ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship ឆ្នាំ២០២៤

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យជាច្រើននៅក្នុងប្រទេសថៃ ពីកម្មវិធីអាហារូបករណ៍ Child’s Dream University Scholarship សម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិតប្រទេសកម្ពុជា និងមីយ៉ានម៉ា។

អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញផ្សេងៗទៅតាមសាកលវិទ្យាល័យដូចជា ជំនាញការអប់រំក្នុងការបង្រៀននៅសាកលវិទ្យាល័យអន្តរជាតិ Asia-Pacific (Asia-PacificInternational University) ជំនាញផ្នត់គំនិត និងយុទ្ធសាស្ត្រទំនាក់ទំនង, ផលិតកម្មប្រព័ន្ធផ្សព្វផ្សាយច្នៃប្រឌិត​ នៅសាកលវិទ្យាល័យបាងកក។ ជំនាញ វិទ្យាសាស្ត្រ​សង្គម, សេដ្ឋកិច្ច, វិទ្យាសាស្ត្របរិស្ថាន នៅសាកលវិទ្យាល័យឈៀងមៃ។ ជំនាញវិស្វកម្មសូហ្វវែរ នៅ King Mongkut’s Institute of Technology Ladkrabang ជំនាញ សុខភាព​សាធារណៈ, សុខភាពបរិស្ថាន នៅសាកលវិទ្យាល័យ Mae Fah Luang ជំនាញវិទ្យាសាស្ត្របរិស្ថាន នៅសាកលវិទ្យាល័យ Mahidol ជំនាញទំនាក់ទំនងអន្តរជាតិ និងការអភិវឌ្ឍន៍នៅសាកលវិទ្យាល័យ Rangsit និងជំនាញ វិស្វកម្ម​សំណង់​ស៊ីវិល, វិស្វកម្មម៉ាញេទិក, គោលនយោបាយ និងការអភិវឌ្ឍន៍សង្គម, ការសិក្សាសកល និងសហគ្រិនសង្គមនៅសាកលវិទ្យាល័យ Thamamasat ។

បេក្ខជនបំពេញពាក្យត្រូវភ្ជាប់ជាមួយឯកសារចាំបាច់មួយចំនួនដូចជា រូបថតទំហំលិខិតឆ្លងដែន, លិខិតឆ្លងដែនមានសុពលភាព, អត្តសញ្ញាណបណ្ណ ឬសំបុត្រកំណើត, ព្រឹត្តិបត្តិពិន្ទុIELTS, រូបថតផ្ទះ សំណេរតែងសេចក្ដី និងឯកសារយោង។

លក្ខខណ្ឌជ្រើសរើសបេក្ខជនត្រូវជាជនជាតិខ្មែរ និងមីយ៉ាន់ម៉ា មានអាយុមិនលើសពី៣០ឆ្នាំរហូតដល់ថ្ងៃផុតកំណត់ដាក់ពាក្យ មកពីគ្រួសារមានខ្វះខាត (មិនមានលទ្ធភាបន្តការសិក្សានៅសាកលវិទ្យាល័យ) មិនទទួលបានអាហារូបករណ៍សិក្សានៅសាលាផ្សេងៗ ។ ជាមួយគ្នានេះ បេក្ខជនត្រូវមានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬលិខិតដែលមានតម្លៃស្មើ និងលិខិតបញ្ជាក់ភាសាអង់គ្លេស ឬភាសាថៃទៅតាមកម្មវិធីសិក្សាដែលបេក្ខជនជ្រើសរើស។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://docs.google.com/forms/d/e/1FAIpQLSeKzJ6T7WtgYE0h3pz_bLsyOOra_-cJsvKV708CeCmjSmnlVA/viewform?fbzx=3770049543114521341 ។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងរហូតដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ចំនួន១៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2024

វិទ្យាស្ថានពហុបច្ចេកទេសកំពង់ឆ្នាំងប្រកាសជ្រើសរើស យុវជន យុវនារី ឱ្យសិក្សាជំនាញវិជ្ជាជីវៈចំនួន១៥០នាក់ទៅសិក្សាលើជំនាញចំនួនប្រាំរយៈពេលសិក្សា៤ខែ។

សាលាមធ្យមវិចិត្រសិល្បៈជ្រើសរើសសិស្សចូលរៀនឥតគិតថ្លៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2023

សាលាមធ្យមសិក្សាវិចិត្រសិល្បៈនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈប្រកាសប្រលងជ្រើសរើសសិស្សានុសិស្សសិក្សាជំនាញសិល្បៈឥតគិតថ្លៃឆ្នាំសិក្សា ២០២៣-២០២៤...

អាហារូបករណ៍ព័ត៌មានវិទ្យា ៨០កន្លែង នៅមជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2026

មជ្ឈមណ្ឌលកូរ៉េ សហ្វវែរ អេច អ ឌី (Korea Software HRD Center) ប្រកាសផ្តល់ឱកាសអាហារូបករណ៍ផ្នែកព័ត៌មានវិទ្យា រហូតដល់ ៨០កន្លែង

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៤០កន្លែងពីអង្គការសម្រេចសុបិនកុមារ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសម្រាប់សិស្សនិស្សិតចំនួន៤០កន្លែង ពីអង្គការសម្រេចសុបិនកុមារក្នុងឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ឧបត្ថម្ភការសិក្សារបស់បេក្ខឱ្យសិក្សានៅតាមសាកលវិទ្យាល័យ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/03/2024

ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...