ពន្លកបៃតង - S2:E2 - យុវតី យីម ស្រីណាន់
| កម្មវិធី ពន្លកបៃតង រដូវកាលទី ២ ៖ ភាគទី២ - យុវតី យីម ស្រីណាន់ និស្សិតផ្នែកថែទាំអគារ នៃវិទ្យាសា្ថន PSEI នៅពេលដែលចាប់ផ្តើមរៀន គឺដំបូងយើងត្រូវឡើងតាមកាំជណ្តើរ ពីថ្នាក់ទី១ដល់ថ្នាក់បន្តបន្ទាប់ មិនមែនកាំទី១ផ្តោះឡើងកាំចុងក្រោយទេ។ ចំពោះការរៀនជំនាញក៏ដូចគ្នា ស្រីណាន់ មើលឃើញថា អ្វីដែលខ្លួនឯងប៉ងប្រាថ្នាវានៅឆ្ងាយ ដូច្នេះស្រីណាន់ត្រូវដើរឡើងកាំទី១ ទី២ រហូតដល់បំណងប្រាថ្នាចុងក្រោយរបស់ខ្លួន។ តើជំហានដែលយុវតី យឹម ស្រីណាន់ កំពុងតែឡើងនេះ តើអាចឱ្យយុវតីរូបនេះដើរដល់គោលដៅដែរឬទេ? |























































































