ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC) បានផ្តល់ជូន​បេក្ខជន​ចុះឈ្មោះ​ចូលរួម​ប្រឡង​គណិតវិទ្យា​សិង្ហបុរី Singapore Math Challenge (SMC) ២០២៥ ចំនួន ២៥០កន្លែង​ដោយ​ឥតគិតថ្លៃ ជូន​ដល់​បេក្ខជន​ជាសិស្សានុសិស្ស​ដែល​សិក្សា​ចាប់ពី​ថ្នាក់ទី១ ដល់ថ្នាក់ទី១១ ក្នុងឆ្នាំសិក្សា​២០២៤-២០២៥។

លក្ខខណ្ឌចុះឈ្មោះ ៖ បេក្ខជន​ត្រូវ​ចុះឈ្មោះប្រឡង​ចាប់ពីថ្ងៃជូនដំណឹងនេះ រហូត​ដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០២៥ ជាកំហិត, បេក្ខជន​តម្រូវ​ឱ្យ​ចុះឈ្មោះ​ចូលរួម​ការ​ប្រឡង​តាមឆ្នាំសិក្សា​របស់ខ្លួន (ឆ្នាំសិក្សា​២០២៤-២០២៥)។

កាលបរិច្ឆេទប្រឡង ៖ នៅថ្ងៃអាទិត្យ ទី២៨ ខែកញ្ញា ឆ្នាំ​២០២៥ វេលាម៉ោង១៣:៣០នាទីរសៀល។
ទីតាំងប្រឡង ៖ នៅសាលសន្និបាត ២០២១ ជាន់ទី២ នៃទីស្តីការ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
វិញ្ញាសាប្រឡង ៖ ចំនួន ២ភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស)។

អត្ថប្រយោជន៍ នៃការ​ចូលរួម​ប្រកួត ៖ បេក្ខជន​ជ័យ​លាភី​នឹង​ទទួលបាន​មេដាយ មាស, ប្រាក់, សំរឹទ្ធ និង​វិញ្ញាបនបត្រ ។ បេក្ខជន​ជ័យលាភី​នឹងមានឱកាស​ចូលរួម​ប្រកួត​គណិតវិទ្យា​អូឡាំព្យាដ​អន្តរជាតិសិង្ហបុរី វគ្គផ្តាច់ព្រ័ត្រ (Singapore Math Global Final-SMGF)។

បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍ សូមចូល​រួម​ចុះឈ្មោះ​តាមរយៈ https://forms.gle/x9TovHj7BxZr3bKM6


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ទឹកប្រាក់ សម្រាប់និស្សិតក្រោយឧត្តមសិក្សា ជំនាញភូគព្ភសាស្ត្រ នៅ​ប្រទេសណូវ៉េលហ្សេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2024

អាហារូបករណ៍ទឹកប្រាក់រហូតដល់ ៥ពាន់ដុល្លារ ដើម្បីជួយដល់និស្សិតស្រាវជ្រាវក្រោយឧត្តមសិក្សា ដើម្បីសិក្សាអំពីភូគព្ភសាស្ត្រ (geological research) ដែលមានមូលដ្ឋាននៅ ណូវ៉ែលហ្សេឡង់...

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/04/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

អង្គការ ACE ផ្ដល់អាហារូបករណ៍ជាកន្លែងស្នាក់នៅសម្រាប់សិស្ស-និស្សិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2024

ឱកាសទទួលបានកន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ Advanced Centre for Empowerment(ACE) សម្រាប់ឆ្នាំសិក្សាឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍សិក្សាឥតគិតថ្លៃនៅអាល្លឺម៉ង់ ពីកម្មវិធី DAAD MIDE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2025

កម្មវិធីអាហារូបករណ៍ DAAD MIDE 2026 បានប្រកាស​ផ្តល់អាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិពីប្រទេសកំពុងអភិវឌ្ឍ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សេដ្ឋកិច្ចអន្តរជាតិ និង​ការអភិវឌ្ឍ (Master)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *