អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ភ្នំពេញ – កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស និងទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាលតួគី ។ ខាងក្រោមជាអាហារូបករណ៍ដែលកំពុងបើកផ្ដល់និស្សិតអន្តរជាតិជាច្រើន ។

១. កម្មវិធីអាហារូបករណ៍ Türkiye Scholarships For International Students ជាអាហារូបករណ៍សម្រាប់ថ្នាក់ឧត្ដមសិក្សាដូចជា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់ស្រាវជ្រាវ ។

លក្ខខណ្ឌសម្រាប់និស្សិតក្នុងការដាក់ពាក្យស្នើសុំរួមមាន ជានិស្សិតមកពីគ្រប់ជាតិសាសន៍ មានអាយុក្រោម២១ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ មានអាយុក្រោម៣០ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ មានអាយុក្រោម៣៥ឆ្នាំសម្រាប់ថ្នាក់បណ្ឌិត និងអាយុក្រោម៤៥ឆ្នាំសម្រាប់ថ្នាក់ស្រាវជ្រាវ ។

ជាមួយគ្នានេះ ភាគីអាហារូបករណ៍នឹងផ្ដល់ការគាំទ្រដល់បេក្ខជនជ័យលាភីរួមមាន ផ្ដល់កន្លែងស្នាក់នៅ ប្រាក់ប្រចាំខែ(មានទៅតាមកម្រិតសិក្សារបស់បេក្ខជន) ថ្លៃសិក្សា ធានារ៉ាប់រងសុខភាព ថ្លៃសិក្សាភាសាតួគី១ឆ្នាំ និងសំបុត្រយន្ដហោះ ។ លើសពីនេះ អាហារូបករណ៍នឹងផ្ដល់ឱ្យរយៈពេល១ឆ្នាំសិក្សាភាសាតួគី និង៤ ឬ៦ឆ្នាំសម្រាប់ថ្នាក់បរិញ្ញាបត្រ ។ សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ការសិក្សា២ឆ្នាំ និងការសិក្សាភាសាតួគី១ឆ្នាំ ។ សម្រាប់ថ្នាក់បណ្ឌិតការសិក្សា៤ឆ្នាំ និងការសិក្សាភាសាតួគី១ឆ្នាំ ។

សម្រាប់ព័ត៌មានលម្អិតនិងការដាក់ពាក្យសូមចូលទៅតាមតំណភ្ជាប់ https://www.turkiyeburslari.gov.tr/scholarshipsprograms ។

២. កម្មវិធីអាហារូបករណ៍ Eastern Mediterranean University (EMU) Scholarships ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។

លក្ខខណ្ឌសម្រាប់និស្សិតក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍រួមមាន វិញ្ញាបនបត្រមធ្យមសិក្សាទុតិយភូមិថតចម្លង និងប្រតិចារិក រូបថតទំហំលិខិតឆ្លងដែន១សន្លឹក ច្បាប់ចម្លងលិខិតឆ្លងដែន ឬសំបុត្រកំណើត ច្បាប់ចម្លងនៃលិខិតបញ្ជាក់ភាសាអង់គ្លេស ។

អាហារូបករណ៍នឹងផ្ដល់ការគាំទ្រដល់បេក្ខភាពអាហារូបករណ៍ដូចជា ថ្លៃសិក្សារហូតចប់កម្មវិធីសិក្សា ការស្នាក់នៅដោយឥតគិតថ្លៃ និងអាហារ៣ពេលក្នុងមួយថ្ងៃសម្រាប់និស្សិត ។

សម្រាប់ព័ត៌មានលម្អិតនិងការដាក់ពាក្យសូមចូលទៅតាមតំណភ្ជាប់ https://io.emu.edu.tr/en/students/prospective-students/scholarships ។

៣. កម្មវិធីអាហារូបករណ៍ KHAS Scholarship Programs ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ។

លក្ខខណ្ឌសម្រាប់បេក្ខជនក្នុងការដាក់ពាក្យ ជាសិស្សដែលមានប្រវត្តិការសិក្សាល្អ មានជំនាញផ្នែកសង្គមនិងសមត្ថភាពជាអ្នកដឹកនាំ និងជានិស្សិតថ្នាក់បរិញ្ញាបត្រពេញម៉ោង ។ ជាមួយគ្នានេះ រយៈពេលនៃការសិក្សានឹងទៅតាមកម្មវិធីអាហារូបករណ៍ដែលផ្ដល់ឱ្យ ។

សម្រាប់ព័ត៌មានលម្អិតចូលទៅកាន់ https://international.khas.edu.tr/tuition-fees ។ គួរបញ្ជាក់ដែរថា ការផុតកំណត់នៃអាហារូបករណ៍នីមួយៗនឹងផុតកំណត់ទៅតាមកម្មវិធីអាហារូបករណ៍ផ្សេងៗគ្នា ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Abu Dhabi University ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Abu Dhabi University ពីកម្មវិធី Abu Dhabi University Scholarship 2026 នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល​៤ឆ្នាំ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

ឱកាសអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យណានជីង​ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាសម្រាប់និស្សិតបរទេសនៅសាកលវិទ្យាល័យណានជីងប្រទេសចិនឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...