ស្នាដៃគំនូរកុមារជាង៤ពាន់ផ្ទាំង មកពីសាលាបឋមសិក្សាទូទាំងប្រទេស ដើម្បីអបអរសាទរ ទិវាគ្រូបង្រៀន ៥ តុលា

បន្ទាប់ពីក្រសួងអប់រំ បានប្រកាសជ្រើសរើសស្នាដៃគំនូរកុមារ ដើម្បីចូលរួមអបអរ ខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ស្នាដៃគំនូរជាង ៤ពាន់ផ្ទាំង ពីកុមារនៅតាមសាលាបឋមសិក្សាទូទាំងប្រទេស បានផ្ញើ​មក​ចូលរួមបង្ហាញ។

ឯកឧត្តម សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា បានបង្ហាញសេចក្តីរំភើប និងកោតសរសើរយ៉ាងខ្លាំងចំពោះចំនួននៃការចូលរួមយ៉ាងច្រើនកុះករនេះ។ ឯកឧត្តមមានប្រសាសន៍ថា ស្នាដៃជាង ៤ពាន់ផ្ទាំង ដែលទទួលបានក្នុងរយៈពេលប្រកាស និងអនុវត្តត្រឹមតែ ១សប្តាហ៍នេះ មិនមែនគ្រាន់តែជាតួលេខនោះទេ តែវាជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីទំហំនៃសេចក្តីស្រឡាញ់របស់កុមារកម្ពុជាទូទាំងប្រទេស ចំពោះលោកគ្រូ អ្នកគ្រូ។

ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន​ និងកីឡា

រដ្ឋលេខាធិការក្រសួងអប់រំ​ សង្កេតឃើញថា សាលារៀនមួយចំនួនបានលះបង់ពេលវេលារៀបចំជា “ទិវាគំនូរ” ដែលកុមារទទួលបានការណែនាំ និងការគាំទ្រពេញមួយថ្ងៃ។ លើសពីនេះ ឪពុកម្តាយ បងប្អូន និងអ្នកអាណាព្យាបាល ក៏បានចូលរួមចំណែកផ្តល់គំនិត និងជួយគូរកុមារនៅផ្ទះផងដែរ ដោយសាលាបានបើកលំហឱ្យកុមារប្រើប្រាស់ការស្រមើស្រមៃរបស់ពួកគេឱ្យបានទូលំទូលាយបំផុតដោយមិនមានការរឹតត្បិត។

ឯកឧត្តម សាន វឌ្ឍនា បញ្ជាក់ថា គំនូរទាំងនេះ មិនត្រឹមតែជាសិល្បៈទេ តែបង្កប់អត្ថន័យធំៗ ៣ គឺ ១. ក្នុងទិដ្ឋភាពគរុកោសល្យ ៖ វាឆ្លុះបញ្ចាំងពីការអប់រំដែលមិនត្រឹមតែផ្តល់ចំណេះដឹង (ការបណ្តុះខួរក្បាល) ប៉ុណ្ណោះទេ តែថែមទាំងបណ្តុះសីលធម៌ ចរិយាធម៌ និងអត្តចរិត (ការបណ្តុះបេះដូង) ដើម្បីប្រែក្លាយសិស្សទៅជាធនធានមនុស្សដ៏មានសក្តានុពល, ២. ក្នុងទិដ្ឋភាពទិវាគ្រូបង្រៀន ៖ នេះគឺជាឱកាសដ៏ល្អក្នុងការបណ្តុះ “វប្បធម៌នៃការរំឭកគុណូបការៈ” ដ៏ជ្រាលជ្រៅជូនដល់គ្រូបង្រៀនដែលបានលះបង់កម្លាំងកាយចិត្ត ស្មារតី និងវិជ្ជាជីវៈ និង ៣. ក្នុងទិដ្ឋភាពសកល៖  បង្ហាញពីការកសាងភាពជាពលរដ្ឋសតវត្សទី២១ ដែលការអប់រំ គឺជាស្ពានផ្សារភ្ជាប់កុមារទៅកាន់ការចេះចែករំលែក អត់ឱន ស្រឡាញ់មាតុភូមិ ការពារធម្មជាតិ និងសហគមន៍សកលលោក។

រូបគំនូរកុមារ “ការឈ្លានពានមួយដែលបន្សល់ទុកការឈឺចាប់ និងការចងចាំ”

