គន្លឹះដើម្បីបង្កើនផលិតភាពសិក្សា តាមរយៈការអប់រំចិត្តឱ្យផ្តោតលើបច្ចុប្បន្នភាព

ក្រៅពីលទ្ធផលសិក្សា សិស្សត្រូវដោះស្រាយជាមួយនឹងកត្តាប្រឈមជាច្រើន ហើយការសម្រេចឱ្យបាននូវលទ្ធផលសិក្សាល្អ មិនមែនដើម្បីបំពេញតាមចំណូលចិត្តរបស់ខ្លួនតែមួយមុខនោះទេ ប៉ុន្តែសិស្សមួយចំនួនក៏ទទួលរងសម្ពាធពីខាងក្រៅខ្លួនផងដែរដូចជា ការរំពឹងទុកពីសង្គម ពីអាណាព្យាបាល ដែលជាកត្តាជំរុញឱ្យបាត់បង់ការរស់នៅជាមួយបច្ចុប្បន្នភាព និងរួមចំណែកបង្កើនភាពតានតឹង ហើយប៉ះពាល់ទៅកាន់ផលិតភាពនៃការសិក្សា។

តាមរយៈ Teenlife បានឱ្យដឹងថា ការអប់រំចិត្តទាំងនោះកើតមានតាមរយៈសកម្មភាពមួយចំនួនដូចជាការឆ្លុះបញ្ចាំង និងការសង្កេតពីបរិយាកាសដែលកើតមាននៅជុំវិញខ្លួន ដោយមានរៀបរាប់លម្អិតដូចខាងក្រោម ៖

ការអប់រំចិត្ត ៖ ការអប់រំចិត្តក្នុងនាមជាសិស្សនៅត្រង់ចំណុចនេះចង់សំដៅលើ ការយកចិត្តទុកដាក់ទាំងស្រុងទៅលើសកម្មភាព ឬក៏បរិយាកាសដែលកើតមាននៅជុំវិញខ្លួន។ មានន័យថា ទោះស្ថិតក្នុងកាលៈទេសៈណា ឬធ្វើសកម្មភាពអ្វីក៏ដោយ គួរផ្តោតលើរឿងតែមួយឱ្យចប់សព្វគ្រប់សិន ទើបបន្តទៅធ្វើសកម្មភាពដទៃទៀត។ ឧស្សាហ៍សង្កេតខ្លួនឯង ថា តើប៉ុន្មានដងក្នុងមួយថ្ងៃ ដែលធ្វើសកម្មភាពពីរបីក្នុងពេលតែមួយ ប៉ុន្តែមិនអាចបញ្ចប់ជាលទ្ធផលសូម្បីតែមួយ ឬធ្វើសកម្មភាពលាយឡំច្រើន ហើយបង្កើននូវអាការស្រ្តេសបន្ថែម?​ ឧទាហរណ៍ដូចជា ចុចមើលបណ្តាញសង្គមបណ្តើរ​ញាំ​បណ្តើរ គណនាលេខបណ្តើរនិយាយគ្នាលេងបណ្តើរ ដែលសកម្មភាពទាំងនេះ មើលមួយភ្លែតដូចជាការសន្សំពេលវេលា ប៉ុន្តែជាការរុញច្រានឱ្យស្មារតីមិនស្ថិតក្នុងបច្ចុប្បន្នភាព។

ដូច្នេះ ពេលដែលនិយាយដល់ការអប់រំចិត្ត គេមិនអាចរំលងបានឡើយចំពោះ៣ចំណុចសំខាន់ៗដែលត្រូវសួរទៅកាន់ខ្លួនឯងដូចជា តើកំពុងមានអារម្មណ៍បែបណា? កំពុងគិតអី? មានអ្វីកើតឡើងខ្លះនៅជុំវិញខ្លួន? ដែលការសួរបែបនេះ ក៏បានរួមចំណែកកុំឱ្យបារម្ភអំពីអតីតកាល ឬក៏អនាគតច្រើនជ្រុល ប៉ុន្តែជំនួសមកវិញនូវការផ្តោតលើស្ថានភាពជាក់ស្តែងបច្ចុប្បន្ននេះ​។

