សៀវភៅកម្រងសំណួរ-ចម្លើយ​ភាសាខ្មែរថ្នាក់ទី១០ របស់គរុនិស្សិតអក្សរសាស្រ្តខ្មែរ ជាប់ជ័យលាភីលេខ១ ក្នុងពិព័រណ៍អប់រំស្នាដៃគរុនិស្សិត

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

សៀវភៅកម្រងសំណួរ-ចម្លើយភាសាខ្មែរថ្នាក់ទី១០ ដែលចងក្រងផលិតឡើងដោយ គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី៣ មានសមាជិកចំនួន២៧រូប បានជាប់ជ័យលាភីលេខ១ ក្នុងពិព័រណ៍អប់រំស្នាដៃស្រាវជ្រាវរបស់គរុនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់អប់រំ វិជ្ជាជីវៈគ្រូបង្រៀនកម្រិតឧត្តម (បរិញ្ញាបត្រ+២) ជំនាន់ទី២ នៅវិទ្យាសា្ថនជាតិអប់រំ កាលពីពេលថ្មីៗនេះ។

លោក អ៊ុច ម៉ុនផាន់រ៉េត ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ និងជាប្រធានក្រុមទី៣ មានប្រសាសន៍ថា ការចូលរួមក្នុងការតាំងពិព័រណ៍អប់រំនេះ ជាការរៀបចំរបស់វិទ្យាស្ថានជាតិអប់រំ ដើម្បីបណ្តុះគរុសិស្ស គរុនិស្សិតឱ្យមានគំនិតច្នៃប្រឌិតនវានុវត្តន៍ ជាពិសេសការស្រាវជ្រាវវិធីសាស្រ្តបង្រៀនថ្មីៗ។

គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី៣

ប្រធានក្រុមទី៣ រូបនេះ បញ្ជាក់បន្ថែមថា ការរៀបចំសៀវភៅកម្រងសំណួរ-ចម្លើយភាសាខ្មែរថ្នាក់ទី១០ នេះឡើង ប្រើរយៈពេលប្រហែលបួនខែ។ លោក ម៉ុនផាន់រ៉េត បន្តថា សម្រាប់ការលំបាក ​ក្នុងការរៀបចំសៀវភៅនេះ គឺការបែងចែកពេលវេលា ព្រោះត្រូវរៀនផង ចុះកម្មសិក្សាផង ធ្វើកិច្ចការងារដែលគ្រូឧទ្ទេសផ្ដល់ឱ្យផង ខណៈដំបូងៗមិនសូវយល់អំពីកិច្ចការ ប៉ុន្តែនៅពេលមានការណែនាំសម្របសម្រួល និងចង្អុលបង្ហាញពីគ្រូឧទ្ទេសផ្នែកអក្សរសាស្រ្តខ្មែរ ក៏ចាប់ផ្ដើមយល់ ហើយធ្វើឱ្យសៀវភៅនេះសម្រេចលទ្ធផលជារូបរាង។ ជាពិសេស សមាជិកក្រុមដឹងអំពីកាត្វកិច្ច និងមានទឹកចិត្តចង់បន្សល់ទុកស្នាដៃជាមួយនិស្សិតរួមជំនាន់ ដោយសហការគ្នា និងជួយគ្នាទៅវិញទៅមក។

លោក អ៊ុច ម៉ុនផាន់រ៉េត បន្ថែមថា សម្រាប់ជ័យលាភីលេខ១នេះ ក្រុមរបស់ខ្លួនធ្លាប់លួចសង្ឃឹមខ្លះដែរ ប៉ុន្តែមិនហ៊ានសង្ឃឹមខ្លាំង ដោយសារមានគរុនិស្សិតចូលរួមប្រកួតលើសៀវភៅលំហាត់ច្រើន និងសុទ្ធតែជាអ្នកមានសមត្ថភាពខ្លាំងពូកែ។ លោកបន្តថា នៅពេលទទួលបានជ័យលាភីលេខ១ លោកផ្ទាល់ និងសមាជិកក្រុម មានអារម្មណ៍រំភើបសប្បាយរីករាយជាខ្លាំង ទឹកចិត្តត្រេកអរចំពោះការខិតខំប្រឹងប្រែងក្លាយជាការពិត។

គរុនិស្សិតបរិញ្ញាបត្រ+២ ក៏បានលើកទឹកចិត្តគរុនិសិ្សតទាំងអស់ខិតខំសិក្សាស្រាវជ្រាវ ចងក្រងស្នាដៃឱ្យបានផុសផុលឡើងតាមឯកទ្ទេសរបស់ខ្លួន ដោយសារតម្រូវការក្នុងការអានជាទីពេញនិយមសម្រាប់អ្នកសិក្សា។ ជាពិសេស លោកគ្រូ អ្នកគ្រូ តាមវិទ្យាល័យ ត្រូវព្យាយាមសរសេរស្នាដៃ ដើម្បីផ្ទេរចំណេះដឹងសម្រាប់អ្នកជំនាន់ក្រោយ។ ហើយសិស្សានុសិស្សវិញ ត្រូវខិតខំសិក្សារៀនសូត្រ និងអានសៀវភៅទាក់ទងនឹងការសិក្សារៀនសូត្រឱ្យបានច្រើន។ 

កញ្ញា សាក់ ស្រីរ័ត្ន ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ

កញ្ញា សាក់ ស្រីរ័ត្ន ជាគរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ និងជាសមាជិកក្រុម និយាយថា លក្ខណៈពិសេសដែលធ្វើឱ្យស្នាដៃនេះទទួលបានជ័យលាភីលេខ១ ក្នុងពិពណ៍ស្នាដៃអប់រំ រួមមាន៖ ១- ការបង្កើតសំណួរ ជាការបង្កើតទៅតាមទម្រង់សំណួរតេស្តស្តង់ដារបស់ក្រសួងអប់រំ យុវជន និងកីឡា, ការបង្កើតសំណួរស្របតាមខ្លឹមសារមេរៀននៃសៀវភៅសិក្សាគោលភាសាខ្មែរថ្នាក់ទី១០ ដោយផ្អែកលើកម្រិតសំណួរទាំង៦ របស់ប្លូម តាក់សូណូមី (Bloom Taxonomy) ព្រោះវាជាត្រីវិស័យសម្រាប់ចង្អុលផ្លូវដល់អ្នកសួរ។ ២- កម្រិតពុទ្ធិនៃសំណួរ សំដៅលើកម្រិតនៃការគិត ដែលសិស្សទទួលបាន បន្ទាប់ពីពួកគាត់បានរៀនខ្លឹមសារមេរៀននីមួយៗ ដែលឆ្លើយតបនឹងលទ្ធផលសិក្សា។ ក្នុងនោះ បង្កើតសំណួរដោយផ្អែកលើទ្រឹស្តីប្លូម បានចែកកម្រិតពុទ្ធិ (កម្រិតនៃការគិត) ជា៦កម្រិតរួមមាន កម្រិតចងចាំ យល់ អនុវត្ត វិភាគ វាយតម្លៃ និងបង្កើតថ្មី។

៣- ទម្រង់សំណួរ ចែកចេញជាពីរ គឺ១. សំណួរទម្រង់បិទ គឺជាទម្រង់សំណួរដែលតម្រូវឱ្យអ្នកធ្វើតេស្តត្រូវជ្រើសរើសចម្លើយមួយគត់ពីជម្រើស ចម្លើយ និងប្រធានលំហាត់ដែលគេឱ្យ។ ទម្រង់សំណួរបិទនេះមានចម្លើយត្រឹមត្រូវតែមួយគត់ រួមមានសំណួរ ចម្លើយត្រូវ ឬខុស សំណួរផ្គូផ្គង និងសំណួរពហុជ្រើសរើស។ ២. សំណួរទម្រង់បើក គឺជាទម្រង់សំណួរដែលតម្រូវឱ្យសិស្សសរសេរចម្លើយជាគំនិតខ្លួនឯងផ្ទាល់ ដើម្បីឆ្លើយតបនឹងបញ្ហាដែលចោទសួរ។ ចម្លើយអាចខ្លី ឬវែងអាស្រ័យលើទំហំនៃបញ្ហា និងសមត្ថភាពឆ្លើយ។ សំណួរទម្រង់ បើករួមមាន បំពេញចន្លោះ សំណួរសរសេរចម្លើយខ្លី និងសំណួរសរសេរចម្លើយវែង។ ៤- លក្ខណ:ល្អនៃសំណួរ រួមមាន មានលក្ខណៈវិទ្យាសាស្ត្រ និងសិល្បៈ, សមស្របនឹងសមត្ថភាពសិស្ស, ជាសំណួរទាក់ទងកម្រិតប្លូម មានការត្រិះរិះពីទាបទៅខ្ពស់, សំណួរក្ដោបខ្លឹមសារមេរៀនក្នុងកម្មវិធីសិក្សា, សំណួរផ្សារភ្ជាប់ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃ និងសំណួរច្បាស់លាស់មិនស្រពេចស្រពិល។

គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី៣

គរុនិស្សិតបរិញ្ញាបត្រ+២ រូបនេះ បន្ថែមថា សម្រាប់អត្ថប្រយោជន៍ នៃសៀវភៅកម្រងសំណួរ-ចម្លើយភាសាខ្មែរថ្នាក់ទី១០នេះ សម្រាប់គ្រូបង្រៀន អាចទុកជាឯកសារជំនួយសម្រាប់គ្រូបង្រៀនក្នុងដំណើរការបង្រៀននិងរៀន, ការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ដូចជា​ ការវាយតម្លៃតាមដំណាក់អាចធ្វើច្រើនដងគ្រប់ម៉ោងបង្រៀន មានជាសំណួរខ្លីៗ ធ្វើបទបង្ហាញ សួរសំណួរផ្ទាល់មាត់ ការពិភាក្សាក្រុម។ បន្ថែមពីនេះ ប្រើប្រាស់ក្នុងការវាយតម្លៃសរុប មានការតេស្តចុងមេរៀន ប្រឡងប្រចាំខែ និងប្រឡងឆមាស។ លើសពីនេះ ការប្រើប្រាស់សំណួរសមស្របនឹងខ្លឹមសារមេរៀនអាចសម្រេចបាននូវវត្ថុបំណងមេរៀនប្រកបដោយប្រសិទ្ធភាព។ កញ្ញា បន្តថា ប្រសិនបើគ្រូបង្រៀនបង្កើតបានវិញ្ញាសាល្អ មានលក្ខណៈស្តង់ដា ហើយដំណើរការប្រឡងល្អគ្រប់ដំណាក់កាល នោះលទ្ធផលបានពីការប្រឡងមានកម្រិតជឿជាក់ខ្ពស់ ដែលអាចឆ្លុះបញ្ចាំងពីសមត្ថភាពសិស្សជាក់ស្តែង។ លើសពីនេះ គ្រូអាចអាចវាស់វែងពីចំណេះដឹង សមត្ថភាពសិស្ស និងពង្រឹងវិធីសាស្ត្របង្រៀនបន្ថែម។

បើតាម កញ្ញា សាក់ ស្រីរ័ត្ន សម្រាប់សិស្សវិញ សៀវភៅកម្រងសំណួរ-ចម្លើយភាសាខ្មែរថ្នាក់ទី១០នេះ អាចទុកជាឯកសារសម្រាប់ជំនួយក្នុងការសិក្សារបស់សិស្ស, សំណួរជំរុញឱ្យសិស្សចូលរួមក្នុងសកម្មភាពរៀនសូត្រ, ជំរុញឱ្យសិស្សខិតខំរៀនសូត្របន្ថែម, ជំរុញឱ្យសិស្សមានការគិតពីកម្រិតទាប រហូតដល់កម្រិតខ្ពស់, បណ្តុះឱ្យសិស្សមានការត្រិះរិះពិចារណា វិភាគ, សិស្សទទួលបានចំណេះដឹងបន្ថែម ចំណេះដឹងថ្មី, យល់ដឹងពីបញ្ហាសង្គម និងដំណោះស្រាយនាពេលអនាគត, សិស្សក្នុងថ្នាក់រៀនមានបម្រុងប្រយ័ត្ន និងបរិយាកាសថ្នាក់រៀនមានសកម្មភាពរស់រវើកក្នុងដំណើរការសិក្សារៀនសូត្រ។

គួរជម្រាបជូនថា គរុនិស្សិតបរិញ្ញាបត្រ+២ ឯកទេសអក្សរសាស្រ្តខ្មែរ នៃវិទ្យាស្ថានជាតិអប់រំ ក្រុមទី៣ មានស្នាដៃចំនួន៣ ដាក់តាំងពិព័រអប់រំ លើកទី១ រួមមាន ទី១. កិច្ចតែងការបង្រៀន ភាសាខ្មែរ ថ្នាក់ទី១០ “អនុវត្តវិធីសាស្រ្តបង្រៀនស្ថាបនានិយម” ទី២. សៀវភៅសម្ភារឧបទេស ភាសាខ្មែរ ថ្នាក់ទី១០ ទី៣. សៀវភៅកិច្ចការផ្ទះ ភាសាខ្មែរ ថ្នាក់ទី១០ និងស្នាដៃដាក់តាំងពិព័រអប់រំ លើកទី២ គឺសៀវភៅកម្រងសំណួរ-ចម្លើយភាសាខ្មែរថ្នាក់ទី១០៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសកម្មសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រឆ្នាំទី៣ ពីកម្មវិធីអាហារ KAUST នៅអារ៉ាប់ប៊ីសាអូឌីត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2023

ឱកាសកម្មសិក្សាអន្តរជាតិសម្រាប់សិស្សថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បរិញ្ញាបត្រនៅសាកលនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា King Abdullah ចំនួន១៣០កន្លែង....

WEG សហការជាមួយគ្រឹះស្ថានឧត្តមសិក្សាល្បីៗនៅក្រៅប្រទេស ដើម្បីពង្រីកឱកាសសិក្សានិងអាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

កាលពីដើមសប្តាហ៍នេះ ថ្នាក់ដឹកនាំបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប (WEG) បានធ្វើដំណើរទស្សនកិច្ចទៅគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥នៅក្នុង​ប្រទេសថៃ ដែលរួមមាន ៖ Panyapiwat Institute of Management, Global Academy at

SEAR​CA ​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​ថ្នាក់​អនុ​បណ្ឌិត​-​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០២៨​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/09/2026

SE​AR​CA ​(​Southeast ​Asian Regional ​Center for ​Graduate Study and ​Research in ​Agriculture​)​ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ពេញ​ថ្លៃ​សម្រាប់​ថ្នាក់​អនុ​បណ្ឌិត ​និង​ថ្នាក់​បណ្ឌិត​ ​ក្នុង​ឆ្នាំ​សិក្សា​២០២៧​-​២០​២៨ ​នេះ

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ឆ្នាំ២០២៧ នៅសាកលវិទ្យាល័យ Osaka University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2026

សាកលវិទ្យាល័យ Osaka University ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏មានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរបស់ប្រទេសជប៉ុន បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Osaka University MEXT Scholarships 2027 ហើយ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *