៤ចំណុច ដើម្បីជំរុញមជ្ឈមណ្ឌលសិក្សាសហគមន៍ឱ្យដំណើរការល្អ និងប្រែក្លាយជាមជ្ឈមណ្ឌលអប់រំពេញមួយជីវិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

មជ្ឈមណ្ឌលសិក្សាសហគមន៍ ជាទីកន្លែងអប់រំក្រៅប្រព័ន្ធមួយដែលមានទីតាំងស្ថិត​នៅតាមភូមិ តំបន់ប្រជុំជន វត្តអារាម ដែលត្រូវបានបង្កើតឡើងដោយប្រជាពលរដ្ឋ គ្រប់គ្រងដោយប្រជាពលរដ្ឋក្នុងសហគមន៍ ដើម្បីផ្ដល់ឱកាសរៀនសូតសម្រាប់ការអភិវឌ្ឍសហគមន៍ និងការកែប្រែគុណភាពរស់នៅ នៃជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ជាគោលការណ៍មជ្ឈមណ្ឌលសិក្សាសហគមន៍ ផ្ដោតសំខាន់ចំពោះប្រជាពលរដ្ឋជាស្ត្រី កុមារ និងយុវជនក្រៅសាលា ដើម្បីផ្ដល់ឱកាសដល់ពួកគេក្នុងការទទួលយកចំណេះដឹងការអប់រំបច្ចេកទេស សម្រាប់យកទៅប្រកបរបរចិញ្ចឹមជីវិតក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ជាមួយគ្នានេះ ការប្រែក្លាយឱ្យទៅជាមជ្ឈមណ្ឌលអប់រំពេញមួយជីវិត សំដៅ ជាកន្លែងសម្រាប់ផ្ដល់សេវាសិក្សាពេញមួយជីវិតដល់ពលរដ្ឋគ្រប់រូប ផ្ដល់ឱកាសសិក្សា និងបណ្ដុះបណ្ដាលជំនាញមុខរបរ និងជាវេទិកាជួបជុំរបស់ប្រជាសហគមន៍ផ្សព្វផ្សាយសកម្មភាពវប្បធម៌សង្គម និងបន្តអនុវត្តកម្មវិធីអប់រំក្រៅប្រព័ន្ធនិងកម្មវិធីអប់រំផ្សេងៗទៀត។

មជ្ឈមណ្ឌលសិក្សាសហគមន៍

បើតាមផែនការយុទ្ធសាស្រ្តវិស័យអប់រំ ឆ្នាំ២០២៤-២០២៨ ដើម្បីជំរុញមជ្ឈមណ្ឌលសិក្សាសហគមន៍ឱ្យដំណើរការល្អ និងប្រែក្លាយជាមជ្ឈមណ្ឌលអប់រំពេញមួយជីវិតទាមទារនូវកត្តាជាច្រើនរួមមាន ៖

ទី១. ការបំពេញបន្ថែមលើកម្មវិធីសិក្សាសាលារៀនសាធារណៈ ៖ ស្របតាមតម្រូវការជាក់ស្តែងរបស់យុវជន និងសិស្ស ដូចជាកម្មវិធីបណ្ដុះបណ្ដាលភាសាបរទេស បច្ចេកវិទ្យា ព័ត៌មានវិទ្យា ការបណ្ដុះបណ្តាលជំនាញ និងការបើកវគ្គខ្លីៗសម្រាប់យុវជន និងសិស្សចំណេះទូទៅ ព្រមទាំងមានវិធីសាស្ត្រទាក់ទាញសិស្សឱ្យមករៀន។

ទី២. ការផ្សារភ្ជាប់កម្មវិធីបណ្តុះបណ្តាលជាមួយតម្រូវការជាក់ស្តែងក្នុងសហគមន៍ ៖ ការសិក្សាតម្រូវការមជ្ឈមណ្ឌលទីផ្សារ ការបណ្ដុះបណ្តាលជំនាញកសិកម្ម និងការរៀបចំកម្មវិធីប្រកបដោយភាពច្នៃប្រឌិតនិងសិក្សាពេញ នវានុវត្តន៍ ដូចជាវគ្គខ្លីៗខាងផ្នែកគរុកោសល្យ សិប្បកម្មដែក ការផលិតវីដេអូ ការបណ្ដុះបំណិនមួយជីវិត រកប្រាក់ចំណូលជាដើម។

ទី៣. ការចូលរួម និងការសហការ ៖ ការបង្កើតគណៈកម្មការគ្រប់គ្រង ដែលសកម្ម និងមានមនសិការខ្ពស់ ដោយមានការចូលរួមពីយុវជនស្ម័គ្រចិត្ត និងការគាំទ្រពីនាយកដ្ឋានអប់រំក្រៅប្រព័ន្ធ និងអង្គការដៃគូ ដូចជាអង្គការ ឌីវីអន្តរជាតិ ព្រមទាំងធ្វើការអភិវឌ្ឍសមត្ថភាពគណ:កម្មការគ្រប់គ្រងឱ្យមានសមត្ថភាពពេញលេញទាំងជំនាញទន់ និងជំនាញរឹង។

ទី៤. ការធានានិរន្តរភាព ៖ តាមរយៈការផ្តល់ថវិការដ្ឋ ការបង្កើតសកម្មភាពរកចំណូល ដើម្បីទ្រទ្រង់មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ការកៀរគរធនធានពីប្រភពផ្សេងៗ និងការលើកទឹកចិត្តដល់បុគ្គលិក។

គួរជម្រាបជូនថា ក្រោយពីដាក់ចេញនូវគោលនយោបាលជាតិមក មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រូវបានសាងសង់ឡើងបានចំនួន២០កន្លែងហើយ ដែលគិតជាទឹកប្រាក់ប្រមាណជិត៤លានដុល្លារ និងបានចូលរួមសង្រ្គោះកុមារបោះបង់ចោលសាលា និងប្រជាជនងាយរងគ្រោះមិនចេះអក្សរ និងក្រីក្រប្រមាណពីរម៉ឺននាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ ​SHE-CAN ប្រកាសបើកទទួលពាក្យសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសហរដ្ឋអាមេរិកសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ SHE-CAN ដោយ​អាហារូបករណ៍ SHE-CAN ចាប់បើកទទួលពាក្យស្នើសុំអាហារូបករណ៍ សម្រាប់និស្សិតស្ត្រី ដើម្បីលើកកម្ពស់ជីវភាព...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2023

កម្មវិធីអាហារូបករណ៍ព្រះអង្គម្ចាស់ក្សត្រីយ៍មហាក្សត្រីយ៍មហាចក្រី សិរិនថន ចំនួន0៦កន្លែងកំពុងប្រកាសជ្រើសរើសសម្រាប់សាធារណជនកម្ពុជាទាំងពីរភេទសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *