គុណសម្បត្តិ៤យ៉ាងបានពីការរក្សាទំនុកចិត្តចំពោះខ្លួនឯង

ជាទូទៅការក្លាយជាមនុស្សមានទំនុកចិត្តចំពោះខ្លួនឯងតែងផ្តល់នូវអារម្មណ៍វិជ្ជមានស្រាប់ទៅហើយ បន្ថែមពីនោះវាក៏នាំយកនូវអត្ថប្រយោជន៍ជាច្រើនមិនថានៅផ្ទះ កន្លែងការងារ និងការប្រើប្រាស់នៅក្នុងទំនាក់ទំនង។ មិនតែប៉ុណ្ណោះទំនុកចិត្តលើខ្លួនឯង ក៏ផ្តល់នូវកាយវិការ និងការអនុវត្តអ្វីមួយមានភាពរស់រវើក ទំនាក់ទំនងមានផាសុកភាព មានឱកាសរៀនសូត្រថ្មីៗ ថែមទាំងបង្កើនភាពបត់បែននិងភាពអត់ធ្មត់។ បើតាមគេហទំព័រ verywellmind បានបង្ហាញ៤ចំណុចអំពីការរក្សាទំនុកចិត្តចំពោះខ្លួនឯង ៖

១. ភាពរស់រវើកនៃការធ្វើអ្វីមួយ ៖ ជំនួសឱ្យការខ្ជះខ្ជាយពេលវេលាក្នុងការគិតអំពីភាពមិនអាចទៅរួច ឬក៏ចំណុចមិនល្អរបស់ខ្លួនឯង យើងគួរតែប្រើប្រាស់ថាមពល និងផ្តើមជឿជាក់ចំពោះអ្វីដែលយើងអាចធ្វើបាន។ ដូច្នេះការគិតបែបណាគឺវាអាស្រ័យលើការជ្រើសរើសនៃសាម៉ីខ្លួនដែរ។ ហើយការអនុវត្តកិច្ចការបានប្រសើររបស់អ្នក គឺ នៅពេលយើងជ្រើសមើលអ្វីដែលមានក្នុងដៃ បូករួមនឹងការរក្សា ឬបង្កើនទំនុកចិត្តចំពោះខ្លួនឯង។

២. ទំនាក់ទំនងមានផាសុកភាព ៖ ការដែលមានទំនុកចិត្តចំពោះខ្លួនឯង វាមិនត្រឹមតែជះឥទ្ធិពលវិជ្ជមានទៅកាន់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែ​វាជួយ​ឱ្យលោកអ្នកយល់ពីអ្នកដទៃបានលឿនរហ័ស និងងាយក្នុងការបង្កើនក្ដីស្រឡាញ់ទៅកាន់មនុស្សជុំវិញខ្លួនមួយកម្រិតបន្ថែមទៀត ។ ជាងនោះទៅទៀត វាក៏ពង្រឹងបាននូវជំនាញ នៃការសង្កេតនិងសេចក្ដីក្លាហានក្នុងការដើរចេញនៅពេលលោកអ្នករកឃើញថា ខ្លួនកំពុងស្ថិតក្នុងទំនាក់ទំនងមួយដែលភាគីម្ខាងទៀតមិនបានឃើញពីតម្លៃរបស់ខ្លួន ឬក៏ហ៊ានចាកចេញដោយមិនស្ទាក់ស្ទើរពីទំនាក់ទំនងដែលអ្នកយល់ថាមិនសមនឹងវិនិយោគពេលបន្តទៅមុខទៀត។

៣. បង្កើនវិសាលភាព នៃឱកាសដើម្បីរៀនសូត្រថ្មីៗ ៖ នៅពេលអ្នករក្សាជំហរទុកចិត្តចំពោះខ្លួនឯង អ្នកនឹងកាន់តែមានភាពមោះមុតក្នុងការសាកល្បងសកម្មភាពថ្មីៗ ឬមានរបៀបរបបរស់នៅថ្មីៗ។ មិនថាអ្នកបានស្នើនូវអ្វីដែលអ្នកត្រូវការ ឬក៏ចាប់ផ្តើមរៀនជំនាញថ្មីនោះទេ ការរក្សាទំនុកចិត្តចំពោះខ្លួនឯងនឹងជាកត្តាជំរុញកម្លាំងចិត្តឱ្យផ្តោតលើខ្លួនឯងកាន់តែច្រើនជាងមុន។ ទាំងនេះក៏ដោយសារតែលោកអ្នកមានទំនុកចិត្តចំពោះការតាំងចិត្ត និងសមត្ថភាពផ្ទាល់ខ្លួន។

៤. មានភាពបន្សាំ ៖ ការមានទំនុកចិត្ត ឬជឿជាក់លើខ្លួនឯង ចូលរួមលើកកម្ពស់យ៉ាងខ្លាំងក្នុងការបន្សាំភាពធន់ និងលទ្ធភាពក្នុងការផ្លាស់ប្តូរដើម្បីឆ្ពោះទៅមុខបន្តដោយមិនបារម្ភអំពីឧបសគ្គ ឬក៏ការប្រឈមនានាដែលនឹងចូលមកនោះឡើយ។ ការរក្សាបាននូវទំនុកចិត្ត ជួយបន្សាំឱ្យខ្លួនឯងមិនមានក្ដីបារម្ភចំពោះភាពចម្រុះ និងភាពប្រែប្រួលណាមួយដែលនឹងកើតមាននៅក្នុងដំណើររស់នៅ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2024

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB នៅសាកលវិទ្យាល័យភាសា និងវប្បធម៌ប៉េកាំងសម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2024

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន​១០កន្លែង​សិក្សា​នៅ​សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥។ អាហារូបករណ៍​ផ្ដល់ជូន​ការសិក្សា​ពី​គម្រោង អាហារូបករណ៍​អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Skoltech នៃប្រទេសរុស្សី ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Skoltech ពីកម្មវិធីអាហារូបករណ៍ Skoltech Univeristy Russia Scholarship 2025 សម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