ស្វែងយល់​ពី​មូលហេតុ​ទាំង ​៦​ ​នៃ​ការ​មិន​ស្តាប់​បង្គាប់​របស់​កុមារ​ និង​វិធីសាស្ត្រ​ដោះស្រាយ​វិជ្ជមាន​

​ឪពុក​ម្តាយ​ភាគ​ច្រើន​តែងតែ​ប្រាថ្នា​ចង់បាន​កូន​ដែល​ «​ស្តាប់​បង្គាប់​» ​និង​ «​ដឹង​ក្តី​»​។ ​នៅ​ពេល​ដែល​កូន​ៗ​ចាប់ផ្តើម​មាន​អាកប្បកិរិយា​ឌឺ​ដឹង​ ​រឹងរូស ​ឬ​មិន​ស្តាប់​បង្គាប់​ ​ជា​ទម្លាប់​ ​ឪពុក​ម្តាយ​ជារឿយ​ៗ​តែងតែ​ប្រើប្រាស់​វិធានការ​ក្តៅ​ ​ដូចជា​ការ​ស្តីបន្ទោស​ខ្លាំង​ៗ​ ​ឬ​ការ​វាយប្រដៅ​ជាដើម​។

​ប៉ុន្តែ​ ​ក្នុង​នាម​ជា​ឪពុក​ម្តាយ​សម័យ​ថ្មី​ ​យើង​ត្រូវ​ដឹង​ថា​ «​រាល់​ទង្វើ ​ឬ​អាកប្បកិរិយា​របស់​ក្មេង​ ​គឺជា​ទម្រង់​នៃ​ការ​ប្រាស្រ័យទាក់ទង​មួយ​»​។ ​នៅពេល​កូន​មិន​អាច​ស្វែងរក​ពាក្យសម្តី​មក​ពន្យល់​ពី​អ្វី​ដែល​គេ​កំពុង​ជួបប្រទះ​បាន​ ​គេ​នឹង​បង្ហាញ​វា​តាមរយៈ​ការ​ធ្វើ​ចរិត​មិន​ល្អ​។

​ដើម្បី​ជួយ​ឱ្យ​លោក​អ្នក​អាច​គ្រប់គ្រង​ស្ថានការណ៍​ទាំងនេះ​ដោយ​ទំនុកចិត្ត​ ​ខាងក្រោម​នេះ​ជា​មូលហេតុ​ទាំង​ ​១០​ ​ដែល​ធ្វើឱ្យ​កូន​របស់​អ្នក​ប្រែ​ជា​ «​ឌឺ​ដឹង​» ​និង​វិធីសាស្ត្រ​ដោះស្រាយ​តាម​បែប​វិជ្ជមាន​៖​

​១.​ កូន​ចង់បាន​ការ​ចាប់អារម្មណ៍​ ​ឬ​ចង់​បង្កើត​ទំនាក់ទំនង​ជាមួយ​ឪពុក​ម្តាយ​

​នៅក្នុង​សម័យកាល​ដ៏​មមាញឹក​នេះ​ ​ឪពុក​ម្តាយ​ជាច្រើន​រវល់​នឹង​ការ​រកស៊ី ​ឬ​ជារឿយ​ៗ​ដក​ឃ្លា​មក​មើល​ទូរស័ព្ទ​។ ​នៅពេល​កូន​មានអារម្មណ៍​ថា​ឯកោ ​គេ​នឹង​ចាប់ផ្តើម​យំ​រក​រឿង​ ឡូឡា ​ឬ​ធ្វើបាប​បងប្អូន​។ ​ចំពោះ​ក្មេង​ ​ការ​ទទួលបាន​ការ​ស្តីបន្ទោស​ ​(​ការ​ចាប់អារម្មណ៍​បែប​អវិជ្ជមាន​) ​គឺ​នៅតែ​ប្រសើរ​ជាង​ការ​ដែល​ឪពុក​ម្តាយ​ធ្វើ​មិន​ដឹង​មិន​ឮ​ដាក់​គេ​។ ​ជា​ដំណោះស្រាយ​ ​ជំនួស​ឱ្យ​ការ​ស្រែក​គំហក ​ម៉ាក់​ប៉ា​គួរ​ចំណាយ​ពេល​លេង​ជាមួយ​កូន​ ​ឬ​និយាយ​រឿងរ៉ាវ​ផ្សេង​ៗ​ជាមួយ​ពួកគេ​ ​ដោយ​ផ្តល់​ក្តីស្រឡាញ់​ឱ្យ​បាន​ច្រើន​។​

​២. ​កូន​កំពុង​ចម្លង​តាម​អាកប្បកិរិយា​ដែល​គេ​បាន​ឃើញ​

​ក្មេង​ៗ​ប្រៀប​ដូចជា​ក្រដាស​ស ​គេ​រៀនសូត្រ​តាមរយៈ​ការ​សង្កេត​។ ​គេ​អាចនឹង​យក​តម្រាប់​តាម​មិត្តភក្តិ​នៅ​សាលា ​ឬ​តួអង្គ​ក្នុង​វីដេអូ​ទូរស័ព្ទ​ ​(​ដូចជា​ ​TikTok​ ​ឬ​ ​YouTube​) ​ដែល​និយាយ​ស្តី​មិន​សមរម្យ​ ​ឬ​ប្រើ​ហិង្សា​។ ​ដូច្នេះ​ ​ឪពុក​ម្តាយ​ត្រូវ​ធ្វើជា​គំរូ​ដ៏​ល្អ ​(​ជន​គំរូ​) ​នៅក្នុង​ផ្ទះ​ តាមរយៈ​ការ​និយាយ​ស្តី​ផ្អែមល្ហែម​ និង​ការ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​។ ​បន្ថែម​ពី​នេះ​ ត្រូវ​គ្រប់គ្រ ង​និង​កម្រិត​ម៉ោង​មើល​ទូរសព្ទ​របស់​កូន​។​

​៣.​ ​កូន​រៀនសូត្រ​បាន​ថា​ «​ការ​ធ្វើ​ចរិត​មិន​ល្អ​ ​គឺ​មាន​ប្រសិទ្ធភាព​»

​នេះ​ជា​ចំណុច​ដែល​ឪពុក​ម្តាយ​ជួបប្រទះ​ញឹកញាប់​បំផុត​។​ ប្រសិនបើ​កូន​យំ​ទារ​ទិញ​របស់​លេង​នៅ​ផ្សារ​ទំនើប​ រួច​យើង​ព្រម​ទិញ​ឱ្យ​ដើម្បី​កុំ​ឱ្យ​ខ្មាស​គេ​ ​នោះ​កូន​នឹង​ចំណាំ​ភ្លាម​ថា​ «​ឱ្យ​តែ​ខ្ញុំ​យំ​រក​រឿង​ខ្លាំង​ៗ​ ​ម៉ាក់​ប៉ា​នឹង​ព្រម​តាម​ចិត្ត​ខ្ញុំ​មិន​ខាន​»​។​ជា​ដំណោះស្រាយ​ ​ទោះបីជា​វា​ពិបាក​ និង​ហត់នឿយ​ក្នុង​ចិត្ត​នា​ពេល​នោះ​ក៏ដោយ​ ​ត្រូវតែ​រក្សា​ភាព​ដាច់ខាត​។​ កុំ​ផ្តល់​រង្វាន់​ ​ឬ​ការ​យល់ព្រម​ទៅលើ​អាកប្បកិរិយា​រក​រឿង​ ​បើ​មិន​ដូច្នោះ​ទេ ​វា​នឹង​ក្លាយជា​ទម្លាប់​កែ​មិន​ឡើង​។​

​៤.​ ​កូន​ខ្វះខាត​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ​ឬ​គ្រប់គ្រង​អារម្មណ៍​

​ក្មេង​មិន​ទាន់​ដឹង​ថា​ត្រូវ​ធ្វើ​ដូចម្តេច​នៅពេល​ខ្លួន​ខឹង​ ​មួរម៉ៅ​ ​ឬ​ខកចិត្ត​ឡើយ​។ ​ឧទាហរណ៍​៖ ​កូន​ដណ្តើម​ប្រដាប់​ក្មេង​លេង​ពី​មិត្តភក្តិ ​ឬ​វាយ​គេ​ ​ព្រោះ​គេ​មិន​ទាន់​ចេះ​សុំ​លេង​ដោយ​ប្រើ​ពាក្យ​សម្តី​។ ​ជា​ដំណោះស្រាយ​ ​កុំ​ទាន់​អាល​វាយប្រដៅ​ភ្លាម​ៗ​, ​ត្រូវ​បង្រៀន​កូន​ឱ្យ​ចេះ​ប្រើ​ពាក្យ​សម្តី​ ​ដូចជា​ ​៖​ «​កូន​ត្រូវ​ប្រាប់​មិត្តភក្តិ​ថា​ ​ខ្ញុំ​សុំ​លេង​ផង​» ​ឬ​បង្រៀន​ឱ្យ​កូន​ចេះ​ដកដង្ហើម​វែង​ៗ​នៅពេល​ខឹង​។​

​៥.​ ​កូន​ចង់​បង្ហាញ​ពី​ «​ភាព​ឯករាជ្យ​» ​របស់​ខ្លួន​

​នៅពេល​កូន​ឈានចូល​វ័យ​មត្តេយ្យ ​វ័យ​ចន្លោះ​កណ្តាល​ ​ឬ​វ័យ​ជំទង់ ​គេ​តែងតែ​ចង់​បង្ហាញ​ថា​ ​គេ​អាច​ធ្វើ​អ្វី​ៗ​ដោយ​ខ្លួនឯង​បាន​ ​និង​មាន​គំនិត​ផ្ទាល់ខ្លួន​។ ​ការ​ប្រឆាំង​អាច​ជា​សញ្ញា​បង្ហាញ​ថា​ ​គេ​ចង់បាន​សិទ្ធិ​សម្រេចចិត្ត​។ ​សូម​ផ្តល់​ជម្រើស​ដែល​សមស្រប​ទៅតាម​វ័យ​របស់​គេ​។ ​ឧទាហរណ៍​៖ ​ចំពោះ​កូន​តូច ​សួរ​ថា​ ​«​កូន​ចង់​ញ៉ាំ​ទឹកដោះគោ ​ឬ​ទឹក​ធម្មតា​?​» ​ចំពោះ​កូន​វ័យ​ជំទង់​ ​ប្រាប់​គេ​ថា​ «​កូន​មាន​សិទ្ធិ​សម្រេចចិត្ត​ថា​ធ្វើ​កិច្ចការ​ផ្ទះ​ពេលណា​ ​ប៉ុន្តែ​ទាល់តែ​ធ្វើ​រួច​ ​ទើប​អាច​លេង​ទូរស័ព្ទ​បាន​»​។​

​៦. ​កូន​អាច​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ ​ឬ​ការ​លូតលាស់​ប្រព័ន្ធ​ប្រសាទ​ពី​កំណើត​

​ក្នុង​ករណី​ខ្លះ​ ​ការ​មិន​ស្តាប់​បង្គាប់​ ភាព​រវើរវាយ ​ឬ​ការ​ធ្វើ​អ្វី​ៗ​ដោយ​ខ្វះ​ការ​គិត​ពិចារណា​ខ្លាំង​ហួសហេតុ ​អាច​ជា​សញ្ញា​នៃ​ជំងឺ​អូទី​ស្សឹម​ ​(​Autism​) ​ជំងឺ​ក្មេង​សកម្ម​ហួសហេតុ​ ​និង​ខ្វះ​ការ​យកចិត្តទុកដាក់​។ ​ប្រសិនបើ​ម៉ាក់​ប៉ា​សង្កេតឃើញ​ថា​ ​ភាព​មិន​ប្រក្រតី​នេះ​កើតឡើង​ញឹកញាប់​ពេក​ និង​ខុសប្លែក​ពី​ក្មេង​ដទៃ​ ​ជម្រើស​ដ៏​ល្អ​បំផុត​គឺ​ការ​នាំ​កូន​ទៅ​ពិគ្រោះយោបល់​ជាមួយ​គ្រូពេទ្យ​កុមារ​ ​ឬ​អ្នកជំនាញ​ផ្នែក​សុខភាព​ផ្លូវចិត្ត​កុមារ ​ដើម្បី​ទទួលបាន​ការ​វាយតម្លៃ​ ​និង​ជំនួយ​ទាន់​ពេលវេលា​៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំ​ប្រកាស​ពីអាហារូបករណ៍ថ្នាក់វេជ្ជសាស្រ្តទូទៅ និងថ្នាក់ Medical Residency នៅ​សាធារណរដ្ឋអាស៊ែបៃហ្សង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី៥ ឧសភា បានជូនដំណឹងថា សាធារណរដ្ឋ អាស៊ែបៃហ្សង់ នឹងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ចំនួន ៣កន្លែង ក្រោមកម្មវិធីអាហារូបករណ៍ "Heydar Aliyev-International Education Grand Program”

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន លើជំនាញសិល្បៈ និងមិនមែនសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2023

កម្មវិធីអាហារូបករណ៍សិល្បៈអមតៈ អាន ចន ផន បើកទទួលពាក្យស្នើសុំអាហារូបករណ៍សាច់ប្រាក់សម្រាប់សិស្ស និស្សិតសិក្សាជំនាញសិល្បៈ និងជំនាញមិនមែនសិល្បៈ ។ ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

៤គន្លឹះ អាចជួយអ្នកឱ្យ​ទទួលបានអាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2025

ការទទួលបានអាហារូបករណ៍គឺជាឱកាសដ៏ល្អសម្រាប់សិស្សានុសិស្សដែលចង់បន្តការសិក្សាទាំងក្នុង ឬក្រៅប្រទេស។ ទោះជាអាហារូបករណ៍មានការប្រកួតប្រជែងខ្ពស់ក៏ដោយ តែការត្រៀម​ខ្លួន​ឱ្យ​រួចរាល់ អាចជួយពង្រីកឱកាសដល់អ្នកបាន...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Utrecht Excellence នៃប្រទេសហូឡង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យUtrecht នាប្រទេសហូឡង់ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍បើកផ្ដល់សម្រាប់និស្សិតជុំវិញពិភពលោករួម.......

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។