ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

តាមរយៈ OpenWHO នៃអង្គការសុខភាពពិភពលោក បានផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គសិក្សា Online នឹងមានផ្ដល់ជូនការសិក្សាច្រើនជាង២០ភាសាសម្រាប់ជ្រើសរើស និងមានវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាឥតគិតថ្លៃ។

វគ្គសិក្សាដែល OpenWHO ផ្ដល់ជូនរួមមាន Ready for response, One Health, Get Social, Clinical Management, Harmonized health facility assessment, Health inequality monitoring, Neglected tropical diseases, COVID 19, Chemical and biological deliberate events, scientific and strategic talks on COVID, Antimicrobial resistance, Preventing sexual exploitation and abuse, Integrated disease surveillance and response, National languages (COVID 19), Outbreak, Health emergency preparedness, response and resilience, Infodemic management, Infection prevention and control, Healthier populations, Universal health coverage, និង Digital health and innovation។

លក្ខខណ្ឌសម្រាប់បេក្ខជនដែលចង់សិក្សារួមមាន ជាបេក្ខជនមកពីគ្រប់ប្រទេស ឧស្សាហ៍ព្យាយាម និងតាំងចិត្តក្នុងការសិក្សាត្រូវបានលើកទឹកចិត្ត មិនមានកំណត់ថ្លៃចុះឈ្មោះសិក្សា មិនតម្រូវការសញ្ញាបត្រ ឬលិខិតបញ្ជាក់ភាសាអង់គ្លេសផ្សេងៗ។ ជាមួយគ្នានេះ អ្នកសិក្សាទាំងអស់ត្រូវមានកុំព្យូទ័រយួរដៃផ្ទាល់ខ្លួន និងមាន Internet ល្បឿនលឿនដើម្បីអាចសិក្សាបាន បេក្ខជនជានិស្សិតពេទ្យត្រូវបានលើកទឹកចិត្ត។

អត្ថប្រយោជន៍ដែលបេក្ខជនទទួលបានពីកម្មវិធីសិក្សារួមមាន ការសិក្សាឥតគិតថ្លៃ ការចុះឈ្មោះឥតគិតថ្លៃ មិនមានកំណត់អាយុសម្រាប់អ្នកចង់សិក្សាគ្រប់រូប បានស្វែងយល់ និងទទួលបានព័ត៌មានទាក់ទងនឹងសុខភាព និងវិញ្ញាបនបត្របន្ទាប់ពីបញ្ចប់ការសិក្សាផងដែរ។

ដើម្បីចុះឈ្មោះសូមចូលទៅកាន់ https://openwho.org/account/new ។ សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់ https://ranatechdigitals.com/who-free-online-courses-with-free-certification-apply-online/ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

ឱកាសសម្រាប់និស្សិតកម្ពុជាទៅហាត់ការរយៈពេលខ្លីនៅវិទ្យាស្ថាន GIST នៃសាធារណៈរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសសម្រាប់និស្សិត​ដែល​កំពុង​សិក្សា​នៅ​ក្នុង​វិស័យវិទ្យាសាស្រ្ត និង​វិស្វកម្ម ក្នុង​ការ​បាន​ទៅ​ហាត់ការនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Gwangju...

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ UNIL ប្រទេសស្វីស ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យLausanne នាប្រទេសស្វីសឆ្នាំសិក្សា២០២៤ ។ អាហារូបរកណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​ឱកាស​សិក្សា​ជំនាញឥតគិតថ្លៃចំនួន ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2025

វិទ្យាស្ថានជាតិ​ពហុបច្ចេកទេស​អង្គរ ដែលមានទីតាំងស្ថិត​នៅ​ក្រុងសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​វគ្គខ្លី​ចំនួន ២៤០០កន្លែង ដោយ​ឥតគិតថ្លៃ ហើយ​សម្រាប់​បេក្ខជន​ដែល​មក​ពី​គ្រួសារក្រីក្រ និង​ងាយរងហានិភ័យ...

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2023

កម្មវិធីអាហារូបករណ៍ TIPP ប្រកាសជ្រើសរើសមន្ត្រីរាជការកម្ពុជាទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនក្រោមកម្មវិធី ...

ឱ​កាស​អាហារូបករណ៍​សម្រាប់​បុគ្គលិក​អប់រំ​ពិសេស​ បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2026

​តាមរយៈ​គម្រោង​មធ្យមសិក្សា​សម្រាប់​ការ​ប្រកួតប្រជែង​មូលធន​មនុស្ស​ ​(​SE​4​HC​)​, ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ប្រកាស​ជ្រើសរើស​បេក្ខភាព​ដើម្បី​ទទួល​អាហារូបករណ៍​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់​ខ្ពស់​ដល់​គ្រូ​ឧទ្ទេស​បុគ្គលិក​អប់រំ ​នៅ​វិទ្យាស្ថាន​ជាតិ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...