រដ្ឋមន្រ្តីអប់រំ ស្នើឱ្យបន្តផ្សព្វផ្សាយចែករំលែកចំណេះដឹងនៃការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍សម្រាប់យុវជនកម្ពុជា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានស្នើឱ្យបន្តផ្សព្វផ្សាយចែករំលែកចំណេះដឹងនៃការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍ ឱ្យបានទូលំទូលាយសម្រាប់យុវជនកម្ពុជា។

នៅកិច្ចប្រជុំត្រួតពិនិត្យសមិទ្ធផល និងវឌ្ឍនភាព និងការលើកទិសដៅបន្តនៃការអនុវត្តថវិកាកម្មវិធី  “មូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រឌិត និងនវានុវត្តន៍” នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនរបស់គម្រោង និងថ្លែងអំណរគុណដល់ក្រុមការងារដែលបានប្រឹងប្រែងយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចរហូតសម្រេចបានលទ្ធផលគួរជាទីមោទនៈនេះ។

បើតាម​ប្រសាសន៍របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងបន្តពង្រឹង អភិវឌ្ឍការអប់រំនៅឱ្យឆ្ពោះទៅរកការស្រាវជ្រាវ និងនវានុវត្តន៍ ដើម្បីពង្រឹងសមត្ថភាព និងជំនាញរបស់ធនធានមនុស្សនៅកម្ពុជាឱ្យសមស្របទៅនឹងបរិបទថ្មីនៃការអភិវឌ្ឍ ជាពិសេសការពង្រឹងសហគ្រិនភាពក្នុងការរៀបចំម៉ូដែលធុរកិច្ចថ្មីៗ។ ដើម្បីចាប់យកកាលានុវត្តភាពពីបដិវត្តន៍ឧស្សាហកម្មទី៤ និងសេដ្ឋកិច្ចឌីជីថល ដែលកំពុងផុសផុលឡើង រាជរដ្ឋាភិបាលបានជំរុញឱ្យមានការបង្កើតឡើងនូវប្រព័ន្ធអេកូឡូហ្ស៊ីដែលបង្កលក្ខណៈអំណោយផលដល់ការបង្កើតថ្មី  នវានុវត្តន៍ការស្រាវជ្រាវ និងអភិវឌ្ឍន៍។

ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឆ្នាំ២០២០ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតមូលនិធិសម្រាប់ការស្រាវជ្រាវ គំនិតច្នៃប្រតិដ្ឋ និងនវានុវត្តន៍ ដែលហៅកាត់ថា “មូលនិធិ ស.គ.ន” និងហៅជាភាសាអង់គ្លេសថា The Research Creativity and Innovation Fund ដែលហៅកាត់ជាភាសាអង់គ្លេសថា ÒRCI Fund” ក្នុងគោលបំណងរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញការធ្វើនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់វិស័យអប់រំ យុវជន និងកីឡា ដែលឆ្លើយតបទៅនឹងទីផ្សារពលកម្ម និងសាកលភាវូបនីយកម្ម។

គួរបញ្ជាក់ដែរថា ក្នុងរយៈពេល ៣ឆ្នាំ ចាប់តាំងពីការបង្កើតមូលនិធិ ស.គ.ន រហូតដល់បច្ចុប្បន្ននេះ ក្រសួងអប់រំ យុវជន និងកីឡា បានអនុវត្តថវិកាកម្មវិធីក្នុងទំហំថវិកា ១២ពាន់លានរៀល លើគម្រោងចំនួន២៦ ដោយមានកិច្ចសហការជាមួយស្ថាប័នចំនួន៣០ ដែលក្នុងនោះមាន២១ជាគ្រឹះស្ថានឧត្តមសិក្សា ៣ជាអង្គភាពនាយកដ្ឋាន ១ជាគ្រឹះស្ថានមធ្យមសិក្សា និង ៥ជាស្ថាប័នឯកជន ឬដៃគូអភិវឌ្ឍ។

គម្រោងទាំង ២៦នេះ បែងចែកជាសកម្មភាពចម្បងៗចំនួន៧ប្រភេទ រួមមាន៖

 ១. គម្រោងរៀបរៀង និពន្ធ និងកែលម្អសៀវភៅសិក្សានៃគ្រឹះស្ថានឧត្តមសិក្សា និងធនធាន អំណានបានប្រមាណ១០០០ចំណងជើង

២. ការលើកកម្ពស់ការប្រកួតប្រជែងស្នាដៃស្រាវជ្រាវវិទ្យាសាស្រ្ត និងការសិក្សាដោយការបង្កើតគម្រោង (Project-Based Learning) ពីកម្រិតមធ្យមសិក្សា ដល់ឧត្ដមសិក្សា ដែលចូលរួមដោយសិស្សានុសិស្ស និងនិស្សិតជិត១៥ពាន់នាក់

៣. ការជំរុញ និងលើកកម្ពស់ចំណាប់អារម្មណ៍ និងការសិក្សាស៊ីជម្រៅលើមុខវិជ្ជាវិទ្យាសាស្ត្រ ដោយការបង្ហាញពិសោធន៍វិទ្យាសាស្រ្ត (Inspired Science) ដែលអនុវត្តនៅគ្រឹះស្ថានសិក្សា៣០

៤. ការផ្តល់ថវិកាជាកត្តាលីករដើម្បីទាក់ទាញការស្រាវជ្រាវជាមួយដៃគូ និងឈានទៅដល់ការ សម្រេចបានគម្រោងស្រាវជ្រាវខ្នាតធំ ដែលមានគម្រោងស្រាវជ្រាវចំនួន១០

៥. ការប្រែក្លាយស្ថាប័នជាមជ្ឍមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដោយការគាំទ្រដំណើរការស្រាវជ្រាវ នៃមន្ទីរពិសោធន៍នៅសាកលវិទ្យាល័យចំនួន៣

៦. កិច្ចសហប្រតិបត្តិការភាពជាដៃគូ Huber Curien “ទន្លេសាប” រវាងក្រសួងអប់រំ យុវជន និងកីឡា និងស្ថានទូតបារាំង លើគម្រោងចំនួន៦

៧. ការបង្កើត និងពង្រឹងអេកូស៊ីស្តែមនៃកិច្ចសហប្រតិបត្តិការរវាងអ្នកស្រាវជ្រាវវ័យក្មេង និងវិស័យឯកជន-ឧស្សាហកម្ម តាមរយៈការបណ្តុះធុរកិច្ច៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ ASEAN-India Fellowship in Agriculture and Allied Sciences ថ្នាក់ឧត្តមសិក្សា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2025

សម្រាប់អ្នកដែលចង់ទទួលបានអាហារូបករណ៍ទៅលើជំនាញកសិកម្ម ឥឡូវនេះ ASEAN-India Fellwoship for Higher Education in Agriculture and Allied Sciences កំពុងតែបើកឱកាស ផ្ដល់អាហារូបករណ៍។

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់សិក្សា Online វគ្គខ្លីនៅសាកលវិទ្យាល័យ Stanford

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2023

ឱកាសសិក្សាជំនាញវគ្គខ្លីនៃសាកលវិទ្យាល័យ Stanford ពីកម្មវិធីអាហារូបករណ៍ Stanford University Free Online Courses 2023 ដល់និស្សិតបរទេសសម្រាប់ឆ្នាំសិក្សា២០២៣...

រៀន​ជំនាញ​បច្ចេកទេស​ ​១៣​ជំនាញ​ ​ឥត​គិត​ថ្លៃ​ ​នៅ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​ប្រជាពលរដ្ឋ​ទូទៅ​ដែល​កំពុង​ស្វែងរក​ការ​សិក្សា​ជំនាញ​បច្ចេកទេស ​ពេលនេះ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង​ ​កំពុង​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​ជំនាញ​បច្ចេកទេស​ និង​វិជ្ជាជីវៈ​ ​ទៅ​លើ​ ​១៣​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ​...

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...