រដ្ឋមន្ដ្រីក្រសួងអប់រំ ៖ ការពង្រឹងគុណភាពគ្រូបង្រៀន ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម

ភ្នំពេញ – នៅក្នុងសន្និសីទអប់រំស្តីពី “អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្ត” ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ការពង្រឹងគុណភាពគ្រូបង្រៀន និងកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពចំពោះមុខចំនួនប្រាំបីនៃកំណែទម្រង់អប់រំ យុវជន និងកីឡា ។ បណ្តុះបណ្តាលសមត្ថភាពគ្រូបង្រៀនមានគោលដៅលើកកម្ពស់គុណភាពអប់រំ ពិសេសការអប់រំនៅក្នុងសតវត្សទី២១ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ។

ស្របគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីអប់រំ មានប្រសាសន៍បញ្ជាក់ថា ការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាព (គ្រូបង្រៀន) ចាំបាច់ត្រូវកែលម្អប្រព័ន្ធអប់រំជាប្រចាំ រួមមាន ការធ្វើកំណែទម្រង់គ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀន ការលើកកម្ពស់គុណភាពបណ្តុះបណ្តាលគ្រូបង្រៀន ការអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលគ្រូបង្រៀន ព្រមទាំងការកែលម្អបរិស្ថានអប់រំឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ ។

គុណភាពគ្រូនៅតែស្ថិតក្នុងចំណោម អាទិភាពកំពូលរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានបង្កប់នៅក្នុងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា គាំទ្រដោយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ ។ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលបានចាត់ទុកថា ការអភិវឌ្ឍធនធានមនុស្សជាអាទិភាពទី១ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ បានលើកឡើងថា កន្លងទៅតាមរយៈការគាំទ្រពីអង្គការ JICA ក្រសួងអប់រំ យុវជន និងកីឡា បានសង់អគារសិក្សា និងបំពាក់សម្ភារៈសិក្សាទំនើបនៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងវិទ្យាស្ថានគរុកោសល្យបាត់ដំបង ព្រមទាំងសង់អន្តេវាសិកដ្ឋានសម្រាប់គ្រូបង្រៀនផងដែរ ។ ជាមួយគ្នានេះ ក្រសួងអប់រំក៏បានកែលម្អកម្មវិធីបណ្តុះបណ្តាល និងលើកកម្ពស់គុណវុឌ្ឍគ្រូឧទ្ទេសកម្រិតបឋមសិក្សា និងអនុវិទ្យាល័យ (១២+២ ទៅជា ១២+៤) និងសម្រាប់ឧត្តមសិក្សាកំណត់យកកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ឡើងទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ

“គោលដៅកំណែទម្រង់គ្រូបង្រៀនដើម្បីពង្រឹងគុណភាពគ្រូ និងលើកកម្ពស់កិត្តិយសគ្រូបង្រៀននៅក្នុងសង្គម ! ដើម្បីឱ្យម្តាយឪពុក ឬអាណាព្យាបាលសិស្សមានទំនុកចិត្តលើគ្រូបង្រៀន គ្រូបង្រៀនចាំបាច់ត្រូវមានចំណេះដឹងទូទៅទូលំទូលាយ ស្របតាមស្តង់ដារវិជ្ជាជីវៈគ្រូបង្រៀន ”

ផ្អែកតាមការសិក្សាស្រាវជ្រាវរបស់ UNESCO ការបណ្តុះបណ្តាល និងជួយគាំទ្រគ្រូបង្រៀននៅក្នុងអំឡុងពេលប្រាំឆ្នាំដំបូង នៃការបង្រៀនក្នុងថ្នាក់ គឺជាវិធីសាស្ត្រមួយដ៏មានប្រសិទ្ធភាព ដើម្បីជំរុញការវិវត្តវិជ្ជាជីវៈរបស់គ្រូបង្រៀន ។ ចំណែកការគាំទ្រវិជ្ជាជីវៈគ្រូបង្រៀន រួមមាន ផ្តល់ឱកាសសិក្សាសម្រាប់គ្រូបង្រៀន រៀបចំសិក្ខាសាលាបណ្តុះបណ្តាល ទទួលបានការគាំទ្រពីអ្នកប្រឹក្សា អធិការវិក្រិតការ ដំណើរទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធរវាងសាលា និងការផ្តល់ប្រឹក្សារវាងគ្រូក្នុងក្រុមគ្រូបង្រៀនដូចគ្នា ។

សូមជម្រាបថា សន្និសីទអប់រំស្តីពី “អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្ត” រៀបចំឡើងមានគោលបំណងរៀនសូត្រពីការចែករំលែកចំណេះដឹង ទ្រឹស្តីសិក្សា ការស្រាវជ្រាវ តាមរយៈបទពិសោធន៍អនុវត្តជាក់ស្តែង និងឧត្តមានុវត្តដែលអ្នកធ្វើបទបង្ហាញជាវាគ្មិន និងអ្នកចូលរួមទាំងអស់។ ឧត្តមានុវត្តដែលទទួលបានពីសន្និសីទនេះ នឹងជួយពង្រឹងដល់ការអភិវឌ្ឍន៍ របៀបវារៈនានាដែលមានក្នុងកម្មវិធីកំណែទម្រង់ការអប់រំគ្រូបង្រៀនរបស់ក្រសួងអប់រំ យុវជន និងកីឡា។

សន្និសីទអប់រំស្តីពី “អ្វីដែលខ្ញុំរៀន និងអ្វីដែលខ្ញុំអនុវត្ត” បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមកិច្ចសហការរវាងក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោងមូលនិធិភាពជាដៃគូសម្រាប់អភិវឌ្ឍសមត្ថភាព វិស័យអប់រំ (CDPFIII) ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ និងតាមរយៈប្រព័ន្ធអនឡាញមានអ្នកចូលរួមប្រមាណ ៥០០នាក់ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

ឱកាស​ទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2024

ជាឱកា​សសម្រាប់សិស្ស​និស្សិត​ដែលមានបំណងចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល...