ការសិក្សា ៖ ការសេពគប់វិជ្ជមាន ជួយឱ្យកុមារ មានអាកប្បកិរិយាវិជ្ជមាន និងលទ្ធផលសិក្សាល្អ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការសេពគប់ និងមិត្តភាពក្នុងវ័យកុមារភាព មានឥទ្ធិពលខ្លាំងណាស់លើការគិតរបស់កុមារ។ តាមរយៈការសេពគប់ កុមារអាចអភិវឌ្ឍជំនាញសង្គម ដែលពួកគេត្រូវការ ដើម្បីភាពជោគជ័យក្នុងជីវិត ដែលជំនាញទាំងនោះរួមមាន កិច្ចសហប្រតិបត្តិការ ការដោះស្រាយបញ្ហា និងជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។

ការសេពគប់ដែលមានលក្ខណៈវិជ្ជមាន ក៏អាចជួយកុមារគ្រប់គ្រងអារម្មណ៍ខ្លួនឯង និងដឹងពីរបៀបឆ្លើយតបជាមួយអ្នកដទៃយ៉ាងសមរម្យផងដែរ។ កុមារដែលទទួលបានចំណាត់ថ្នាក់សិក្សាល្អ ក៏ទទួលឥទ្ធិពលពីមិត្តភក្តិ ដែលពួកគេសេពគប់ចូលរួមដែរ ដោយការសិក្សាបង្ហាញថា សិស្សដែលសកម្មក្នុងទំនាក់ទំនងសង្គមច្រើន ច្រើនតែទទួលបានលទ្ធផលល្អក្នុងការសិក្សានៅសាលា។

វិធីសាស្ត្រចំនួន ៤ ដែលអាណាព្យាបាល និងគ្រូបង្រៀន អាចជួយកុមារ ពង្រឹងសមត្ថភាពទំនាក់ទំនងវិជ្ជមាន ដើម្បីជំរុញសមត្ថភាពទំនាក់ទំនងសង្គមរបស់ពួកគេ។

១. ជួយបង្រៀនកុមារអំពីរបៀបណែនាំខ្លួន ឱ្យបានឆាប់ ៖ សប្ដាហ៍ដំបូង នៃការចូលរៀន ឬការចូលរួមក្នុងសកម្មភាពសង្គម គឺជាពេលវេលាដ៏ល្អឥតខ្ចោះ ក្នុងការណែនាំ និងបង្រៀនកុមារ អំពីរបៀបដែលពួកគេត្រូវណែនាំខ្លួនទៅកាន់មិត្តភក្តិពួកគេ។ សម្រាប់គ្រូបង្រៀន ដើម្បីជំរុញឱ្យកុមារអាចស្គាល់មិត្តភក្តិ និងមានទំនាក់ទំនងក្នុងសង្គមច្រើន គ្រូអាចបង្កើតហ្គេមឱ្យសិស្សលេងជុំគ្នា ឬបង្កើតសន្លឹកកិច្ចការ ដែលអនុញ្ញាតឱ្យសិស្ស​អាចធ្វើការរួមគ្នាជាមួយមិត្តភក្តិជាដើម។

២. បង្ហាញពីគុណតម្លៃរបស់កុមារ ៖ អាណាព្យាបាល និងគ្រូបង្រៀន អាចលើកទឹកចិត្តឱ្យកុមារ ចង់បង្កើតមិត្តភាព តាមរយៈការបង្ហាញថា អ្នកពិតជាសប្បាយចិត្ត នៅពេលមានឱកាសនៅក្បែរកុមារ។ ការបង្ហាញថា កុមារមានគុណតម្លៃ តាមរយៈការនៅក្បែរ និយាយលេងជាមួយ បង្ហាញការចាប់អារម្មណ៍ និងសួរសុខទុក្ខ ជាចំណែកធ្វើឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងក្លាហានក្នុងការបង្កើតទំនាក់ទំនងជាមួយអ្នកដទៃ។

៣. ផ្ដល់ឱកាសឱ្យកុមារបង្ហាញភាពខ្លាំង ៖ មធ្យោបាយមួយទៀត ដែលបង្ហាញថា អ្នកពិតជាគោរព និងឱ្យតម្លៃលើកុមារ គឺផ្ដល់ឱកាសឱ្យពួកគេបង្ហាញពីគុណតម្លៃខ្លួនឯង។ តាមរយៈការលើកទឹកចិត្តឱ្យកុមារ បង្ហាញជំនាញពិសេសរបស់ខ្លួន ទៅកាន់អ្នកដទៃ និងមិត្តភក្តិរបស់គេ ជួយឱ្យកុមារ មានទំនុកចិត្តលើខ្លួនឯង ហើយជាចំណែកធ្វើឱ្យកុមារ រៀនចេះឱ្យតម្លៃ ភាពខ្លាំង និងចំណុចខ្សោយរបស់ខ្លួនឯង និងអ្នកដទៃ។

៤. លើកទឹកចិត្តឱ្យពួកគេចូលរួមសកម្មភាពផ្សេងៗ ៖ តាមរយៈការលើកទឹកចិត្តកុមារឱ្យចូលរួមកម្មវិធីផ្សេងៗក្រៅកម្មវិធីសិក្សា នឹងធ្វើឱ្យកុមារយល់ដឹងអំពីការចូលរួមក្នុងសង្គម។ សកម្មភាពទាំងនោះអាចជា ការចូលរួមកិច្ចការក្នុងសហគមន៍ ការចូលរួមក្លឹបសិក្សា ការចូលរួមនៅកន្លែង ដែលកុមារមានចំណង់ចំណូលចិត្តស្រដៀងគ្នា និងការធ្វើដំណើរកម្សាន្តជាក្រុមជាដើម។ សកម្មភាពទាំងនេះ ជារឿយៗ នឹងជំរុញឱ្យកុមារ មានមិត្តភក្តិកាន់តែច្រើន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Illinois Wesleyan នៃសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាដល់និស្សិតទូទាំង....

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង៤០កន្លែងនៅវិទ្យាស្ថាន N-Tech International ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/03/2023

វិទ្យស្ថាន N-Tech International ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងចំនួន៤០កន្លែង នៅប្រទេសថៃឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ NL Scholarship 2026 ក្នុងប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2025

កម្មវិធីអាហារូបករណ៍ NL Scholarship ឆ្នាំសិក្សា២០២៦-២០២៧ របស់ក្រសួងអប់រំ នៃប្រទេសហូឡង់កំពុងបើកផ្ដល់ពាក្យអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង។ អាហារូបករណ៍ផ្ដល់សម្រាប់...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ នៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន២០កន្លែងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែង និងកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤០០កន្លែងនៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅប្រទេសសឹង្ហបុរី និងប្រទេសវៀតណាមពីកម្មវិធី ASEAN SUMMER NTU

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2024

សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច(RULE)ប្រកាសជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ RULE ទៅផ្លាស់ប្ដូរសិក្សារយៈពេលខ្លីនៅសាកលវិទ្យាល័យ Nanyang ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី ICESCO Young Professionals នៅប្រទេសម៉ារ៉ុក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2025

កម្មវិធី ICESCO Young Professionals នៃ អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ឥស្លាមពិភពលោក (The Islamic World Educational, Scientific and Cultural Organization) ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា...