អ.វ.ត.ក. រៀបចំពិព័រណ៍សៀវភៅ ចំទិវាជាតិ នៃការចងចាំ ២០ឧសភា ដើម្បីលើកកម្ពស់ការចងចាំ និងយុត្តិធម៌ក្នុងប្រវត្តិសាស្រ្តឈឺចាប់របស់កម្ពុជា

ភ្នំពេញ — ចំថ្ងៃទី២០ ខែឧសភា ដែលជាទិវាជាតិនៃការចងចាំ មជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានរៀបចំពិធីបើកពិព័រណ៍ស្តីអំពី “សំណងនៅចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា” និងពិព័រណ៍សៀវភៅក្រោមប្រធានបទ “អក្សរសាស្ត្រ ប្រវត្តិសាស្ត្រដើម្បីការចងចាំ” នៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក.។

លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី អ.វ.ត.ក. បានឱ្យដឹងថា ការរៀបចំពិព័រណ៍ទាំងពីរនេះ មិនត្រឹមតែជាការរំលឹកដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបន្តរក្សាកេរដំណែល នៃការចងចាំ ការអប់រំ និងការលើកកម្ពស់យុត្តិធម៌សម្រាប់យុវជនជំនាន់ក្រោយផងដែរ។

តាមរយៈការបង្ហាញគម្រោងសំណង និងការផ្សព្វផ្សាយឯកសារប្រវត្តិសាស្ត្រ សាធារណជននឹងយល់ដឹងកាន់តែច្បាស់អំពីតម្លៃ នៃសន្តិភាព ការផ្សះផ្សា និងការទទួលខុសត្រូវរួមក្នុងការអភិរក្សការចងចាំរបស់សង្គមកម្ពុជា

ពិព័រណ៍ស្តីអំពីសំណងនៅចំពោះមុខ អ.វ.ត.ក. បានដាក់តាំងបង្ហាញរូបថត ឯកសារ សក្ខីកម្ម និងផ្ទាំងព័ត៌មានអប់រំផ្សេងៗ ដែលបង្ហាញអំពីដំណើរការសំណង ចាប់ពីគោលការណ៍ រហូតដល់ការអនុវត្ត និងផលប៉ះពាល់ដល់ជនរងគ្រោះ និងសង្គមទាំងមូល។

ចំណែកពិព័រណ៍សៀវភៅក្រោមប្រធានបទ “អក្សរសាស្ត្រ ប្រវត្តិសាស្ត្រដើម្បីការចងចាំ” ផ្តោតលើការរំលឹកព្រឹត្តិការណ៍ក្នុងរបបខ្មែរក្រហម តាមរយៈសៀវភៅប្រវត្តិសាស្ត្រ ច្បាប់ និងឯកសារអប់រំផ្សេងៗ។ ពិព័រណ៍នេះមានការចូលរួមពីអ្នកនិពន្ធ បណ្ណាគារ បណ្ណាល័យ ស្ថាប័នអប់រំ និងអង្គការសង្គមស៊ីវិល ដោយមានស្តង់ដាក់លក់ និងចែកចាយសៀវភៅពាក់ព័ន្ធ។

ក្រៅពីនេះ កម្មវិធីក៏មានបទបង្ហាញ កិច្ចពិភាក្សា និងការចាក់បញ្ចាំងភាពយន្តឯកសារ ដើម្បីពង្រឹងការយល់ដឹងអំពីប្រវត្តិសាស្ត្រ និងយុត្តិធម៌អន្តរកាលផងដែរ។

កម្មវិធីពិព័រណ៍នេះនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ដោយរំពឹងថា នឹងមានការចូលរួមយ៉ាងទូលំទូលាយពីជនរងគ្រោះ យុវជន អ្នកស្រាវជ្រាវ និងសាធារណជន ដើម្បីរួមគ្នាឆ្លុះបញ្ចាំងអំពីសារៈសំខាន់ នៃការចងចាំ ការទទួលខុសត្រូវ និងការផ្សះផ្សានៅក្នុងសង្គមកម្ពុជា។

ពាក់ព័ន្ឋនឹងទិវាជាតិនៃការចងចាំ ២០ ឧសភានេះ ដែរ លោក ឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានប្រាប់ AMS ថា អ្នករស់រានមានជីវិតពីសង្រ្គាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងដំណាក់កាលផ្សេងទៀត នៃអំពើអមនុស្សធម៌ ឬការបង្អត់អាហារ និងសេរីភាពពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមគឺជាវីរបុរស។ លោកបានសង្កត់ធ្ងន់ថា អ្នករស់រានមានជីវិតជាច្រើន បានឃើញផ្ទាល់ភ្នែក ឬថែមទាំងបានចូលរួមនៅក្នុងសកម្មភាពដ៏ឃោរឃៅយង់ឃ្នង ដែលបានរួមចំណែក ឬធ្វើឱ្យអំពើអមនុស្សធម៌ដែលខ្លួនផ្ទាល់ជាជនរងគ្រោះនោះ កាន់តែបន្តអូសបន្លាយទៅមុខ។

លោកមានប្រសាសន៍ថា « អ្នករស់រានមានជីវិតទាំងនោះគឺជាវីរបុរស ពីព្រោះអ្នកទាំងអស់បានលះបង់ទាំងសុខភាព សុវត្ថិភាព សេចក្តីសុខផ្ទាល់ខ្លួន និងអាយុជីវិត ដោយមិនមែនដើម្បីស្វែងរកផលប្រយោជន៍ រង្វាន់ ឬបុព្វសិទ្ធិណាមួយឡើយ ប៉ុន្តែគឺដើម្បីតម្រូវការចាំបាច់សម្រាប់ការរស់រានមានជីវិតរបស់ក្រុមគ្រួសារ សហគមន៍ និងជាតិសាសន៍របស់ខ្លួន»៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

អាហារូបកណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ សម្រាប់យុវជន យុវនារី ឥតគិតថ្លៃក្នុងវគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាសម្រាប់យុវជន យុវនារី មកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ច...

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...