រដ្ឋលេខាធិការក្រសួងអប់រំ បន្ថែមថា ព្រឹត្តិការណ៍នេះ មិនមែនជាការប្រកួតប្រជែងយកចាញ់ឈ្នះនោះទេ ប៉ុន្តែវាគឺជាការចូលរួមចំណែកដ៏ថ្លៃថ្លារបស់កុមារ។ រាល់ស្នាដៃទាំងអស់របស់ក្មួយៗសុទ្ធតែមានតម្លៃ ព្រោះរាល់គំនូសនីមួយៗ គឺគូរឡើងចេញពីក្តីស្រឡាញ់សម្រាប់លោកគ្រូអ្នកគ្រូ (Every stroke is for my Plaintext Teachers)។ ឯកឧត្តមបន្តថា ក្នុងចំណោមស្នាដៃជាង ៤ពាន់ផ្ទាំង គណៈកម្មការក្រសួង នឹងធ្វើការសម្រិតសម្រាំងជ្រើសរើសយកប្រមាណ ១៥០ផ្ទាំង ដែលលេចធ្លោជាងគេក្នុងការរំលេចចេញនូវប្រធានបទធំៗទាំង៣ គឺ ១.គ្រូធ្វើឱ្យខ្ញុំស្រឡាញ់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ២.គ្រូមានវិធីសាស្ត្រធ្វើឱ្យខ្ញុំចង់រៀនសូត្រ និង៣. គ្រូបង្រៀនខ្ញុំឱ្យស្រឡាញ់មាតុភូមិ និងពិភពលោក។

ពីថ្នាក់រៀន ឆ្ពោះទៅជាអនុស្សាវរីយ៍

បើតាម ឯកឧត្តម សាន វឌ្ឍនា ក្រសួងអប់រំ នឹងរៀបចំប្រែក្លាយស្នាដៃទាំងនេះ ទៅជាការដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍វិចិត្រសាល (Gallery Exhibition) មួយ ចាប់ពីថ្ងៃទី១ ដល់ទី៥ ខែតុលា នៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ។ បន្ថែមពីលើនេះ ស្នាដៃឆ្នើមៗ នឹងត្រូវយកទៅចងក្រងបោះពុម្ពជា “សៀវភៅអនុស្សាវរីយ៍” ដើម្បីជាការផ្តល់កិត្តិយសជាអចិន្ត្រៃយ៍ដល់កុមារ និងលោកគ្រូអ្នកគ្រូរបស់ពួកគេ។ ក្រសួងស្វាគមន៍យ៉ាងកក់ក្តៅដល់សាធារណជនទាំងអស់ អញ្ជើញទៅទស្សនាការដាក់តាំងពិព័រណ៍នេះឱ្យបានច្រើនកុះករ។

គួរជំរាបជូនថា ព្រឹត្តិការណ៍ស្នាដៃគំនូរកុមារ ត្រូវបានរៀបចំឡើងចំនួន ២លើករួចមកហើយ ដោយលើកទី១ (ឆ្នាំ២០២០) : រៀបចំឡើងក្រោមមូលបទ «ការអប់រំឌីជីថលនិងពីចម្ងាយ» ក្នុងកំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ដើម្បីបង្ហាញពីភាពធន់ និងការបន្សាំខ្លួនយ៉ាងរហ័សនៃប្រព័ន្ធអប់រំកម្ពុជា។ លើកទី២ (ឆ្នាំ២០២២): រៀបចំឡើងក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដើម្បីអបអរសាទរក្នុងបរិការណ៍ដែលកម្ពុជាធ្វើជាប្រធានអាស៊ាន និងបណ្តុះស្មារតីសាមគ្គីភាព និងមោទនភាពជាតិក្នុងទំពាំងស្នងឫស្សី និងលើកទី៣ (ឆ្នាំ២០២៦): រៀបចំឡើងក្រោមមូលបទ «អបអរសាទរខួបលើកទី២៩ ទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២៦» ក្នុងបរិការណ៍នៃការអភិវឌ្ឍជាបន្តបន្ទាប់ និងសមិទ្ធកម្មដ៏រឹងមាំនៃកំណែទម្រង់វិស័យអប់រំ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញវិជ្ជាជីវៈ១ ឥតគិតថ្លៃចំនួន៨៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនតាកែវ បានប្រកាស​ផ្តល់អាហារូបករណ៍​ ក្នុងការ​សិក្សា​ជំនាញសំខាន់ៗ​ចំនួន៧​ដែល​កំពុង​មានតម្រូវ​ការ​ទីផ្សារ សម្រាប់យុវជនដែល​កំពុងស្វែង​រក​ជំនាញ​ប្រចាំជីវិត...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន១០០កន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/12/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនចំនួន១០០កន្លែង តាមរយៈគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហា...

អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/08/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាល Hubei ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Hubei សាកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និង សាកលវិទ្យាល័យភូមិសាស្ត្រចិន បានប្រកាស​ផ្តល់អាហារូបករណ៍...

សាកលវិទ្យាល័យជាតិមានជ័យផ្ដល់អាហារូបករណ៍ចំនួន២៥កន្លែងតាមរយៈអាហារូបករណ៍អភិសន្តិបណ្ឌិត ស​ សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2024

សាកលវិទ្យាជាតិមានជ័យផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២៥កន្លែងសិក្សាថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ 

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ប្រទេសចិនឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន កំពុងបើកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សិក្សានៅសាកលវិទ្យាល័យបច្ចេកវិទ្យាហាប៊ីន ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាជាថ្នាក់ភាសាអង់គ្លេស និងភាសាចិន។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...