រដ្ឋមន្រ្តី​ ​៖​ វឌ្ឍនភាព​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​រយៈពេល​១០​ឆ្នាំ​ បាន​ផ្លាស់ប្ដូរ​ទាំង​វប្បធម៌​សាលារៀន​ ​និង​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​មានប្រសាសន៍​ថា​ ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​ វឌ្ឍនភាព​នៃ​កំណែទម្រង់​អប់រំ ​បាន​ផ្លាស់ប្ដូរ​ទាំង​វប្បធម៌​សាលារៀន​ ​និង​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ ​ដោយ​ផ្ដោត​លើ​ ​«​គុណភាព​ ​គណនេយ្យភាព​ ​និង​ន​វានុវត្តន៍​»​។​

​ក្នុង​ឱកាស​ផ្ដល់​បាឋ​កថា​ស្ដីពី​ ​«​កំណែទម្រង់​វិស័យ​អប់រំ​នៅ​កម្ពុជា​» ​ជូន​ដល់​សិស្ស​មន្ត្រី​ ​និង​កម្មសិក្សា​ការី​ឆ្នាំ​២០២៦​ ​នៃ​សាលា​ភូមិន្ទ​រដ្ឋបាល​ កាល​ថ្ងៃទី​២២​ ​ខែមិថុនា ​ឆ្នាំ​២០២៦​ ​ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ ​ហង់​ជួន​ ណារ៉ុន ​មានប្រសាសន៍​ថា​ ​ក្នុង​រយៈពេល​ប្រមាណ​ ​១០​ឆ្នាំ​ចុងក្រោយ​នេះ​ ​ចាប់តាំងពី​ការ​ចាប់ផ្ដើម​របត់​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​ឆ្នាំ​២០១៤​ វិស័យ​អប់រំ​នៅ​កម្ពុជា​ ​បាន​ឈានជើង​ចូល​ដល់​ដំណាក់កាល​ផ្លាស់ប្ដូរ​គួរឱ្យ​កត់សម្គាល់​ជាមួយ​វឌ្ឍនភាព​ជាច្រើន​ ក្នុង​នោះ​ភាព​លេចធ្លោ​បំផុត​ ​គឺ​ការ​រឹតបន្តឹង​វិធានការ​ប្រឡង​មធ្យម​ទុតិយភូមិ ​(​បាក់ឌុប​) ​ចាប់តាំងពី​ឆ្នាំ​២០១៤​ ​ដោយ​បាន​លុបបំបាត់​វប្បធម៌​ចម្លង​ ​និង​ជំរុញឱ្យ​មាន​ការ​ខិតខំប្រឹងប្រែង​ពិតប្រាកដ​ពី​សិស្ស​ «​អ្នក​ចេះ​គឺជាប់​»​។​

​”​ដើម្បី​ធ្វើ​កំណែទម្រង់​ជោគជ័យ​ ត្រូវ​រក​ឱ្យ​ឃើញ​ចំណុច​គន្លឹះ​ដែល​ធ្វើឱ្យ​មាន​ការ​ផ្លាស់ប្ដូរ​ល្អ​ប្រសើរ​ ​ហើយ​ត្រូវ​ចាំ​ថា​ ​មិន​គួរ​ធ្វើ​អ្វី​ដដែល​ៗ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ទេ ​ចាំបាច់​ត្រូវតែ​មាន​អ្វី​ថ្មី​ឆ្លើយតប​នឹង​បរិបទ​សង្គម ​ពិភពលោក​ ​និង​ការ​វិវត្ត​ថ្មី​ៗ​នៃ​បច្ចេកវិទ្យា​សកល​”​

​បើ​តាម​ ​ឯកឧត្តម​រដ្ឋមន្រ្តី​ ​កំណែទម្រង់​អប់រំ ​រយៈពេល​១០​ឆ្នាំ​មក​នេះ​ ត្រូវបាន​បែងចែក​ជា​ ​៤​ដំណាក់កាល​ ​រួមមាន​ ​៖​ ​ដំណាក់កាល​ទី​១​ ​នៅ​២០១៣​ ​ដោយ​ផ្ដោត​លើ​ ​កំណែទម្រង់​ថ្នាក់​ជាតិ​ ​៨​ចំណុច​ ​រួមមាន​ ​ការ​ពង្រឹង​សេវា​អប់រំ ​បុគ្គលិក​ ការ​ប្រឡង​ ​ឧត្តម​សិក្សា​ ​ជំនាញ​បច្ចេកទេស​/​ជំនាញ​ទន់​ ហិរញ្ញវត្ថុ​សាធារណៈ​ ​អប់រំ​កាយ​/​កីឡា​ ​និង​ការ​បង្កើត​ធនាគារ​ខួរក្បាល​វិស័យ​អប់រំ​។ ​ដំណាក់កាល​ទី​២​ ​(​២០១៥​-​២០១៨​) ​ផ្ដោត​លើ ​សសរ​ស្ដម្ភ​ទាំង​៥​ ​គឺ​ ​គោលនយោបាយ​គ្រូបង្រៀន​ អធិការ​កិច្ច​ ​រង្វាយតម្លៃ​ការ​សិក្សា​ ​ការ​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​និង​កំណែទម្រង់​ឧត្តម​សិក្សា​។​

​នៅ​ដំណាក់កាល​ទី​៣​ ​ពី​ឆ្នាំ​២០១៩​-​២០២២​ ​ផ្ដោត​លើ​ ​កម្រិត​សាលារៀន​ ​និង​ថ្នាក់រៀន​ តាមរយៈ​ការ​គ្រប់គ្រង​តាម​សាលារៀន​ ​(​សមាសភាព​ទាំង​៤​៖ ​រដ្ឋបាល​ ការ​បង្រៀន​/​រៀន​ ហិរញ្ញវត្ថុ​ ​និង​ធនធាន​មនុស្ស​) ​ព្រមទាំង​ជំរុញ​កម្មវិធី​សាលា​ជំនាន់​ថ្មី​ ​កញ្ចប់​សម្ភារ​អំណាន ​និង​គណិតវិទ្យា​ថ្នាក់​ដំបូង​។ ​ហើយ​ដំណាក់កាល​ទី​៤​ ​(​បច្ចុប្បន្ន​) ​ផ្ដោត​លើ​ ​ការ​កសាង​ប្រព័ន្ធ​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ ​ដោយ​អនុវត្ត​អភិក្រម​គ្រប់គ្រង​ផ្ដោត​លើ​លទ្ធផល​ តាម​លក្ខណៈ​ប្រព័ន្ធ​ ​និង​តាម​បែប​អនុវិស័យ​។​

​រដ្ឋមន្រ្តី​ក្រសួង​អប់រំ ​បន្ថែម​ទៀត​ថា​ ​ក្រសួង​អប់រំ ​បាន​និង​កំពុង​យកចិត្តទុកដាក់​លើក​កម្ពស់​ការ​យល់ដឹង​ពី​ការ​ថែទាំ​កុមារ​តូច​ក្នុង​ ​១០០០​ថ្ងៃ​ដំបូង​នៃ​កំណើត​ ​និង​ការ​ផ្ដល់​អាហារ​តាម​សាលារៀន​, ​ការ​ពង្រឹង​គុណភាព​សាលា​រដ្ឋ​ចាប់ពី​មត្តេយ្យ​ដល់​មធ្យមសិក្សា​ ​តាមរយៈ​ការ​អនុវត្ត​ ​«​ស្តង់ដារ​សាលារៀន​គំរូ​» ​ដោយ​មាន​ការ​ចូលរួម​ពី​សហគមន៍​ មាតាបិតា​ ​និង​ការ​លើកកម្ពស់​គុណ​វុឌ្ឍិគ្រូបង្រៀន​ តាមរយៈ​ការ​បណ្ដុះបណ្ដាល​ជាប្រចាំ​ ​ព្រមទាំង​ការ​បង្កើន​បៀវត្សរ៍​ និង​ការ​លើកទឹកចិត្ត​នានា​។​

​ទន្ទឹមនឹង​នេះ​ ក្រសួង​អប់រំ​ក៏​បាន​ធ្វើ​ទំនើបកម្ម​កម្មវិធី​សិក្សា​ដោយ​ផ្ដោត​លើ​មុខវិជ្ជា​ ​STEM​ ​និង​ការ​អប់រំ​ឌីជីថល ​(​ថ្នាក់រៀន​ឆ្លាតវៃ​ និង​ការ​រៀន​អនឡាញ​) ​ដើម្បី​ឆ្លើយតប​នឹង​យុគសម័យ​សតវត្សរ៍​ទី​២១​ ព្រមទាំង​បាន​ចូលរួម​ក្នុង​ការ​វាយតម្លៃ​កម្រិត​អន្តរជាតិ​ដូចជា​ ​PISA​ ​និង​ ​SEA​-​PLM​ ​ដើម្បី​វាស់វែង​សមត្ថភាព​សិស្ស​ និង​យក​ទិន្នន័យ​មក​កែលំអ​គោលនយោបាយ​។ ​ដោយឡែក ​ផ្នែក​ឧត្តម​សិក្សា​ ​ក៏​បាន​លើកកម្ពស់​គុណភាព​សាកលវិទ្យាល័យ​ តាមរយៈ​គម្រោង​កែលំអ​ការ​អប់រំ​ឧត្តម​សិក្សា​ ​(​HEIP​) ​ការ​ធ្វើ​ទំនើបកម្ម​កម្មវិធី​សិក្សា​ ​គាំទ្រ​ការ​ស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ ​និង​ការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ ​មន្ទីរពិសោធន៍​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​។​

​កំណែទម្រង់​អប់រំ​ដែល​ក្រសួង​កំពុង​អនុវត្ត​នេះ​ ធ្វើឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​យុគសម័យ​សេដ្ឋកិច្ច​ឌីជីថល ​និង​យុទ្ធសាស្ត្រ​បញ្ចកោណ ​ដំណាក់កាល​ទី​១​ ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​ដែល​កំណត់​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ជា​អាទិភាព​ ឆ្ពោះទៅ​សម្រេច​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២០៣០​ ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ និង​ឆ្នាំ​២០៥០​ ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

អាហារូបករណ៍​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​ ​Chevening​ ​ឆ្នាំ​២០២៧​-​២០២៨​ ​បើក​ទទួល​ពាក្យ​ផ្លូវការ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2026

កម្មវិធីអាហារូបករណ៍ដ៏ល្បីល្បាញរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ជាផ្លូវការ សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

ក្រសួងអប់រំជ្រើសរើសនិស្សិត ១២០នាក់ ទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សា និងបរិញ្ញាបត្រ នៅ​ប្រទេស​វៀតណាម ក្នុងឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

យោង​ទៅ​លើ​អនុស្សរណៈ នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​កិច្ច​សហប្រតិបត្តិការ​អប់រំ រវាង​ក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួងអប់រំ បណ្តុះបណ្តាល នៃសាធារណរដ្ឋសង្គមនិយម​វៀតណាម...

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជ្រើសរើសនិស្សិត ២៥នាក់ ទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញផ្កាយរណប និងលំហអាកាស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2026

ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ និងក្នុងគោលដៅរួមចំណែកកសាង និងអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសការផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញវិស្វកម្មទូរគមនាគមន៍ពាក់ព័ន្ធ...

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...