វិទ្យាស្ថានបណ្តុះបណ្តាលឯកទេសសម្រាប់ឧស្សាហកម្មកាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្សដែលកំពុងសិក្សាថ្នាក់ទី១២ ឆ្នាំសិក្សា២០២៤-២០២៥។
ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនសិក្សាមាន២ គឺ ជំនាញការបញ្ជាទិញ និងជំនាញវិស្វកម្មឧស្សាហកម្ម គុណភាព និងផលិតកម្ម។ ជំនាញការបញ្ជាទិញនឹងត្រូវសិក្សាចំនួន២២មេរៀន និងជំនាញវិស្វកម្មឧស្សាហកម្ម គុណភាព និងផលិតកម្មត្រូវសិក្សាចំនួន២១មេរៀនដោយការសិក្សាជារួមមានរយៈពេល៧ខែកន្លះ និងកម្មសិក្សារយៈពេលមួយឆ្នាំ។

ការប្រឡងជ្រើសរើស បេក្ខជននឹងត្រូវឆ្លងកាត់ការប្រឡងលើវិញ្ញាសាចំនួន៣ រួមមាន៖ ចំណេះដឹងទូទៅ គណិតវិទ្យា និងភាសាអង់គ្លេសក្នុងវិញ្ញាសាសរសេរ និងសំនួរផ្ទាល់មាត់។
លក្ខខណ្ឌនៃបេក្ខជន ៖ មានអាយុចាប់ពី១៨ ដល់ ២៥ឆ្នាំ, បានបញ្ចប់ថ្នាក់ទី១២ (ជាប់ ឬធ្លាក់) និងភ្ជាប់ជាមួយអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ ឬ សំបុត្របញ្ជាក់កំណើត។
អត្ថប្រយោជន៍ នៃអាហារូបករណ៍ ៖ ផ្តល់កន្លែងស្នាក់នៅ, ផ្តល់អាហារថ្ងៃត្រង់ អាហារសម្រន់, ផ្តល់កុំព្យូរទ័រក្នុងការសិក្សា, ផ្តល់ប្រាក់ហ្វឹកហ្វឺនស្របតាមច្បាប់ការងារ, ជួយរកការងារឱ្យធ្វើ, មានទីផ្សារការងារខ្ពស់។

បេក្ខជន-បេក្ខនារីដែលមានចំណាប់អារម្មណ៍ក្នុងការដាក់ពាក្យអាចចូលទៅកាន់តំណភ្ជាប់ https://forms.gle/MUUehVQ1iWnC5HBq9 ឬអាចទៅកាន់វិទ្យាស្ថាន CGTI ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតំបន់ពិសេសសេដ្ឋកិច្ចពិសេសភ្នំពេញ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ឬទំនាក់ទំនងទៅកាន់ ០៩៧ ៨២៤ ៧៧៦៦, ០៩៧ ៥៩០ ៥២០៥ ,០១២ ៩០៥ ២០៥,០៩៦ ៩២០ ២០៣៤។
ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះតទៅ៕































