ភ្នំពេញ – វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា (STEM) ត្រូវបានចាត់ទុកថា ជាមុខជំនាញគន្លឹះ ដែលជាជាឃ្នាស់ជំរុញកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យ ២០៣០ និង ២០៥០ ដែលបានចែងក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៅកម្ពុជា។ ហេតុនេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជំនាញទាំងបួននេះ និងកំពុងពង្រឹង និងពង្រីកការអប់រំលើជំនាញទាំងបួន ដើម្បីបម្រើទីផ្សារការងារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
ជាការកត់សម្គាល់ ការងារដែលពាក់ព័ន្ធនឹងវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កាន់តែមានការពេញនិយម និងទទួលបានប្រាក់ចំណូលលើសពីមុខរបរផ្សេងទៀត ហើយកាលពីពេលថ្មីៗនេះ ប្រទេសអភិវឌ្ឍ និងប្រទេសកំពុងអភិវឌ្ឍជាច្រើនបានរកឃើញថា និស្សិតដែលបញ្ចប់ការសិក្សាលើមុខជំនាញវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ទទួលបានប្រាក់បៀវត្សខ្ពស់ និងមានអត្រាឥតការងារធ្វើទាបបំផុត ហើយបើទោះជាពួកគាត់ទៅធ្វើការងារដែលមិនពាក់ព័ន្ធនឹងជំនាញ ក៏ពួកគាត់នៅតែទទួលបានប្រាក់បៀវត្សខ្ពស់សមរម្យ។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា បានក្លាយជារបៀបវារៈអាទិភាពមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា តាមរយៈការដាក់ចេញនូវគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ ។ ហេតុនេះ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលនយោបាយ ស្តីពីការអប់រំវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា កាលពីឆ្នាំ២០១៦ ក្នុងការអភិវឌ្ឍសិស្សចំណេះទូទៅ និងនិស្សិតឧត្តមសិក្សា ឱ្យមានសមត្ថភាពផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឆ្លើយតបនឹងតម្រូវការទីផ្សារការងារ និងសហគមន៍អាស៊ាន។
យោងតាមគោលនយោបាយនេះ សិស្ស និស្សិត នឹងត្រូវផ្តល់ការអប់រំអំពីវិទ្យាសាស្រ្តនៅក្នុងប្រព័ន្ធអប់រំចាប់ពីបឋមសិក្សា រហូតដល់ឧត្តមសិក្សា ទាំងផ្នែកសាធារណៈ និងឯកជន។ ក្នុងនោះក៏មានការជំរុញ និងផ្សព្វផ្សាយការស្រាវជ្រាវ ការរកឃើញថ្មី និងការស្រាវជ្រាវដែលអាចទទួលយកបាន ដើម្បីពង្រឹងសមត្ថភាពអ្នកវិទ្យាសាស្រ្ត និងអ្នកស្រាវជ្រាវជាស្រ្តីផងដែរ។

តាមគោលនយោបាយដដែល ស្ថាប័ន និងគ្រឹះស្ថានសិក្សា ក៏ត្រូវជំរុញការបង្កើតទម្លាប់ និងការគិតគូរពីវិទ្យាសាស្រ្ត និងនវានុវត្តន៍ ព្រមទាំងលើកទឹកចិត្តសម្រាប់ការបង្កើតលទ្ធផល និងសកម្មភាពស្រាវជ្រាវវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា។
យោងតាមរបាយការណ៍របស់សន្និបាតអប់រំ២០១៩-២០២០ និងលើកទិសដៅ២០២០-២០២១ បានបង្ហាញថា ក្នុងចំណោមនិស្សិតដែលសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ១៧១១៨៣នាក់ មាននិស្សិតកំពុងសិក្សាជំនាញ STEM ចំនួន ៣០ភាគរយ និងវិស្វកម្មចំនួន ៨ភាគរយ។បើតាមសៀវភៅ STEM អាជីពការងារនាពេលអនាគត ដែលត្រូវបោះពុម្ពផ្សាយដោយស្ថានទូតអង់គ្លេសប្រចាំកម្ពុជា បានបង្ហាញថា STEM នៅក្នុងប្រទេសកម្ពុជា មានវិជ្ជាជីវៈចំនួន២០ រួមមាន ៖ ប្រធានខ្សែសង្វាក់ផលិតកម្ម, អ្នកបច្ចេកទេសគ្រឿងម៉ាស៊ីនស្វ័យប្រវត្តិ, ស្ថាបត្យករ, វិស្វករសំណង់ស៊ីវិល, ប្រធានក្រុមការដ្ឋានសំណង់, នាយកគម្រោង, អ្នកជំនាញផ្នែកផ្គត់ផ្គង់ទឹក, អ្នកជំនាញអនាម័យទឹក, អ្នកជំនាញសុវត្ថិភាពអាហារ, អ្នកគីមីវិទ្យា, វិស្វករបណ្តាញ, អ្នកបង្កើត Software, អ្នកឯកទេសសុខភាពសាធារណៈ, អ្នកសេដ្ឋកិច្ច, វេជ្ជបណ្ឌិត, អ្នកបច្ចេកទេសមន្ទីរពិសោធន៍វេជ្ជសាស្រ្ត, អ្នកចិត្តវិទ្យា, អ្នកគណនាតម្លៃ, អ្នកវិភាគហិរញ្ញវត្ថុ និង អ្នកមេកានិច៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រពីកម្មវិធីអាហារូបករណ៍ Erasmus University ប្រទេសហូឡង់ឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រកម្មវិធីអាហារូបករណ៍ Erasmus University ពីក្រសួងអប់រំ វប្បធម៌ និងវិទ្យាសាស្ត្រហូឡង់ និងសាកលវិទ្យាល័យស្រាវជ្រាវហូឡង់ និងសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/06/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤។...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង សិក្សានៅប្រទេសចិន ចំនួន១៥កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/03/2026
សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន បានប្រកាសពីការផ្តល់អាហារូបករណ៍ចំនួន១៥កន្លែង
អាហារូបករណ៍ SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយអាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាចំនួន៣០កន្លែងពីរដ្ឋាភិបាលហុងគ្រី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/11/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum Programme រដ្ឋាភិបាលហុងគ្រីចំនួន៣០កន្លែងដល់និស្សិតកម្ពុជា។ អាហារូបករណ៍ផ្ដល់ជូន...
បណ្ឌិត្យសភានគរបាលកម្ពុជា ផ្តល់អាហារូបករណ៍៤០០កន្លែង សម្រាប់សិស្សនិស្សិតដែលចង់ក្លាយជាមន្រ្តីនគរបាល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 19/11/2024
ក្រសួងមហាផ្ទៃកាលពីពេលថ្មីៗនេះបានប្រកាសដល់សាធារណជន ក៏ដូចជាសិស្ស និស្សិត ដែលមានបំណងក្លាយជានាយនគរបាល និងនាយនគរបាលរងបន្តវេន ក្នុងក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ សូមត្រៀមខ្លួនក្នុងការដាក់ពាក្យប្រឡងប្រជែងទទួលយកអាហារូបករណ៍...
អាហារូបករណ៍សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សានៅសាកលវិទ្យាល័យ និងសាលាជំនាញបច្ចេកទេស ឆ្នាំសិក្សា២០២៤-២០២៥ ពីអង្គការកុមារមេគង្គ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/04/2024
ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....




























