៧ចំណុចបង្កើនស្មារតីកីឡាសម្រាប់កុមារតាមរយៈការបង្រៀនរបស់ឪពុកម្ដាយ

ភ្នំពេញ – ឪពុកម្តាយ និងកូនៗចូលចិត្តកីឡាដូចគ្នា គឺមានភាពងាយស្រួលក្នុងការលេងកីឡាជាមួយគ្នា។ ភាពស្និទ្ធស្នាលផ្នែកកីឡា គឺជាមេរៀនជីវិតមួយដែលកុមារអាចរៀនពីកីឡាបាន។ ទន្ទឹមគ្នានេះ ឪពុកម្ដាយអាចជួយកូនរបស់ខ្លួនឱ្យយល់ និងឱ្យតម្លៃចំពោះភាពជាកីឡា និងប្រាកដថាកូនមានបទពិសោធន៍លេងកីឡាប្រកបដោយសុវត្ថិភាព និងភាពរីករាយ។

ខាងក្រោមនេះ ជាចំណុចមួយចំនួនជួយបង្កើនស្មារតីកីឡាសម្រាប់កុមារដែលឪពុកម្ដាយអាចចែករំលែកជាមួយកូនៗបាន រួមមាន៖

១. អនុវត្តតាមច្បាប់នៃកីឡា ៖ ការអនុវត្តតាមច្បាប់នៃកីឡាហាក់ដូចជាងាយស្រួលជាងក្នុងការយកឈ្នះដោយល្បិចកល ប៉ុន្តែអ្នកលេងកីឡាគ្រប់គ្នាត្រូវធ្វើតាមច្បាប់។ ទន្ទឹមគ្នានេះ ពន្យល់កូនរបស់អ្នកថា ច្បាប់ត្រូវបានបង្កើតឡើង ដើម្បីឱ្យកីឡាអាចលេងក្នុងរបៀបរៀបចំមួយប្រសើរ។

២. ជៀសវាងការឈ្លោះប្រកែកគ្នា ៖ រក្សាការផ្តោតលើការប្រកួត ជាជាងការខឹងមិត្តរួមក្រុម គ្រូបង្វឹក ឬអាជ្ញាកណ្តាល ។ ជៀសវាងការប្រើភាសាអាក្រក់ និងពាក្យអវិជ្ជមានជានិច្ច ។ លើសពីនេះ អំឡុងពេលលេងកីឡាឪពុកម្ដាយក៏អាចណែនាំកូនឱ្យជៀសវាងការឈ្លោះប្រកែកគ្នា ហើយត្រូវចេះបង្កើនសាមគ្គីភាពជាមួយក្រុមផងដែរ។

៣. លេងដោយយុត្តិធម៌ ៖ អ្នកលេងកីឡាល្អចង់ឈ្នះព្រោះគេគោរពតាមច្បាប់ ហើយលេងឱ្យអស់ពីសមត្ថភាព។ កុំគាំទ្រការប្រឹងប្រែងណាមួយដើម្បីឈ្នះដោយការព្យាយាមធ្វើរំលងច្បាប់។ ទន្ទឹមគ្នានេះ ការបោកប្រាស់មិនអាចទទួលយកបានទេ។ ម៉្យាងវិញទៀត នៅក្នុងវិស័យកីឡា យុវជនជាចំណុចសំខាន់ដែលត្រូវលើកទឹកចិត្ត ជាពិសេសអ្នកដែលមានជំនាញតិចបំផុតឱ្យមានឱកាសចូលរួមលេងកីឡា។

៤. ទៅតាមទិសដៅ ៖ ត្រង់ចំណុចនេះ សង្កត់ធ្ងន់លើសារៈសំខាន់នៃការស្តាប់គ្រូបង្វឹក និងអាជ្ញាកណ្តាល និងធ្វើតាមការណែនាំរបស់ពួកគេអំឡុងពេលនៅលើទីលាន និងចូលរួមក្នុងសកម្មភាពក្រុម។ ទន្ទឹមគ្នានេះ កុមារនឹងបង្កើនភាពវ័យឆ្លាតបន្ថែម ដោយដឹងច្បាស់ពីទិសដៅរបស់ខ្លួនអំឡុងពេលលេងកីឡា។

