ជំនាញ​ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល សំខាន់​ខ្លាំង​ក្នុង​វិស័យ​ធុរកិច្ច​បច្ចុប្បន្ន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ជំនាញ​ផ្នែក​ទំនាក់ទំនង​លក់ និង​ទីផ្សារ​ឌីជីថល (Digital Communication, Sales and Marketing) ជា​ជំនាញ​ដែល​គេ​រំពឹង​ថា នឹង​មាន​តម្រូវការ​ខ្ពស់​នៅ​ពេល​អនាគត​ដ៏​ខ្លី ព្រោះតែ​ការ​ធ្វើ​អាជីវកម្ម​បច្ចុប្បន្ន​កំពុង​សម្រប​យ៉ាង​ឆាប់​រហ័ស​ទៅ​ក្នុង​ពិភពលោក​ឌីជីថល។

លោក ឆន ឥស្សារ៉ារស្មី អ្នក​សម្របសម្រួល​កម្មវិធី​សិក្សា​ជំនាញ​ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល សម្រាប់​និស្សិត​ថ្នាក់​បរិញ្ញាបត្រ នៃ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​​ (CADT) បាន​លើក​ឡើង​ថា សេដ្ឋកិច្ច​ឌីជីថល​ក្នុង​តំបន់​អាស៊ាន ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​កើន​ឡើង​ដល់ ៣៦៣ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ២០២៥។ លោក​បន្ត​ថា ការ​កើន​ឡើង​នេះ នឹង​ជំរុញ​ដោយ ពាណិជ្ជកម្ម​អេឡិចត្រូនិក (E- Commerce) ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឌីជីថល និង​ការ​ទទួល​យក​បច្ចេកវិទ្យា​ថ្មីៗ។

លោក ឥស្សារ៉ារស្មី លើកឡើងថា សម្រាប់​បរិបទ​កម្ពុជា ក្រុមហ៊ុន​នៅ​ក្នុង​វិស័យ​ជាច្រើន ដូចជា ការ​លក់រាយ វិស័យ​បច្ចេកវិទ្យា និង​ប្រព័ន្ធ​ផ្សព្វផ្សាយ កំពុង​តែ​ជំរុញ​ការ​វិនិយោគ​កាន់តែ​ខ្លាំង​ឡើង ក្នុង​ទីផ្សារ​ឌីជីថល ដើម្បី​បង្កើន​អតិថិជន និង​ការ​លក់​របស់​ខ្លួន។ ហេតុនេះ ជំនាញ​ផ្នែក​ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល ជា​ជំនាញ​ដែល​មាន​សារៈសំខាន់​សម្រាប់​ធុរកិច្ច​បច្ចុប្បន្ន។

លោក ឆន ឥស្សារ៉ារស្មី អ្នកសម្របសម្រួលកម្មវិធីសិក្សាជំនាញទំនាក់ទំនង លក់ និងទីផ្សារឌីជីថល សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រ នៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា​​ (CADT) ។

បើ​តាម​ការ​បញ្ជាក់​របស់​លោក ឥស្សារ៉ារស្មី ក្នុង​បរិបទ​ប្រទេស​កម្ពុជា គំនិត​ផ្ដួចផ្ដើម​អំពី​បរិវត្ត​កម្ម​ឌីជីថល ត្រូវ​បាន​អនុវត្ត​ទាំង​នៅ​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន។ ការ​អនុវត្ត​នេះ ជំរុញ​ឱ្យ​មាន​តម្រូវការ អ្នក​ជំនាញ ដែល​អាច​ជួយ​កសាង​យីហោ​អាជីវកម្ម​អនឡាញ ដើម្បី​អាច​ទាក់ទាញ​អតិថិជន និង​ជំរុញ​ការ​លក់។ លោក​បន្ត​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ជាច្រើន កំពុង​វិនិយោគ​លើ​វេទិកា​ឌីជីថល ដែល​ទាមទារ​ឱ្យ​មាន​អ្នក​ជំនាញ​ផ្នែក​ផ្សព្វផ្សាយ​ឌីជីថល ការ​បង្កើត​មាតិកា​ឌីជីថល ការ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម និង​ស្វ័យ​ប្រវត្តិកម្ម​ផ្នែកលក់។

លោក ឥស្សារ៉ារស្មី សង្កត់​ធ្ងន់​ថា មាន​វិស័យ​ចម្បង ៥ ដែល​កំពុង​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល រួមមាន ៖ ទី១. ពាណិជ្ជកម្ម​អេឡិចត្រូនិក (E- Commerce) និង​លក់រាយ, ទី២. ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ធុរកិច្ច​ថ្មី (Start-up), ទី៣. ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កម្សាន្ត, ទី៤. ការ​ទំនាក់ទំនង​សាធារណៈ និង​ទីភ្នាក់ងារ​ផ្នែក​ទំនាក់ទំនង​ឌីជីថល (Public Relations and Communication Agencies) និងទី៥ ក្រុមហ៊ុន​ក្នុង​វិស័យ​ធនាគារ វិស័យ​សុខាភិបាល និង​ទូរគមនាគមន៍។

លោក ឡេង គឹមហួរ និស្សិត​ជំនាញ​ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល លើក​ឡើង​ថា លោក​រៀន​ជំនាញ​នេះ ព្រោះ​យល់​ថា ក្នុង​បរិបទ​សង្គម​ឌីជីថល អ្នក​ជំនាញ​ឌីជីថល​នឹង​មាន​តម្រូវ​ការ​ខ្ពស់ ជា​ពិសេស​ក្នុង​វិស័យ​ធុរកិច្ច។ ខណៈ​ឧបសគ្គ​សម្រាប់​លោក​ក្នុង​ការ​សិក្សា​ជំនាញ​នេះ គឺ​ការ​សរសេរ​កូដ ប៉ុន្តែ​លោក​នៅ​តែ​អាច​សិក្សា​បាន។ លោក គឹមហួរ បន្ត​ថា យុវសិស្ស​ដែល​កំពុង​រៀន​នៅ​វិទ្យាល័យ និង​ទើប​តែ​ចប់​បាក់ឌុប គួរ​តែ​ពិចារណា​រៀន​ជំនាញ​ឌីជីថល ព្រោះ​បច្ចុប្បន្ន​កម្ពុជា​កំពុង​អភិវឌ្ឍ​ទៅ​ជា​សង្គម​ឌីជីថល។

លោក ឡេង គឹមហួរ និស្សិតជំនាញទំនាក់ទំនង លក់ និងទីផ្សារឌីជីថល ។

កញ្ញា ផល ច័ន្ទធីតា និស្សិត​ជំនាញ​ធុរកិច្ច​ឌីជីថល បាន​លើក​ទឹកចិត្ត​ទៅ​ដល់ សិស្សានុសិស្ស​កំពុង​រៀន និង​ទើប​តែ​ចប់​ថ្នាក់​វិទ្យាល័យ ហើយ​មាន​ក្តី​ស្រឡាញ់​វិស័យ​ធុរកិច្ច គួរ​តែ​ចាប់​យក​ជំនាញ​ទំនាក់ទំនង លក់ និង​ទីផ្សារ​ឌីជីថល ព្រោះ​ជំនាញ​នេះ​មិន​ត្រឹមតែ​សិក្សា​អំពី​ធុរកិច្ច​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​និស្សិត​ក៏​ត្រូវ​សិក្សា​អំពី​បច្ចេកវិទ្យា​ដែរ​ ដើម្បី​សម្រប​តាម​យុទ្ធសាស្ត្រ​បញ្ចកោណ ដែល​មាន​មុំ​មួយ​ផ្ដោត​លើ​បច្ចេកវិទ្យា។

បើ​តាម​លោក ឆន ឥស្សារ៉ារស្មី ដើម្បី​ចូល​រៀន​ជំនាញ​នេះ សម្រាប់​នៅ CADT សិស្ស​ត្រូវ​ឆ្លង​កាត់​ការ​ប្រឡង ហើយ​ចំពោះ​លក្ខខណ្ឌ​ប្រឡង សិស្ស​ទាំងអស់​ត្រូវ​ឆ្លង​កាត់​ការ​ធ្វើ​តេស្ត​លើ​វិញ្ញាសា គណិតវិទ្យា តក្កវិទ្យា និង​ភាសា​អង់គ្លេស។ លើស​ពីនេះ ប្រសិន​បើ​ការ​ធ្វើតេស្ត​ទទួល​បាន​លទ្ធផល​ល្អ សិស្ស​ក៏​អាច​ទទួល​បាន​ឱកាស​អាហារូបករណ៍​ពី​សាលា​ផង​ដែរ។

គួរ​ជម្រាប​ជូន​ថា បើ​យោង​តាម​ទិន្នន័យ​ពី​ការ​ជ្រើសរើស​បុគ្គលិក​នៅ​សហរដ្ឋអាមេរិក​ ក៏​ដូចជា​ប្រទេស​ផ្សេង​ៗ​នៅ​លើ​ពិភពលោក ​​​គេ​រក​ឃើញ​ថា មាន​ជំនាញ​ឌីជីថល​ចំនួន​៤​កំពុង​មាន​តម្រូវ​ការ​ខ្ពស់ ក្នុង​នោះ​ជំនាញ​ទីផ្សារ​ឌីជីថល​ក៏​ស្ថិត​ក្នុង​ចំណោម​ជំនាញ​ទាំង​៤​នោះដែរ ដោយ​មាន​អត្រា​​តម្រូវ​ការ​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ក្នុង​កំណើន​យ៉ាង​តិច១០ភាគរយ។ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ជំនាញ​នេះ ក៏​ត្រូវ​បាន​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ​លើក​ទឹកចិត្ត ដល់​សិស្សានុសិស្ស​ដែល​ទើប​នឹង​បញ្ចប់​ថ្នាក់ទី១២ ចូល​រៀន​ឱ្យ​បាន​ច្រើន ដើម្បី​ទទួល​បាន​ជំនាញ​ស្រប​តាម​បរិបទ នៃសង្គម ៤.០ ក្នុង​គោលដៅ​រក​ការងារ​បាន​ល្អ និង​ចំណូល​ខ្ពស់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania នៃប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2025

កម្មវិធីអាហារូបករណ៍ University of Tasmania Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Tasmania ប្រទេស​អូស្រ្តាលី សម្រាប់ឆ្នាំសិក្សា២០២៥។

រដ្ឋាភិបាលជប៉ុន ផ្តល់អាហារូបករណ៍ ៤កម្រិត សម្រាប់មន្រ្តីរាជការ សិស្សនិស្សិតកម្ពុជា ទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/05/2026

នៅក្នុងឆ្នាំ​២០២៦នេះ រដ្ឋាភិបាលជប៉ុន បានសម្រេច​ផ្តល់​អាហារូបករណ៍ ៤កម្រិត ដល់មន្រ្តីរាជការ និស្សិត និងសិស្ស​កម្ពុជា ដើម្បីទៅបន្ត​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន សម្រាប់ឆ្នាំ២០២៧ ដោយ​អាហារូបករណ៍នឹងរ៉ាប់រងសោហ៊ុយ...

អាហារូបករណ៍ពេញថ្លៃផ្នែក «វេជ្ជសាស្ត្រ និងសុខាភិបាល» សិក្សា​នៅសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2026

អាហារូបករណ៍ផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាលសិក្សានៅសហព័ន្ធរុស្ស៊ី សម្រាប់ឆ្នាំ២០២៦–២០២៧

ស្ថានទូតឥណ្ឌាបើកវគ្គបណ្តុះបណ្តាល យូហ្គា របាំ និងភាសាហិណ្ឌូ នៅភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2026

ស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជា បានប្រកាសបើកទទួលពាក្យចូលរៀនថ្នាក់ជំនាញវប្បធម៌ និងភាសាសម្រាប់សាធារណជន ដែលរួមមាន យូហ្គា (Yoga)

អាហារូបករណ៍សិក្សាភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនរយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំនៅសាធារណរដ្ឋប្រជាមានិតចិនពីសមាគមន៍សិស្ស-និស្សិតអាហារូបករណ៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators