានវិធីជាច្រើន ដែលបានចែករំលែក និងផ្សព្វផ្សាយ ប៉ុន្តែការប្រឹក្សានៅកន្លែងដែលមានអ្នកចិត្តសាស្រ្ត ដើម្បីជួយវាស់វែងដាក់ពិន្ទុ កំណត់ពីកម្រិត នៃស្ថានភាពផ្លូវចិត្តនីមួយៗ គឺជាការបង្កើនប្រសិទ្ធភាពនៃការដោះស្រាយអាការអស់កម្លាំងចិត្តកម្លាំងកាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ផ្តល់អាហារូបករណ៍១០០% សម្រាប់ការសិក្សាជំនាញរយៈពេលខ្លី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2026

ជាឱកាស​សម្រាប់សាធារណៈជន ក៏​ដូចជា​បងប្អូនពលករ​ចំណាកស្រុក​ដែល​ចង់បាន​ជំនាញ​មួយ​ពិតប្រាកដ ពេលនេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​ឧត្តរមានជ័យ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ នៃសាលាគោលនយោបាយសាធារណៈលីក្វាន់យូប្រទេសសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយសាធារណៈលីក្វាន់យូ នៃសាកលវិទ្យាល័យជាតិសិង្ហបុរីសម្រាប់មន្ត្រីរាជការកម្ពុជា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានផ្តល់អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) នៅសាកលវិទ្យាល័យ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *