យុវជនមួយក្រុមបង្ហាញគំនិតច្នៃប្រតិដ្ឋបង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដែលចំណាយតិច​ជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់កសិកម្ម

ដោយមើលឃើញថា បច្ចុប្បន្ន​ទឹកដែលប្រើប្រាស់រួចជាច្រើន​ត្រូវ​បានគេបង្ហូរចោល​ចូលទៅ​ក្នុងដី បង្ហូរ​ចូលទៅ​ក្នុងទន្លេ ឬ​ក៏​បង្ហូរ​ចូល​ទៅ​វាលស្រែ ដោយ​មិនដឹងថា ទឹកទាំងនោះអាចជាទឹកកង្វក់​ដែលធ្វើ​ឱ្យ​ប៉ះពាល់​ដល់ប្រភពទឹក ដែល​ក៏​នឹងធ្វើ​ឱ្យ​ប៉ះពាល់ដល់សុខភាពមនុស្ស នៅពេល​ដែល​យកទឹកនោះ​មក​ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទើប​យុវជន​មួយក្រុម​នាំគ្នា​សិក្សា និង​ស្រាវជ្រាវបង្កើតជាប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដោយ​ប្រើប្រាស់​វត្ថុធាតុដើមក្នុងស្រុក ចំណាយតិច ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់បរិស្ថាន និង​អាច​ប្រើប្រាស់​ទឹកឡើងវិញ​សម្រាប់វិស័យកសិកម្ម​ថែមទៀត។

គំនិតច្នៃប្រតិដ្ឋក្នុងការបង្កើតគម្រោង​ប្រព័ន្ធប្រព្រឹត្តកម្ម​ទឹកកខ្វក់នេះ ទទួលបានជ័យលាភីលេខ១ ក្នុងកម្មវិធី​គម្រោង​ច្នៃប្រតិដ្ឋដោះស្រាយ​បញ្ហាទឹកស្អាត និង​អនាម័យ របស់យុវជនជំនាន់ថ្មី​ក្នុងវិស័យទឹកស្អាត និង​អនាម័យជំនាន់ទី១១ ដែលរៀបចំឡើងដោយ​អង្គការ​ប្រើប្រាស់​ទឹក​ប្រកប​ដោយ​ចីរភាព ក្រោម​កិច្ច​សហការ​ជាមួយ​អង្គការ​អភិវឌ្ឍន៍​ជំនាញ​ទឹកស្អាត​ និង​អនាម័យ (WASHSDO)។

ក្រុមយុវជនគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តភាពក្នុងគោលបំណងស្រោចស្រពក្នុងសាលាបឋមសិក្សាប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

កញ្ញា ម៉ៅ ធារ៉ា ជំនួយការស្រាវជ្រាវនៅមជ្ឈមណ្ឌលស្រាវជ្រាវសេវាកម្មប្រព័ន្ធអេកូឡូស៊ី និងការប្រើប្រាស់ដី ហៅកាត់ថា អេកូលែន នៃសាលាក្រោយបរិញ្ញាបត្រ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម និងជាប្រធានក្រុម បានប្រាប់ឱ្យដឹងថា ការបង្កើតគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តភាពនេះ ក្នុងគោលបំណងចម្រោះទឺកកង្វក់ចេញពីបង្គន់ និងបង្ហូរចេញទៅក្រៅប្រកបដោយសុវត្តិភាព ហើយប្រាកដថាមិនមានផលប៉ះពាល់ដល់បរិស្ថានជុំវិញ និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់វិស័យកសិកម្ម។ កញ្ញាបន្តថា វិស័យកសិកម្ម គឺមានតម្រូវការប្រើប្រាស់ទឹកច្រើនរហូតដល់ ៩៦ ភាគរយ ខណៈដែលទឹកក្រោមដី និងទឹកសាបកាន់តែខ្វះទៅៗ។

យើងជឿជាក់ថា ការចាប់ផ្តើមបញ្ជ្រាបជាមួយកុមារតូចអំពីការអប់រំទៅលើវិស័យទឹកស្អាត និងអនាម័យ (WASH) គឺជាការផ្តល់នូវគំរូដ៏ល្អដល់ពួកគេឱ្យយល់ដឹងលើការគ្រប់គ្រងសំណល់រាវ និងចេះសំន្សំសំចៃទឹកប្រើប្រាស់ ព្រមទាំងបង្ហាញជាគម្រូមួយដ៏ល្អដល់សាលារៀន និងសហគមន៍ដទៃទៀត។​

កញ្ញា ម៉ៅ ធារ៉ា ប្រធានក្រុមគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តភាព

ប្រធានក្រុមរូបនេះ បញ្ជាក់បន្ថែមថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះ មានលក្ខណៈសាមញ្ញ និងប្រើប្រាស់វត្ថុធាតុដើមដែលមានស្រាប់នៅក្នុងស្រុក គឺស្រកីដូង ដែលមានសមត្ថភាពច្រោះទឹកកង្វក់ (COD, BOD, TSS) រហូត ៧០ទៅ៨០ភាគរយ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។ ស្រកីដូង មានតម្លៃធូរថ្លៃ បើប្រៀបធៀបជាមួយផលិតផលនាំចូល (Polyvinyl alcohol gel – PVA gel)។ កញ្ញា ធារ៉ា បន្តថា ការជ្រើសរើសយកស្រកីដូង សម្រាប់ចម្រោះទឹកកង្វក់ គឺជួយគាំទ្រផលិតផលក្នុងស្រុក និងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាជន និងកាត់បន្ថយការចំណាកស្រុក។

កញ្ញា ម៉ៅ ធារ៉ា លើកឡើងទៀតថា ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះរួមចំណែកដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រួមមាន SDG3 – សុខភាពល្អ និងសុខុមាលភាព, SDG6 – ទឹកស្អាត និងអនាម័យ, SDG11 – ទីក្រុង និងសហគមន៍ប្រកបដោយនិរន្តរភាព, SDG14 – ជីវិតក្រោមទឹក, SGD15 – ជីវិតនៅលើដី។ លើសពីនេះ ប្រព័ន្ធនេះរួមចំណែកដល់បទបញ្ញត្តិកម្ពុជា (អនុសញ្ញាលេខ ២៣៥) ស្តីពីការគ្រប់គ្រងប្រព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មសំណល់រាវ ដើម្បីកែលម្អការគ្រប់គ្រងសំណល់រាវប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព និងការអភិរក្សជីវៈចម្រុះ។

គម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់

កញ្ញា ម៉ៅ ធារ៉ា បន្ថែមថា ក្រុមរបស់ខ្លួនបានចំណាយពេល ៤សប្តាហ៍ក្នុងការរៀបចំគម្រោងស្រាវជ្រាវមួយនេះ ដោយផ្តើមពីការ​បង្កើតប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តភាពក្នុងគោលបំណងស្រោចស្រពក្នុងសាលាបឋមសិក្សាប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន និងអាចប្រើប្រាស់ទឹកឡើងវិញសម្រាប់វិស័យកសិកម្ម។ ក្នុងការ​ស្រាវជ្រាវនេះ ក្រុមរបស់ខ្លួនក៏​បានជួបនឹងបញ្ហា​លំបាកខ្លះៗដែរ ទាក់ទងនឹងពេលវេលា ដោយសារសមាជិកក្រុមខ្លះកំពុងធ្វើការ និងខ្លះទៀតកំពុងរៀន។ ប៉ុន្តែទោះបីជារវល់យ៉ាងណាក៏ដោយ ពួកគេទទួលខុសត្រូវរៀងៗខ្លួនចំពោះចំណុចការងារដែលបែងចែក និងខិតខំប្រឹងប្រែងសម្រេចចិត្តការទាំងនេះ។ លើសពីនេះ ក្រុមរបស់ខ្លួនន មានអ្នកណែនាំគឺ កញ្ញា វ៉ន ថាវី ជានាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន SuDrain ដែលតែងតែផ្តល់ដំបូន្មាន គាំទ្រ និងលើកទឹកចិត្តគ្រប់ពេលវេលា ទើបធ្វើឱ្យការងារនេះទទួលបានជោគជ័យ។

កញ្ញា ភាព ច័ន្ទជាលីន វិស្វករទឹកនិងបរិស្ថាន នៅក្រុមហ៊ុន SUDrain និងជាសមាជិកក្រុម បាននិយាយថា ក្រុមរបស់ខ្លួនពិតជាសប្បាយចិត្តនៅពេលគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់នេះ ទទួលបានចំណាត់ថ្នាក់លេខ១ ដោយសារវាជាដំណោះស្រាយរបស់ក្រុម ហើយមានការចាប់អារម្មណ៍ពីអ្នកចូលរួម ជាពិសេស គណៈកម្មការផ្ទាល់តែម្ដង។

វិស្វករទឹកនិងបរិស្ថាន រូបនេះ បញ្ជាក់ថា ទឹកកខ្វក់ ជាប្រធានបទមួយដែលមនុស្សជាច្រើនមិនសូវចាប់អារម្មណ៍ និងយកចិត្តទុកដាក់, ក្នុងនោះ នៅពេលប្រើទឹករួចយើងច្រើនតែបង្ហូរទឹកចោល បង្ហូរចូលដី បង្ហូរចូលទន្លេ ឬបង្ហូរចូលវាលស្រែ ដោយមិនដឹងថា ទឹកទាំងនោះនឹងទៅណា។ ប៉ុន្តែបើយើងក្រឡេកមកវិញ ទឹកកខ្វក់ដែលយើងបានបង្កើតជារៀងរាល់ថ្ងៃ ហើយមិនបានគ្រប់គ្រងត្រឹមត្រូវ វាធ្វើឱ្យប៉ះពាល់ប្រភពទឹក ប្រសិនបង្ហូរចូលទន្លេ នឹងធ្វើឱ្យទឹករងការបំពុលកាន់តែខ្លាំង ហើយនៅពេលយើងយកទឹកទាំងនោះយកមកប្រើជាទឹកប្រើប្រាស់ប្រចាំថ្ងៃវាធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ក៏ដូចជាជីវចម្រុះដែលនៅក្នុងទឹក ។

ក្រុមយុវជនគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ប្រកបដោយនិរន្តភាពក្នុងគោលបំណងស្រោចស្រពក្នុងសាលាបឋមសិក្សាប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

កញ្ញា ភាព ច័ន្ទជាលីន បន្ថែមថា ក្រុមរបស់ខ្លួនចង់ឱ្យប្រជាជនយល់ថា ការគ្រប់គ្រងទឹកកង្វក់គឺជាទំនួលខុសត្រូវផ្ទាល់ខ្លួន ដោយ ទឹក ឬកាកសំណល់ដែលបង្ហូរចេញទៅទីសាធារណៈ ឬប្រភពទឹកផ្សេងៗ ត្រូវតែធ្វើការចម្រោះ និងធ្វើប្រព័ន្ធព្រឹត្តកម្មទឹកឱ្យបានត្រឹមត្រូវមុនបង្ហូរចេញទៅបរិស្ថានខាងក្រៅផ្ទាល់។ កញ្ញា បន្តថា តាមរយៈគម្រោងនេះ បានជួយបញ្រ្ជាបចំណេះដឹងពីការគ្រប់គ្រងទឹកកខ្វក់ និងដំណោះស្រាយដែលមានភាពច្នៃប្រឌិត ចំណាយតិច ហើយមានប្រសិទ្ធភាព។

ជាមួយគ្នានេះ កញ្ញា ភាព ច័ន្ទជាលីន ក៏​ចង់ឃើញគម្រោងនេះ លេចចេញជារូបរាងហើយបានអនុវត្តជាក់ស្ដែងនៅក្នុងសាលារៀន។ ទន្ទឹមគ្នានេះ នាង​ក៏​ចង់ឱ្យសាលារៀនក្លាយជាគំរូមួយដែលចេះយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងសំណល់ទឹកកខ្វក់ ហើយចេះយកទឹកមកស្រោចស្រពដំណាំឡើងវិញ។ ដូច្នេះ សាលារៀនដើរតួនាទីសំខាន់ឱ្យក្មេងៗបានយល់ដឹងពីបញ្ហាទឹកស្អាត និងអនាម័យ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

ឱកាសផ្លាស់ប្តូរការសិក្សាសម្រាប់សិស្សវិទ្យាល័យរយៈពេលមួយសប្តាហ៍នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

កម្មវិធី EACAT Homestay Program 2025 កំពុងប្រកាសឱ្យសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ដាក់ពាក្យ ដើម្បី​ផ្លាស់ប្ដូរការសិក្សារយៈពេល១សប្ដាហ៍ នៅប្រទេសជប៉ុន។ កម្មវិធីផ្ដល់ឱកាសដល់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2024

សាកលវិទ្យាល័យ Yunnan Normal Univercity ស្ថិត​នៅ​ទីក្រុង​គុនមីង ខេត្ត​យូនណាន ប្រទេស​ចិន បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន៣០នាក់ សម្រាប់​ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល​១ឆ្នាំ...

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់អាហារូបករណ៍ ១០០% ជូនដល់កូនៗរបស់វីរយុទ្ធជន​ដែលបាន​ពលីជីវិត ដើម្បីបុព្វហេតុ​ការពារបូរណភាពទឹកដី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ សម្រេច​ផ្តល់​ជូន​អាហារូបករណ៍​សិក្សា​ឥតបង់ថ្លៃ ១០០% រយៈពេល​៤ និង​៥ឆ្នាំ ក្នុង​កម្រិត​សិក្សា​ថ្នាក់​បរិញ្ញាបត្រ គ្រប់ជំនាញ​សិក្សា​ទាំង៥មហាវិទ្យាល័យ ជូនដល់កូនៗ​របស់វីរៈយុទ្ធជន

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន ប្រកាស​ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតត្រឡប់ពីប្រទេសថៃវិញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2025

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាដែលត្រឡប់មកពីប្រទេសថៃវិញ ដោយសារវិបត្តិជម្លោះព្រំដែនកម្ពុជា-ថៃ ដែលមានបំណងបន្តការសិក្សានៅកម្ពុជា