គុណសម្បត្តិគោលៗបានពីការយកចិត្តទុកដាក់លើការអប់រំចិត្តកំឡុងពេលសិក្សា ៖ សម្រាប់សិស្សដែលកំពុងតែប្រឈមនឹងបញ្ហាតានតឹង រងសម្ពាធពីទំនាក់ទំនងក្នុងគ្រួសារមិនល្អ ឬក៏សម្ពាធពីការរំពឹងទុកខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ ក៏ដូចជាមានទំនួលខុសត្រូវធ្ងន់ លើសពីដែនសមត្ថភាព ឬលទ្ធភាព ការផ្តល់អាទិភាពលើការអប់រំស្មារតី អប់រំចិត្ត បានដើរតួនាទីសំខាន់ក្នុងការបន្ថយស្រ្តេស និងគិតគូរអំពីផលិតភាពនៃការសិក្សា។ បន្ថែមពីនោះ ការធ្វើឱ្យស្មារតីខ្លួនស្ថិតក្នុងបច្ចុប្បន្នភាព មិនត្រឹមតែបន្ថយភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយសម្រួលទៅកាន់ការស្វែងរកខ្លួនឯង ទាំងសក្តានុពល និងជំនាញដែលខ្លួនកំពុងរៀន។

នៅពេលដែលមានទម្លាប់ផ្តល់ការយកចិត្តទុកដាក់ទាំងស្រុងទៅលើបច្ចុប្បន្នភាព មិនថាជាមួយមិត្ត សមាជិកគ្រួសារ បងប្អូន ដៃគូ គ្រូ ឬអ្នកបង្វឹកបង្ហាត់នោះទេ ភាពវិជ្ជមានគឺបង្កើនជំនាញស្តាប់ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយគ្នាឱ្យកាន់តែស៊ីជម្រៅ។ ការអប់រំចិត្តជួយបង្កើនឱ្យការចូលរួមពេញលេញជាមួយអ្នកដែលត្រូវទំនាក់ទំនងជាមួយ និងការប្រាស្រ័យទាក់ទងជាមួយមនុស្សជុំវិញខ្លួន។

វិធីសាស្រ្តជារួមក្នុងការអនុវត្ត ៖ មានកត្តាជាច្រើនដែលអាចអនុវត្តន៍បានដើម្បីជំរុញដល់ការពង្រឹងស្មារតី ឬក៏ការអប់រំចិត្ត ដូចជា ការរៀនពីរបៀបដកដង្ហើម ការផ្តោតលើរឿងតែមួយ ធ្វើសកម្មភាពមួយៗឱ្យចងចាំបន្តសកម្មភាពបន្ទាប់ ការហាត់យូហ្កា ព្រោះត្បិតយូហ្កាប្រើប្រាស់រាងកាយទៅអនុវត្តន៍ ប៉ុន្តែវាបានរួមចំណែកយ៉ាងខ្លាំងទៅកាន់សុខភាពផ្លូវចិត្ត​។ ក្រៅពីនេះ គួរបង្កើតទីតាំងដែលមានបរិយាកាសស្ងប់ ឬគិតទុកមុនអំពីលទ្ធផលវិជ្ជមាន និងបន្តធ្វើសកម្មភាពដែលខ្លួនឯងចូលចិត្តបន្ទាប់ពីកាតព្វកិច្ចជាសិស្ស ដោយមានដូចជាលេងកីឡា ឬតន្រ្តីជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ ៣៥០កន្លែង នៅវិទ្យាស្ថានជំនាន់ថ្មី សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/09/2025

ដើម្បីរួមចំណែកក្នុងវិស័យអប់រំ អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ ចំនួន៣៥០កន្លែង សិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានវិទ្យាសាស្រ្តគ្រប់គ្រង និងសេដ្ឋកិច្ច ផ្ដល់ការសិក្សាជំនាញកុំព្យូទ័រ និងទីផ្សារចំនួន១៧៤កន្លែងឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2023

វិទ្យាស្ថានវិទ្យាសាស្រ្ត​គ្រប់គ្រង និងសេដ្ឋកិច្ច ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញរយៈពេល៣ខែដល់សិស្សានុសិស្ស និងសាធារណៈជន​ដោយ​ឥតគិតថ្...

អាហារូបករណ៍ថ្នាក់អនុបណ្ឌិត និងបណ្ឌិត ពីកម្មវិធី Australia Awards ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

កម្មវិធីអាហារូបករណ៍ «Australia Awards Scholarships Intake 2024» របស់រដ្ឋាភិបាល​អូស្រ្តាលី សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចាប់ផ្តើម​ដំណើរការ​ចុះឈ្មោះ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *