អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០សម្រាប់និស្សិតបរទេសឱ្យសិក្សានៅក្រៅប្រទេស ដើម្បីកាត់បន្ថយការចំណាយសិក្សារបស់និស្សិត។

តើអាហារូបករណ៍ទាំង១០ មានអ្វីខ្លះ?

ទី១ អាហារូបករណ៍ Fulbright ឬ Fulbright Foreign Student Program ៖ ជាកម្មវិធីអាហារូបករណ៍មួយដែលផ្ដល់ឱ្យដល់និស្សិតអន្តរជាតិមកពីគ្រប់សញ្ជាតិសាសន៍ ដែលមកពី១៦០ប្រទេសក្នុងពិភពលោក។ អាហារូបករណ៍ផ្ដល់នូវការគាំទ្រដល់បេក្ខជនជ័យលាភីអាហារូបករណ៍ សម្រាប់ថ្លៃសិក្សា ថ្លៃធ្វើដំណើរ និងកន្លែងស្នាក់នៅ ក្នុងកំឡុងពេលសិក្សា។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://foreign.fulbrightonline.org/about/foreign-student-program ។

ទី២ អាហារូបករណ៍ Chevening ឬ Chevening Scholarship ៖ មិនខុសគ្នាពីអាហារូបករណ៍ Fulbright ប៉ុន្មាន អាហារូបករណ៍ Chevening ក៏ផ្ដល់ជូនអាហារូបករណ៍សិក្សាពេញលេញលើថ្លៃសិក្សា កន្លែងស្នាក់នៅ ការចំណាយលើការស្នាក់នៅ និងថ្លៃធ្វើដំណើរក្នុងកំឡុងពេលសិក្សាផងដែរ។ Chevening ផ្ដល់ឱកាសសិក្សានៅចក្រភពអង់គ្លេសនាសាកលវិទ្យាល័យណាមួយដែលនិស្សិតបានស្នើ និងជ្រើសរើសសិក្សា។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.chevening.org/scholarships/ ។

ទី៣ អាហារូបករណ៍ Rhodes ឬ Rhodes Scholarship ៖ ជាអាហារូបករណ៍ដែលមានវ័យចំណាយជាងគេ និងជាអាហារូបករណ៍ដែលមានកិត្យានុភាពសម្រាប់និស្សិតឆ្នើមមកពីជុំវិញពិភពលោក ដែលផ្ដោតលើគុណសម្បតិ្តសិក្សា សក្ដានុពលភាពជាអ្នកដឹកនាំ និងការប្ដេជ្ញាចិត្តក្នុងការជួយពិភពលោកឱ្យមានផលវិជ្ជមាន។ អាហារូបករណ៍គ្របដណ្ដប់ថ្លៃសិក្សា ថ្លៃរស់នៅ និងថ្លៃធ្វើដំណើរ សម្រាប់និស្សិតទៅសិក្សានៅសាកលវិទ្យាល័យ Oxford។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.rhodeshouse.ox.ac.uk/scholarships/the-rhodes-scholarship/ ។

ទី៤ កម្មវិធីអាហារូបករណ៍ Erasmus+ ឬ Erasmus+ Program ៖ ជាគំនិតផ្ដួចផ្ដើមរបស់សហភាពអ៉ឺរ៉ុប ដែលផ្ដល់មូលនិធិសម្រាប់និស្សិតអន្តរជាតិសិក្សានៅសហភាពអ៉ឺរ៉ុប ដោយគាំទ្រ និងគ្របបណ្ដប់លើថ្លៃសិក្សា ថ្លៃរស់នៅ និងថ្លៃធ្វើដំណើរ។ កម្មវិធីអាហារូបករណ៍ផ្ដល់ជូនការសិក្សាលើថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យនានាជាង៣០ប្រទេស។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://erasmus-plus.ec.europa.eu/ ។

ទី៥ អាហារូបករណ៍ធនាគារពិភពលោក ឬ World Bank Scholarships Program ៖ ជាកម្មវិធីអាហារូបករណ៍ដែលផ្ដល់សម្រាប់ប្រជាជននៅក្នុងប្រទេសដែលកំពុងអភិវឌ្ឍ ឱ្យបានសិក្សានូវជំនាញដែលទាក់ទងនឹងការកំពុងអភិវឌ្ឍដើម្បីយកទៅបម្រើក្នុងប្រទេសកំណើតរបស់ខ្លួន។ អាហារូបករណ៍ ផ្ដល់ការគាំទ្រលើថ្លៃសិក្សា ថ្លៃចំណាយការរស់នៅ និងថ្លៃធ្វើដំណើរសម្រាប់និស្សិតក្នុងកំឡុងពេលសិក្សា។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.worldbank.org/en/programs/scholarships ។

ទី៦ អាហារូបករណ៍ Commonwealth ឬ Commonwealth Scholarships ៖ ជាកម្មវិធីអាហារូបករណ៍ ដែលផ្ដល់ការសិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យផ្សេងក្នុងចក្រភពអង់គ្លេស ហើយអាហារូបករណ៍ផ្ដល់ការគាំទ្រលើថ្លៃសិក្សា ថ្លៃចំណាយស្នាក់នៅ និងការធ្វើដំណើរ។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://study-uk.britishcouncil.org/scholarships-funding/commonwealth-scholarships ។

ទី៧ អាហារូបករណ៍ Australian Awards ឬ Australian Awards Scholarships ៖ ជាអាហារូបករណ៍សម្រាប់និស្សិតមកពីប្រទេសកំពុងអភិវឌ្ឍមានឱកាសសិក្សានៅប្រទេស​អូស្ត្រាលី ដោយអាហារូបករណ៍គ្របដណ្ដប់លើថ្លៃសិក្សា ថ្លៃចំណាយស្នាក់នៅ និងថ្លៃធ្វើដំណើរ។ បេក្ខជនដែលសាកសមនឹងអាហារូបករណ៍នេះ ជាបេក្ខជនដែលមានគុណសម្បត្តិសិក្សា សក្តានុពលក្នុងភាពជាអ្នកដឹកនាំ និងការប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យមានផលប៉ះពាល់ជាវិជ្ជមានសម្រាប់ប្រទេសកំណើត។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.dfat.gov.au/people-to-people/australia-awards/australia-awards-scholarships ។

ទី៨ អាហារូបករណ៍ Swiss Government Excellence ឬ Swiss Government Excellence Scholarships ៖​ ជាអាហារូបករណ៍ដែលផ្ដល់ឱ្យការសិក្សាទៅកាន់និស្សិតអន្តរជាតិជាង១៨០ប្រទេសជុំវិញពិភពលោក សិក្សាក្នុងថ្នាក់បណ្ឌិត ឬក្រោយបណ្ឌិត ទៅសិក្សានៅក្នុងប្រទេសស្វីស។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.sbfi.admin.ch/sbfi/en/home/education/scholarships-and-grants/swiss-government-excellence-scholarships.html ។

ទី៩ អាហារូបករណ៍ New Zealand Development ឬ New Zealand Development Scholarships ៖ ជាអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិមកពីប្រទេសកំពុងអភិវឌ្ឍន៍ ទៅសិក្សានៅប្រទេសនូវែលហ្សេឡង់ ដោយគាំទ្រ និងគ្រប់ដណ្ដប់លើថ្លៃសិក្សាពេញលេញ ថ្លៃស្នាក់នៅ និងថ្លៃធ្វើដំណើរ។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់  https://www.nzscholarships.govt.nz/ ។

និង ទី១០ អាហារូបករណ៍ Gate Cambridge ឬ Gates Cambridge Scholarship ៖ ជាអាហារូបករណ៍ពេញលេញសម្រាប់និស្សិត ឬបេក្ខភាពឆ្នើមមកពីគ្រប់តំបន់នៃពិភពលោក ដើម្បីសិក្សានៅសាកលវិទ្យាល័យ Cambridge។ អាហារូបករណ៍គាំទ្រ និងគ្រប់ដណ្ដប់លើការសិក្សាពេញលេញ ថ្លៃកន្លែងស្នាក់នៅ និងថ្លៃធ្វើដំណើរ។ ព័ត៌មានលម្អិតអំពីអាហារូបករណ៍អាចចូលទៅកាន់ https://www.gatescambridge.org/ ។

ជារួមការសិក្សានៅបរទេសដោយអាហារូបករណ៍ អាចជាបទពិសោធន៍ដ៏សំបូរបែប និងជាឱកាសដ៏ធំបំផុតសម្រាប់លូតលាស់ក្នុងការអប់រំ សម្រាប់យុវជនក្នុងវិស័យផ្សេងៗគ្នា ត្បិតការដាក់ពាក្យស្នើសុំអាហារូបករណ៍មានភាពស្មុគ្រស្មាញ និងមានបញ្ហាប្រឈម ប៉ុន្តែបេក្ខជនជ័យលាភីនឹងទទួលបានលទ្ធផលសមស្របនឹងមូលនិធិអាហារូបករណ៍ផ្ដល់ឱ្យសម្រាប់សិក្សា៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ ប្រកាសជ្រើសរើសសិស្ស-និស្សិតចូលសិក្សាអាហារូបករណ៍ចំនួន១៦៧០កន្លែង សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាកម្រិតបរិញ្ញាបត្របច្ចេកទេស...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណានជីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ក្នុងជំនាញ Agromrteorology ឬ Hydrometerology នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រព័ត៌មាន និងបច្ចេកវិទ្យាណាជីងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៧..

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...