៥. គោរពក្រុមផ្សេងទៀត ៖ មិនថាក្រុមរបស់អ្នកឈ្នះ ឬចាញ់នោះទេ វាជារឿងសំខាន់ដើម្បីបង្ហាញការគោរពចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមផ្សេងទៀត។ ប្រសិនបើក្រុមផ្សេងទៀតឈ្នះ ត្រូវទទួលយកការបរាជ័យ ទទួលស្គាល់សមត្ថភាពរបស់ពួកគេ ហើយបន្តទៅមុខទៀត។ ប្រសិនបើក្រុមរបស់អ្នកឈ្នះ ចូរទប់ទល់នឹងអំណួត នោះហើយជាអ្វីដែលវាមានន័យថាជាអ្នកឈ្នះដ៏សប្បុរស។ ចំណុចនេះ ឪពុកម្ដាយគួរណែនាំប្រាប់កូនៗឱ្យបានដឹង។

៦. លើកទឹកចិត្តមិត្តរួមក្រុម ៖ កីឡាជាក្រុមដំណើរការល្អបំផុតនៅពេលដែលបុគ្គលម្នាក់ៗគាំទ្រក្រុម។ លើសពីនេះ សរសើរមិត្តរួមក្រុមចំពោះអ្វីដែលពួកគេធ្វើបានល្អ និងលើកទឹកចិត្តពួកគេពេលធ្វើខុស។ ជៀសវាងការរិះគន់ និងទង្វើមិនសមរម្យ។ ឪពុកម្តាយគួរតែផ្ដល់គំរូតាមអាកប្បកិរិយានេះសម្រាប់កូនដោយសរសើរពួកគេចំពោះរឿងជាក់លាក់ដែលពួកគេធ្វើបានល្អ ទោះបីជាពួកគេធ្វើខុស ឬប្រហែលជាមិនបានលេងដូចការរំពឹងទុកក៏ដោយ។

៧. បញ្ចប់ដោយការចាប់ដៃ ៖ អ្នកលេងកីឡាល្អដឹងពីវិធីបញ្ចប់ការប្រកួតដោយវិជ្ជមាន ទោះជាឈ្នះ ឬមិនឈ្នះ។ ការគំរាមកំហែង កំហឹង ការរិះគន់ និងការបញ្ចេញមតិអវិជ្ជមានផ្សេងទៀតគឺមិនអាចទទួលយកបានទេ។ ទន្ទឹមគ្នានេះ ឪពុកម្តាយគឺជាគំរូដ៏សំខាន់ ដូច្នេះសូមឱ្យកូនរបស់អ្នកឃើញអ្នកប្រកាន់ខ្ជាប់នូវគោលការណ៍ទាំងនេះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2025

សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧ ក្រោម​កម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃប្រទេស​ហុងគ្រី នឹង​ផ្តល់អាហារូបករណ៍ ចំនួន ៣០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

ឱកាស​សម្រាប់អ្នករៀនជំនាញព័ត៌មានវិទ្យា រដ្ឋសភាជ្រើសរើសមន្រ្តីកិច្ចសន្យា ចំនួន៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2025

ជា​ឱកាស​សម្រាប់​សិស្ស​និស្សិត​ដែលមានជំនាញព័ត៌មានវិទ្យា (IT) ពេលនេះ​ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានប្រកាស​ប្រឡង​ជ្រើសរើស​មន្រ្តីកិច្ចសន្យាទាំងពីរភេទ ចំនួន៣០នាក់ ដើម្បីបំពេញ​ការងារ​នៅ​រដ្ឋសភាជាតិ។

ក្រសួងអប់រំ ជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំចំនួន៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសគ្រូប្រឹក្សាគរុកោសល្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសប្រឹក្សាគរុកោសល្យ ជំនាន់ទី៥ ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

បណ្ដុំអាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Dubai ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម ពីបណ្ដុំអាហារូបករណ៍ជាច្រើនដែលផ្ដល់ឱ្យពេញលេញ និងដោយផ្នែក។ កម្មវិធីសិក្សាផ្ដល់ឱ្យតាមរយៈអាហារូបករណ៍...